អ្នកវិទ្យាសាស្ត្ររុស្សីុរកឃើញ មេរោគអមតៈ ដែលអាចជួយអោមនុស្សមិនងាយស្លាប់

អ្នក​វិទ្យាសាស្ត្រ​ទើប​រក​ឃើញ​ប្រភេទ​មេរោគ​ដែល​មាន​អាយុកាល ៣,៥ លាន​ឆ្នាំ នៅ​តំបន់​ស៊ី​ប៊ី​រី។ គេ​បាន​រំពឹងគិត​ថា វា​នឹង​ជួយ​បង្កើន​អាយុ ព្រមទាំង​ប្រព័ន្ធ​ការពារ​រាង​កាយ​របស់​មនុស្ស។

តាំងពី​យូរយារ​មក​ហើយ ដែល​មនុស្ស​មាននូវ​សុ​បិ​ន្ត​ពី​ឱសថ​ទេព អាច​ធ្វើ​ឲ្យ​គេ​មានជីវិត​អមតៈ​បាន។ ថ្មី​ៗ​នេះ អ្នក​វិទ្យាសាស្ត្រ​រុ​ស្ស៊ី​បាន​ប្រកាស​ថា គេ​បាន​បោះ​១​ជំហាន​ទៅ​មុខ ដោយ​ការ​រក​ឃើញ​នូវ​មេរោគ "​អមតៈ​" មួយ​ហៅ​ថា Bacillus F អាច​កែសម្រួល​ជីវិត​របស់​មនុស្ស​បាន។

តាម​ការ​ទម្លាយ​ប្រាប់​របស់​អ្នក​វិទ្យាសាស្ត្រ​នោះ គឺ​ពួក​គេ​បាន "​បើក​សោរ​" DNA នៃ​សមត្ថភាព​អង្គ​បដិបក្ខ ហើយ​កំពុង​សិក្សា​ស្វែង​យល់​ពី​វិធី​ដែល​ហ្សែ​ន​ទាំងនេះ ជួយ​ឲ្យ​មេរោគ Bacillus F​ រស់នៅ​បាន​យ៉ាង​អស្ចារ្យ ក្នុង​ស្រទាប់​ទឹកកក​អមតៈនា​តំបន់​ស៊ី​ប៊ី​រី។ ការ​ពិសោធន៍​លើស​ភាវៈ​មានជីវិត ពិសេស​គឺ បណ្តា​កោសិកា​ឈាម​របស់​មនុស្ស​ កណ្តុរ រុយ សុទ្ធ​សឹង​ផ្តល់​នូវ​លទ្ធផល​ជា​វិជ្ជមាន។

http://i.everyday.com.kh/2015/9/b40dc476-5ac2-4825-b3d7-993b052f5442.jpg

ការ​ពិសោធន៍​ឲ្យ​ដឹង​ថា នៅ​លើ​សត្វ ពិសេស​បណ្តា​កោសិកា​ឈាម​របស់​មនុស្ស វា​មាន​ឥទ្ធិពល​សកម្ម​១។ ប៉ុន្តែ នៅ​មាន​កិច្ចការ​ច្រើន​ទៀត ត្រូវ​បំពេញបន្ថែម ដើម្បី​ស្វែងរក​ឋា​ម​ពល ​របស់​មេរោគ​នេះ

សាស្ត្រាចារ្យ Sergey Petrov ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​មហាវិទ្យាល័យ Tyumen ឲ្យ​ដឹង​ថា "​ក្នុង​ចំណោម​ការ​ពិសោធន៍​ត្រូវ​បាន​អនុវត្ត នោះ​មេរោគ Bacillus F វា​រំញោច​នូវ​កំណើន ក៏​ដូច​ជា​ការ​បង្កើន​ប្រព័ន្ធ​ការពារ​សរីរាង្គ​"។

មេរោគ Bacillus F ត្រូវ​បាន​រក​ឃើញ​នា​ឆ្នាំ ២០០៩ ដោយ​បណ្ឌិត Anatoli Brouchkov ប្រធាន​មហាវិទ្យាល័យ Geocrylogy នៃ​សកល​វិទ្យាល័យ​ម៉ូ​ស្គូ។ វា​បាន​ត្រូវ​ក្រសោប​ដោយ​ស្រទាប់​ទឹកកក​អមតៈ​បុព្វ​កាល​នៅ​ភ្នំ Mammoth ចំណុះ​សាធារណៈរដ្ឋ Sakha ឬ នៅ​បាន​ហៅ​ថា Yakutia។ នេះ​ជា​តំបន់​ធំ​បំផុត​នៅ​ស៊ី​ប៊ី​រី ។ ស្រទាប់​ទឹកកក​អមតៈ ក្រសោប​យក​មេរោគ​នេះ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ប៉ាន់​ស្មានថា វា​មាន​អាយុកាល​ប្រមាណ ៣,៥ លាន​ឆ្នាំ។

ប្រភេទ​មេរោគ​ស្រ​ដៀង​គ្នា​នេះ ក៏​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ស៊ី​ប៊ី​រី​ម្នាក់​ទៀត​ឈ្មោះ Vladimir Repin រក​ឃើញ​ក្នុង​ខួរក្បាល​នៃ​ដំរី​ម៉ា​មូ​ត​រោម​ក្រាស់ ត្រូវ​ផុត​ពូជ​ទៅ​ហើយ តែ​វា​បាន​ស្រទាប់​ទឹកកក​ថែរក្សា​ទុក។

បណ្ឌិត Brouchkov ពោល​ថាៈ "​យើងខ្ញុំ​បាន​អនុវត្ត​ការ​ពិសោធន៍​យ៉ាងច្រើន លើ​សត្វ​កណ្តុរ និង​រុយ ហើយ​បាន​រក​ឃើញ​ឥទ្ធិពល​នៃ​មេរោគ​នេះ​នៅ​លើ​អាយុ និង​សមត្ថភាព​បន្ត​ពូជ​របស់​វា។ ប៉ុន្តែ យើងខ្ញុំ​ពុំ​ទាន់​ដឹង​ពិតប្រាកដ​ពី​យន្តការ​សកម្មភាព​របស់​ប្រភេទ​មេរោគ​នេះ​"។

http://i.everyday.com.kh/2015/9/50750325-61eb-4f64-b83d-522dbbb3e695.jpg

មេរោគ Bacillus F រក​ឃើញ​មុន​នេះ ៦ ឆ្នាំ ក្នុង​ស្រទាប់​ទឹកកក​អមតៈ​បុព្វ​កាល នា​រដ្ឋ Sakha -​រុ​ស្ស៊ី

បណ្ឌិត​ផ្នែក​មេរោគ​រាតត្បាត​វិទ្យា Vikto Chernyavsky ឲ្យ​ដឹង​ថា "​បណ្តា​មេរោគ បាន​សាយភាយ​នូវ​សារធាតុ​ជីវសាស្ត្រ​ពេញ​១​ជីវិត​របស់​វា។ បណ្តា​សារធាតុ​ទាំងនោះ បាន​រំញោច​ស្ថានភាព​នៃ​អង្គ​បដិបក្ខ​របស់​សត្វ ដែល​យក​ម​ពិសោធន៍​"។ លោក​ពោល​បន្ត "​នា​ថ្ងៃ​អនាគត មេរោគ​ទាំងនេះ អាច​កែសម្រួល​សុខភាព​របស់​មនុស្ស ហើយ​នាំ​ផ្លូវ​យើង​ទៅ​រក​ប្រភេទ​ឱសថ​អមតៈ​"។

បណ្ឌិត Brouchkov ឲ្យ​ដឹង​បន្ថែម​ថាៈ "​យើង​ចង់​យល់​ច្បាស់​ពី​យន្តការ​ការពារ​បណ្តា​សំណុំ​ហ្សែ​ន និង​បណ្តា​មុខងារ​របស់​ហ្សែ​ន​"​។

"​សំណួរ​សំខាន់​បំផុត គឺ​ប្រការ​អ្វី ដែល​ផ្តល់​ឋា​ម​ពល​ជីវិត​សម្រាប់​មេរោគ Bacillus F ? វា​ពិតជា​ស្មុគស្មាញ​ណាស់​។ ប៉ុន្តែ ខ្ញុំ​អាច​និយាយ​បាន​ថា លើ​ពិភពលោក​នេះ នៅ​មាន​មេរោគ​អមតៈ ជីវិត​អមតៈ​"​។ វា​ពុំ​អាច​ស្លាប់ ឬ ថា វា​អាច​ស្វ័យការពារ​ជីវិត​បាន​។ កោសិកា​មនុស្ស​ពុំ​អាច​ស្វ័យការពារ​ខ្លួន​បាន​ពី​ការ​រង​របួសឡើយ។ ពិតជា​អស្ចារ្យ​ណាស់ ព្រោះ​តាម​រយៈ​វា យើង​អាច​រក​ឃើញ​យន្តការ​ប្រឆាំង​នឹង​ភាព​ចំណាស់​បាន​៕

http://i.everyday.com.kh/2015/9/42ab1b4e-01e6-44b3-9ccc-66b328ce465c.jpg

អ្នក​វិទ្យាសាស្ត្រ​រុ​ស្ស៊ី​បាន​រក​ឃើញ​មេរោគ "​អមតៈ​" មាន​អាយុកាល​ប្រមាណ ៣,៥លាន​ឆ្នាំ

http://i.everyday.com.kh/2015/9/cced5860-96ac-4980-8f20-59c372a0d923.jpg

រូបភាព​១​របស់ Bacillus F ក្នុង​បំពង់​ពិសោធន៍