កំហុស​ធំ​ៗ​ទាំង​៨ ដាច់ខាត​មិន​គួរ​ឲ្យ​កើត​មាន​ក្នុង CV

និយោជក​ភាគ​ច្រើន​មិន​ចំណាយ​ពេល​​យូរ​​ដើម្បី​អាន​ CV របស់​បេក្ខជន​ ដែល​ដាក់​ពាក្យនោះ​ទេ ពោល​គឺ​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ​ពួក​គេ​​ចំណាយ​ពេល​ជា​មធ្យម​ត្រឹម​តែ​៣​នាទី​ប៉ុណ្ណោះ ដូច្នេះ​​​បើ​ការ​សរសេរ​ក្បាល​ដំបូង​ខុស​ច្រើន​ ពួក​​គេ​នឹង​មិន​ចំណាយ​ពេល​អាន​វា​បន្ត​ទៀត​ឡើយ។​​​

 

ការ​ស្ទង់​មតិ​​ដែល​រៀបចំ​ដោយ New College of Humanities ទៅ​លើ​និយោជក​ចំនួន ២០០០នាក់ នៅ​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស បាន​រក​ឃើញ​ថា បេក្ខជន​រាប់ពាន់​នាក់​បាន​បាត់​បង់​ឱកាស​ការ​ងារ ដោយ​សារ​កំហុស​​មួយ​ចំនួន​ក្នុង​ការ​សរសេរ​ប្រវត្តិរូប​សង្ខេប​របស់​ពួក​គេ​មិន​បាន​ត្រឹម​ត្រូវ​។

 

cv1
 

ដូច្នេះ ដើម្បី​ចៀសវាង​កុំ​ឲ្យ​កំហុស​ទាំង​នោះ​កើត​លើ​រូប​អ្នក​ សូម​ស្វែង​យល់​នូវ​កំហុស​ធំ​​​ៗ​ខាង​ក្រោម​សម្រាប់​ CV ជា​ភាសា​អង់គ្លេស៖

 

១. កំហុស​ពាក្យ​​ និង​កំហុស​វេយ្យាករណ៍

ឧទាហរណ៍៖ You’re ទៅជា Your ឬ Their ទៅជា There ជាដើម។

 

២. មិន​មាន​ភ្ជាប់​លិខិត​អម (Cover Letter) ឬ​មាន​ដែរ​ តែ​សរសេរ​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍​​

 

៣. ព័ត៌មាន​ទាំង​អស់​ត្រូវ​តែ​ជា​ការពិត​ ដែល​អាច​ជឿ​ទុកចិត្ត​បាន

 

– កុំ​សរសេរ​អួត​ជ្រុល ហួស​ពី​ការ​ពិត

 

៤. សរសេរ​វែង​ពេក

 

ត្រូវ​សរសេរ​ឲ្យ​ខ្លី និង​ខ្លឹម ​ហើយ​ត្រូវ​ចំណុច។ ពីរ​ទំព័រ​គឺ​សមរម្យ។

 

៥. មិន​ត្រូវ​ឲ្យ​ CV មាន​បន្ទាត់ជុំវិញ ​និង Background ក្រដាស​ឆើត​ឆាយ​ពេក​ទេ ធម្មតា​បាន​ហើយ

 

  
cv12
 

៦. សរសេរ​តែ​ព័ត៌មាន ឬ​បទពិសោធន៍​ណា​ទាក់​ទង​នឹង​មុខតំណែង​ ដែល​លោក​អ្នក​ស្នើ​សុំ​ប៉ុណ្ណោះ​

 

៧. ការ​ប្រើប្រាស់​អ៊ី​ម៉ែល​មិន​សមរម្យ ដូចជា johncute168@hotmail.com

 

៨. ការ​លេង​ពុម្ពអក្សរ និង​ទំហំ មិន​ត្រឹម​ត្រូវ​តាម​ស្តង់ដារ

 

ពុម្ពអក្សរដែលគួរ​ប្រើ​គឺ​ Times New Roman ទំហំ ១២ លើ​ក្រដាស A4