បណ្តាញសង្គម Facebook បានប្រកាសថា ខ្លួននឹងជូនដំណឹងដល់អ្នកប្រើប្រាស់ បើសិនជាគណនីរបស់ពួកគេត្រូវជ្រៀតចូលដោយកម្មវិធី ឬគណនីណាមួយរបស់រដ្ឋ នេះបើតាមការប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោក Alex Stamos អ្នកទទួលខុសត្រូវផ្នែកសុវត្ថិភាពនៃបណ្តាញសង្គមនេះ។
បើសិនជា Facebook រកឃើញថា គណនីរបស់លោកអ្នកត្រូវបានរំខាន ឬក្លាយជាគោលដៅនៃកម្មវិធីវាយឆ្មក់ណាមួយដែលត្រូវសង្ស័យថា បម្រើផលប្រយោជន៍ឲ្យរដ្ឋណាមួយ នោះលោកអ្នកនឹងទទួលបានសារជូនដំណឹងនៅលើទំព័រនៃគណនីរបស់ខ្លួនដូចតទៅ៖ « យើងគិតថា គណនី Facebook និងគណនីដទៃទៀតរបស់អ្នកអាចជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់រដ្ឋ »។
បន្ទាប់មក Facebook នឹងផ្ញើលេខកូដសុវត្ថិភាពទៅកាន់ទូរស័ព្ទដៃរបស់លោកអ្នក។ ដូច្នេះ មានតែលោកអ្នកប៉ុណ្ណោះទើបអាចចូលទៅកាន់គណនីសាជាថ្មីបាន។ ទោះជាយ៉ាងណា បណ្តាញសង្គមមួយនេះមិនបានប្រាប់លម្អិតថា តើខ្លួនមានវិធីយ៉ាងណាដើម្បីកំណត់បានថា គណនីណាមួយត្រូវជ្រៀតចូលដោយកម្មវិធី ឬគណនីរបស់រដ្ឋនោះទេ។ ប៉ុន្តែ Facebook បានធានាអះអាងពីប្រសិទ្ធភាពនៃវិធីសាស្ត្ររបស់ខ្លួនក្នុងការកំណត់យ៉ាងច្បាស់លាស់។

មុខងារនេះសំដៅជាពិសេសទៅលើអ្នកប្រើប្រាស់នៅក្នុងប្រទេសតឹងរ៉ឹងមួយចំនួន ដែលអាជ្ញាធរអាចចូលទៅកាន់គណនីរបស់អ្នកប្រើប្រាស់ តាមនីតិវិធីស្របច្បាប់ក្នុងប្រទេសទាំងនោះ៕