Apple កម្ចាត់មេរោគពី iPhone ដែលមិនបាន Jailbreak បានជោគជ័យ

ប្រហែលជា មួយខែមុន មានមេរោគ ប្រភេទ Malware បានចូល លុកលុយ ឧបករណ៍ មិនទាន់បាន Jailbreak តាមរយៈ កម្មវិធីនៅលើ App Store ជាច្រើន ធ្វើអោយ Apple ពិបាកក្នុង ការដោះស្រាយ ដល់ថ្នាក់ សម្រេចចិត្ត​ លុបកម្មវិធី មួយចំនួន ក្នុង Apple Store ចេញ និង ប្រកាសអោយអ្នក អភិវឌ្ឍកម្មវិធី ធ្វើការ បង្កើតកម្មវិធី បង្ហោះចូល សាជាថ្មី។

cover

ឥឡូវនេះ ដំណោះស្រាយ ត្រូវបាន ដោះស្រាយ រួចរាល់ហើយ ដោយ Apple បានធ្វើការ ប្រកាស​ថា មេរោគនេះ ត្រូវបាន លុបចេញ ទាំងស្រុង ចេញពី App Store ហើយធានាថា ឧបករណ៍ដែល មិនទាន់បាន Jailbreak ពិតជាមាន សុវត្ថិភាព ខ្ពស់បំផុត សម្រាប់ប្រព័ន្ធ ប្រតិបត្តិការ iOS 9។

ខ្ញុំគិតថា វាគឺជាដំណឹងដ៏ល្អមួយ សម្រាប់អ្នក ប្រើប្រាស់ ផលិតផល Apple ដែលមិន ទាន់បាន Jailbreak ទាំងអស់ រួមទាំងខ្ញុំ ផងដែរ ព្រោះអីយើង មិនចាំបាច់ ដេកភ័យព្រួយ ខ្លាចទទួល រងការបាត់បង់ ទិន្នន័យ និង ពត៌មានផ្សេងៗ ក្នុងឧបករណ៍ របស់យើង ទៀតឡើយ។