(ម៉ូស្គូ)៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air France ប្រភេទ Boeing 777 បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Pulkovo ក្នុងប្រទេសរុស្ស៊ី ដោយសារមានបញ្ហាបច្ចេកទេស នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ចិន CCTV ចេញផ្សាយ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥។
យន្តហោះមួយនេះបានធ្វើដំណើរពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងប៉ារីស ដោយផ្ទុកអ្នកដំណើរ ២៦៩នាក់ ហើយបើតាមយោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ពីឡុតបានជូនដំណឹងដល់អ្នកដំណើរថា យន្តហោះមានបញ្ហាបច្ចេកទេស ដូច្នេះត្រូវចុះចតនៅអាកាសយានដ្ឋានក្នុងប្រទេសរុស្ស៊ី។
អ្នកនាំពាក្យរបស់អាកាសយានដ្ឋានបានឲ្យដឹងថា អ្នកដំណើរទាំងអស់មានសុវត្ថិភាព ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នោះទេ គ្រាន់តែឲ្យដឹងថា ក្រុមអ្នកជំនាញកំពុងតែធ្វើការ
ស៊ើបអង្កេត៕