ផ្តល់សិទ្ធិដោយ៖ មង្គលការ
គ្មានការពាក់អាវទ្រនាប់ទេ សម្រាប់ថ្ងៃទី ១៣ ខែ តុលា! ពីព្រោះនេះជាថ្ងៃត្រូវបានគេហៅថា ទិវាគ្មានការពាក់អាវទ្រនាប់ ដែលគេបង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីជំងឺមហារីកសុដន់ ហើយក៏មានមូលនិធិប្រមូលប្រាក់សម្រាប់ការស្រាវជ្រាវជំងឺមហារីកសុដន់ដែរ។ ពិតណាស់ ស្រ្តីមិនពាក់អាវទ្រនាប់ពិតជាមានភាពទាក់ទាញ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកនៅជុំវិញខ្លួន ប៉ុន្តែអ្នកត្រូវដឹងថា អាវទ្រនាប់អាចបំផ្លាញសុដន់អ្នកបាន។
អាវទ្រនាប់ត្រូវបានគេបង្កើតឡើងដើម្បីរក្សាដើមទ្រូង «កន្លែងខាងក្នុង» ជាពិសេសអ្នកដែលមានដើមទ្រូងទំហំធំត្រូវការចាំបាច់បំផុត។ វាពិតជាអាចធ្វើឲ្យអ្នកកើតមាននូវអារម្មណ៍មិនល្អនៅពេលដែលមានចលនាច្រើន ដែលធ្វើឲ្យអ្នកមានការសង្កត់ធ្ងន់ទៅលើទំហំសុដន់របស់អ្នកដែលបានផ្លាស់ប្តូរផងដែរ។
ទោះបីជា លោក Jean, លោក Denis Rouillion ជាអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រកីឡា និងសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Franche-Comte នៅក្នុងទីក្រុង Besancon ដែលបានសិក្សាអស់រយៈពេល ១៥ ឆ្នាំលើស្រ្តី ៣៣០ នាក់ ចាប់ពីអាយុ ១៨-៣៥ ឆ្នាំ។
ក្រុមអ្នកវិទ្យាសាស្រ្តបានអះអាងថា ពេលដែលអ្នកពាក់អាវទ្រនាប់វានឹងធ្វើឲ្យមានផលប៉ះពាល់ដល់ការអភិវឌ្ឍនៃការគាំទ្រដល់ជាលិកាសុដន់ ហើយប្រសិនបើយើងមិនពាក់អាវទ្រនាប់ នោះសុដន់របស់យើងនឹងមិនទទួលរងការធ្លាក់យារឡើយ។ ចំពោះស្រ្តីដែលមិនពាក់អាវទ្រនាប់ វាអាចជួយក្នុងការលើកចុងសុដន់បាន ៧ មីលីម៉ែត្រ មិនដូចស្រ្តីដែលពាក់អាវទ្រនាប់គ្រប់ពេលវេលានោះទេ។ ការសិក្សានេះបានបង្ហាញផងដែរថា អាវទ្រនាប់វាកាត់បន្ថយចរាចរឈាមដែលប៉ះពាល់ដល់សម្បុរស្បែកនៅលើសុដន់ថែមទៀតផង។
សម្រាប់ស្រ្តីវ័យក្មេង ការមិនពាក់អាវទ្រនាប់គឺ ជារឿងល្អបំផុត ក្នុងការផលិតជាតិកូឡាជែនកើនឡើង និងការបត់បែនដែលធ្វើឲ្យមានភាពប្រសើរឡើង នៅពេលដែលសុដន់កំពុងលូតលាស់។ នេះគឺជាការអះអាងរបស់លោកបណ្ឌិត Stafford Brounand។