ការសន្យា គឺជាការសន្មត ឬការប្ដេជ្ញាចិត្តធ្វើអ្វីមួយឲ្យបានសម្រេចជោគជ័យ។ តែការសន្យានេះត្រូវបានអ្នកនយោបាយភាគច្រើនចូលចិត្តយកមកនិយាយ ជាមួយការដាក់ចេញគោលនយោបាយរៀងៗខ្លួន ដើម្បីទាក់ទាញចិត្តអ្នកគាំទ្រ និងផ្ដល់ក្ដីសង្ឃឹមច្រើនដល់ប្រជាពលរដ្ឋ ។ ហើយការសន្យារបស់អ្នកនយោបាយភាគច្រើនប្លែកៗខុសពីគ្នា ដែលសុទ្ធតែជាការសន្យាដោះស្រាយបញ្ហាប្រជាពលរដ្ឋ ដើម្បីអាចឲ្យពួកគេរស់នៅក្នុងសង្គមប្រកបដោយជីវភាពសម្បូរសប្បាយ។តែការសន្យារបស់អ្នកនយោបាយទាំងនោះ ហាក់ដូចជារឿងផ្ទុយស្រឡះពីការពិត ដែលជារឿងពិបាកអនុវត្ត។
ខាងក្រោមនេះគឺជាការសន្យារបស់ថ្នាក់ដឹកនាំគណបក្សនយោបាយ៖
គណបក្សហ្វ៊ុនស៊ិនប៉ិច សន្យាថា នឹងដោះស្រាយបញ្ហាប្រាក់កម្ចីរបស់ប្រជាពលរដ្ឋ ដែលបានខ្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ធ្លាប់មានបន្ទូលសន្យាជាមួយប្រជាពលរដ្ឋថា បើសិនជាគណបក្សទ្រង់ ឈ្នះឆ្នោតដឹកនាំប្រទេសនោះ ព្រះអង្គនឹងដោះស្រាយបញ្ហាប្រាក់កម្ចីរបស់ប្រជាពលរដ្ឋ ដោយរដ្ឋាភិបាលរបស់ព្រះអង្គ នឹងលុបបំបាត់បំណុលរបស់ប្រជាពលរដ្ឋគ្រប់ទិសទី តាមរយៈយកថវិកាជាតិសងបំណុលទៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ជំនួសប្រជាពលរដ្ឋ។
គណបក្សអំណាចខ្មែរ ប្រកាសថា ប្រជាពលរដ្ឋនឹងមានមាន់ទទួលទានជារៀងរាល់ថ្ងៃ បើសិនជាគណបក្សថ្មីមួយនេះឈ្នះឆ្នោត។ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា សន្យាថា ប្រសិនបើគណបក្សខ្លួនឈ្នះឆ្នោតនោះ ប្រជាពលរដ្ឋគឺមិនដាច់បាយស្លាប់នោះទេ ពោលគឺយ៉ាងយូរ រយៈពេលតែ២ឆ្នាំប៉ុណ្ណោះ ប្រជាពលរដ្ឋខ្មែរគ្រប់ក្រុមគ្រួសារទាំងអស់ យ៉ាងហោចណាស់ក៏មានមាន់មួយ សម្រាប់ធ្វើម្ហូបទទួលទានរៀងរាល់ថ្ងៃដែរ។ «យ៉ាងហោចណាស់បើគណបក្សអំណាចខ្មែរឈ្នះឆ្នោត យើងសន្យាក្នុងរយៈពេល២ឆ្នាំយ៉ាងយូ ពលរដ្ឋខ្មែរគ្រប់ក្រុមគ្រួសារទាំងអស់ យ៉ាងណាស់មានមាន់មួយធ្វើម្ហូបទទួលទានរៀងរាល់ថ្ងៃ។ ត្រឹមមាន់មួយឲ្យពលរដ្ឋមួយគ្រួសារមានទទួលទានរៀងរាល់ថ្ងៃអត់ពិបាកធ្វើទេ។យើងដឹកនាំប្រទេសតែ២ឆ្នាំ គឺមួយផ្ទះបើអត់បំផុត ក៏មានមាន់មួយធ្វើជាម្ហូបទទួលទាន»។ នេះជាការសន្យារបស់លោក សួន សេរីរដ្ឋា។
លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ បានកំណត់គោលនយោបាយខ្លួន ដោយសន្យាឲ្យពលរដ្ឋអាចប្រើប្រាស់ Wifi នៅគ្រប់ទីកន្លែង នៅពេលដែលគណបក្សខ្លួនជាប់ឆ្នោត។
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដែលតែងតែរិះគន់ដោយប្រើពាក្យអសុរោះ និង«ជេរ»ប្រមាថឥតសំចៃទៅកាន់អ្នកនយោបាយ និងប្រជាពលរដ្ឋមួយចំនួននោះ បានសន្យាថា ខ្លួននឹងមិនប្រើពាក្យអសុរោះ និង «ជេរ» ប្រមាថទៀតនោះទេ ប្រសិនបើជាគណបក្សខ្លួនឈ្នះឆ្នោតដឹកនាំប្រទេស។ នេះជាការបញ្ជាក់របស់លោក ខឹម វាសនា ដែលធ្លាប់បានផ្ដល់កិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ ជាខេមរភាសា។
ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ធ្លាប់សន្យាថា បើគណបក្សខ្លួនឈ្នះឆ្នោតដឹកនាំប្រទេសនោះ លោកនឹងទាមទាកោះត្រល់ និងទឹកដីកម្ពុជាក្រោមមកវិញ។ ហើយគណបក្សលោក ក៏នឹងរៀបចំច្បាប់ឲ្យអ្នកស្រលាញ់ភេទដូចគ្នា បានរៀបការដែរ។
ចំណែកគណបក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាច៣០ឆ្នាំមកហើយ ក៏បានសន្យាច្រើនជាមួយប្រជាពលរដ្ឋផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់សន្យាថា លោកនឹង«កាត់ក្បាល»បើសិនជាលោកមិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើមិនបាននោះ។ តែរហូតមកដល់ពេលបញ្ហាកាប់បំផ្លាញព្រៃឈើនៅតែកើតមានឡើង ហើយតំបន់ព្រៃឈើមួយចំនួនរងផលប៉ះពាល់ហិនហោចដដែល។ ចំណែកលោក ហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនទៀតផង។
គណបក្សសង្គ្រោះជាតិ សន្យាថា នឹងដោះស្រាយបញ្ហាប្រាក់ឈ្នួល បញ្ហាដីធ្លី និងការលំបាកប្រជាពលរដ្ឋ ។ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏ធ្លាប់សន្យា តាមរយៈគោលនយោបាយខ្លួនដែរថា នឹងផ្ដល់ថវិកា ដល់ប្រជាពលរដ្ឋចាស់ជរាទាំងអស់ ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ ដោយក្នុងម្នាក់ៗចំនួន៤ម៉ឺនរៀល បើសិនជាគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតដឹកនាំប្រទេស។
តើអ្នកនយោបាយខ្មែរគ្រាន់តែលើកយកគោលនយោបាយ និងការសន្យាយកមកទាក់ទាញប្រជាប្រិយភាពពីម្ចាស់ឆ្នោត ដើម្បីតែគណបក្សខ្លួនបានឈ្នះឆ្នោតកាន់អំណាចឬ?តើការសន្យារបស់អ្នកនយោបាយទាំងនោះ អាចអនុវត្តបានតាមការសន្យារបស់ខ្លួនដែរទេ នៅពេលឈ្នះឆ្នោត?វាជារឿងដែលប្រជាពលរដ្ឋ ត្រូវទន្ទឹងរង់ចាំមើល៕