ប្រភេទក្រុមឈាមរបស់បុគ្គលម្នាក់ៗ ក្រៅពីអាចប្រើសំរាប់ទស្សន៏ទាយឧបនិស្ស័យបានហើយ នៅអាចប្រើប្រាស់ថា តើបុគ្គលនោះមានអត្តចរិតធ្វើការរបៀបយ៉ាងម៉េចបានថែមទៀតផង។ ដូច្នេះសូមលោក អ្នកសាកល្បងការទស្សន៏ទាយនេះដូចខាងក្រោម ៖
ប្រភេទឈាមក្រុម A
បុរស ស្ត្រី ដែលមានឈាមក្រុម A ជាមនុស្សដែលមានការអំណត់ក្នុងការងារធ្វើកិច្ចការ ហើយធ្វើអ្វីឈានទៅខាងមុខប្រកបដោយចរិករឹងប៉ឹង។ បើទោះជាពេលខ្លះ អាចប្រើរយៈពេលយូរបន្តិច តែក៏មិនជារឿងធំដុំអ្វីដែរ។ មុននឹងធ្វើអ្វីមួយ លោកអ្នកតែងតែធ្វើការគិតពិចារណាយ៉ាងល្អិតល្អន់ជាមុន បន្ទាប់មកទើបធ្វើផែនការជាក្រោយ ហើយត្រៀមខ្លួនជាស្រេចសំរាប់ទប់ទល់នូវព្រឹត្តិការណ៏ផ្សេងៗដែល កើតឡើងដោយចៃដន្យ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ ឬកំហុសឆ្គង។
លោកអ្នកធ្វើការងារដោយចិត្ត ស្រលាញ់ បើទោះជានឿយហត់ យ៉ាងណាក៏មិនចេះម៉ាត់កដែរ។ លោកអ្នកជាមនុស្សដែលអាចនិយាយ បានថា មានសតិបញ្ញាល្អ ហ្មត់ចត់ ហើយធ្វើអ្វីមានរបៀបរបបជានិច្ច។ សំរាប់ការជ្រើសរើសការងារធ្វើ លោកអ្នកតែងផ្តល់អតិភាពដំបូង ទៅលើស្ថេរភាពនៃការងារនោះ ព្រោះលោកអ្នកជាមនុស្សចង់បង្ហាញពីសមត្ថភាពពិតប្រាកដរបស់ខ្លួនឲ្យអ្នកដទៃឃើញ ហើយសំរាប់ការងារដែលមានការប្រកួតប្រជែងតំណែងខ្ពស់ពេក អាចនឹងមិនសាកសមសំរាប់លោកអ្នក ព្រោះលោកអ្នកជាមនុស្សដែលឆាប់ទន់ជ្រាយបន្តិច។ អតិភាពបន្ទាប់មកទៀត គឺកេរ្តិ៏ឈ្មោះរបស់ក្រុមហ៊ុន ឬអង្គភាពនោះ។
ដូចនេះ លោកអ្នកច្រើនជ្រើសរើសក្រុមហ៊ុនដែលមានកេរ្តិ៏ឈ្មោះល្បី ឬមានទំហំធំៗ។ លោកអ្នកចូលចិត្តឲ្យគេលើកសរសើរចំពោះស្នាដៃដែលខ្លួនបានធ្វើ ហើយបើមិនបានទទួលការសរសើរដូចដែលចិត្តប៉ងនោះទេ និងមានអារម្មណ៏មិនសប្បាយចិត្តឡើយ។
ប្រភេទឈាមក្រុម B
គំនិតច្នៃប្រឌិត គឺជាអ្វីដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សដែលមានក្រុមឈាមប្រភេទនេះ។ ក្រៅពីនេះ លោកអ្នកជាមនុស្ស ដែលពោរពេញទៅដោយគំនិត ហើយចូលចិត្តផ្តល់មតិយោបល់តែជួនកាលក៏ផ្តល់នូវការយល់ឃើញដោយមិនបានគិតពិចារណា ដល់អារម្មណ៏របស់អ្នកដទៃផងដែរ ហើយជួនកាលរឿងតូចតាចរបស់ខ្លួនបែរជាដោះស្រាយមិនរួចទៅវិញ។ លោកអ្នកជាមនុស្សដែលមានជំនឿចិត្តលើខ្លូនឯងខ្ពស់មានចរិកជាអ្នកដឹកនាំ ហើយមិនចូលចិត្តធ្វើអ្វីច្រំដែល និងឋិតនៅក្រោមការបង្គាប់ បញ្ជារបស់អ្នកណា ឬច្បាប់ទំលាប់ណាមួយនោះទេ។
សំរាប់ការងារ លោកអ្នក មិនសាកសមនឹងធ្វើការរាជការ ឬក្រុមហ៊ុននោះទេ ដោយហេតុមិនចូលចិត្តក្នុងការរាយការណ៏ ហើយធ្វើ អ្វីតាមឋានានុក្រមនោះទេ។ លោកអ្នកចូលចិត្តធ្វើការងារណាដែលមានសេរីភាពប្រើគំនិតច្នៃប្រឌិតការងារដែលប្រើខួរក្បាល ច្រើន។ ដោយហេតុថា ជាមនុស្សដែលមានចិត្តក្លាហាន និងចូលចិត្តការប្រកួតប្រជែងទើបលោកអ្នកចង់ធ្វើតែការងារណា ដែល អ្នក ដទៃមិន ហ៊ាន។ សំរាប់នារីដែលមានក្រុមឈាមប្រភេនេះវិញគឺចង់ធ្វើការងារឬរបស់អ្វីមានមិនយូរនោះទេ ដូចនេះ បើសិនជាលោកអ្នកគិត ចង់ធ្វើអ្វី តែងតែធ្វើវាយ៉ាងទាន់ហន់ជានិច្ច។
ប្រភេទឈាមក្រុម AB
លោកអ្នកជាមនុស្សដែលមានចរិតរួសរាយ ស្រស់ស្រាយ ចូលចិត្តសន្តិភាព ចូលចិត្តរាប់ញាតិ ហើយចូលចុះជាមួយមនុស្សគ្រប់រូប។ លោកអ្នកមិនចូលចិត្តជម្លោះ ហើយតែងតែជៀងវៀងនូវការវិវាទ ជាមួយអ្នកដទៃ។
សំរាប់ការងារដែលសមសំរាប់លោកអ្នក គឺការងារដែលមានទំនាក់ទំនងច្រើនជាមួយអ្នកដទៃ ដូចជា លេខា និងទីប្រឹក្សាជាដើម ព្រោះចំជំនាញរាប់ញាតិរបស់លោកអ្នកតែម្តង។ លោកអ្នកជាមនុស្សស្រលាញ់ ភាពស្អាត ដូចនេះ បើបានធ្វើការរកស៊ីខាងតុបតែងខ្លួនវិញ ដូចជា លក់សំលៀកបំពាក់ និងគ្រឿងអលង្ការ គឺមិនបាច់ប្រឹងច្រើនដូចអ្នកដទៃនោះឡើយ។ តែគុណវិបត្តិរបស់មនុស្សក្រុមនេះ គឺត្រង់ងាយនឹងចុះចាញ់នឹងភាពបរាជ័យណាស់។ លោកអ្នក ជាមនុស្សខ្វះជំនឿចិត្ត ទើបមិនសាកសមនឹង ការងារដែលត្រូវការការសំរេចចិត្តច្រើន ឬការងារដែលត្រូវប្រកួតប្រជែងដើម្បីបានតំណែងខ្ពស់ៗ។
ប្រភេទឈាមក្រុម O
លោកអ្នក ជាមនុស្សដែលមានចរិតផ្ទាល់ខ្លួន ហើយមិនចូលចិត្តធ្វើកូនចៅ ឬឋិតនៅក្រោមការបង្គាប់ បញ្ជាពីអ្នក ដទៃនោះទេគឺចូលចិត្តធ្វើអ្វីតាមការយល់ឃើញរបស់ខ្លូនជានិច្ច។
លោកអ្នកមិនសាកសមនឹងធ្វើការងារក្រុមហ៊ុន ដែលត្រូវចៅហ្វាយចាំបញ្ចាឲ្យធ្វើនេះធ្វើនោះ នោះទេ។ លោកអ្នកចូលចិត្តធ្វើជាមេដឹកនាំអ្នកដទៃ និងចង់ឲ្យគេធ្វើតាមអ្វីដែលត្រូវការ។ ហេតុដូចនេះ លោកអ្នកសាកសមនឹងការងារ ឬមុខរបរដែលខ្លួនឯងធ្វើជាម្ចាស់។
មនុស្សមានឈាមក្រុមនេះ ចូលចិត្តឲ្យអ្នកនៅជុំវិញចាប់អារម្មណ៏លើខ្លួនឯង ហើយជាមនុស្សដែល មានការព្យាយាមខ្ពស់។ បើជាអ្នកលេងកីឡា ហ៊ានចាញ់ ហ៊ានឈ្នះ។ មិនថាជាធ្វើអ្វីនោះទេ លោកអ្នកតែងតែ ប្រឹងទ្វេដង លើសអ្នកដទៃ ដើម្បីសំរេចគោលដៅដែលបានប៉ង។ តែអ្វីដែលគួរប្រុងប្រយ័ត្ននោះ គឺលោកអ្នកមានជំនឿចិត្តលើខ្លួនឯងខ្ពស់ពេក ហើយចូលចិត្តបង្គាប់បញ្ជាអ្នកដទៃ ដែលធ្វើឲ្យអ្នកដទៃមិនអាច ស៊ូទ្រាំនឹងចរិតរបស់លោកអ្នកបានយូរនោះទេ៕