សញ្ញា​៧​យ៉ាង​បញ្ជាក់​ថា​មិត្ត​ស្រី​ពិត​ជា​ស្រលាញ់​អ្នក​ស្មោះ​

ស្នេហា​ អា​ច​ធ្វើ​ឲ្យ​មនុស្ស​ស្រស់​ស្រាយ ​និង​​មាន​សុភមង្គល​ ប៉ុន្តែ​​ពេល​ខ្លះ​ក៏​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​កើត​ទុក្ខ ខូច​ចិត្ត​នោះ​ដែរ ដោយ​សារ​កត្តា​ផ្សេងៗ ​ដែល​ក្នុង​​នោះ​ការ​មិន​ទុក​ចិត្ត​គ្នា ជា​កត្តា​ចម្បង​មួយ។ ការ​មិន​ទុក​ចិត្ត​គ្នា អាច​ដោយ​សារ​គូ​ស្នេហ៍​ខ្វះ​ភាព​ជឿជាក់​​គ្នា កើត​ចេញ​គំនិត​សង្ស័យ​ថា​គូ​ស្នេហ៍​របស់​ខ្លួន​ពិត​ជា​ស្មោះ​នឹង​ខ្លួន​ឬ​ក៏​អត់។ មិន​ថា​បុរស ឬ​នារី​នោះ​ទេ សុទ្ធ​តែ​ចង់​​ដឹង​​ពី​សង្សារ​របស់​ខ្លួន ប៉ុន្តែ​ថ្ងៃ​នេះ Sabay សូម​លើក​យក​ចំណុច​៧ ដែល​អាច​​​ឲ្យ​បុរស​ ដឹង​ថា​មិត្ត​ស្រី​មាន​ចិត្ត​ស្រលាញ់​ស្មោះ​ឬ​អត់៖

 

article-2289562-187F97F8000005DC-947_634x482

 

១. ទោះជា​បរាជ័យ ឬ​ជោគជ័យ ​នាង​តែង​​នៅ​ជាមួយ​អ្នក

 

នារី​ម្នាក់​ដែល​បាក់​ចិត្ត​ស្រលាញ់​លើ​មនុស្ស​ប្រុស​ណា​មួយ​ហើយ បើ​ទោះបី​ជា​សង្សារ​សំណព្វ​ចិត្ត​ធ្វើការ​ងារ រក​ស៊ី​បរាជ័យ ឬ​ជោគជ័យ ​គឺ​នាង​តែង​នៅ​ក្បែរ​អ្នក​ជានិច្ច។ តែ​បើ​នាង​មិន​ស្រលាញ់​ស្មោះ​ទេ​ ពេល​អ្នក​បរាជ័យ​គេ​នឹង​សុំ​បែក​ជាក់ជា​មិន​ខាន។

 

២. ចូលចិត្ត​ចែក​អាហារ​ជាមួយ​អ្នក

 

tumblr_inline_neyoa0wcVr1ruhka8

 

ចង់​ដឹង​ថា​ មិត្ត​ស្រី​មាន​ក្ដី​ស្រលាញ់​ស្មោះ​ចំពោះ​អ្នក​ឬ​អត់ បើ​សង្កេត​ឃើញ​ថា​នាង​តែង​នឹកឃើញ​អ្នក​មុនគេ​ជានិច្ច​ ពេល​មាន​អាហារ​ញ៉ាំ​នោះ បញ្ជាក់​បាន​ថា​នាង​ពិតជា​ស្មោះ​ចំពោះ​អ្នក​មែន។

 

៣. សម្គាល់​ពី​ទម្លាប់​របស់​អ្នក

 

មនុស្ស​ស្រី​ បើសិនជា​ស្រលាញ់​នរណា​ម្នាក់​អស់​ពី​បេះដូង​ហើយ​ នាង​នឹង​សម្គាល់​ពី​ទម្លាប់​គ្រប់យ៉ាង​របស់​បុរស​ដូចជា​ចូលចិត្ត​ពណ៌​អ្វី ចូលចិត្ត​ញ៉ាំ​អ្វី ស្លៀកពាក់​យ៉ាង​ម៉េច…ជាដើម។

 

៤. ទុកចិត្ត

 

ប្រសិនបើ​ស្នេហា​របស់​នាង​ស្ថិត​ក្នុង​សង្ស័យ  នាង​អាច​រក​លេស​តាមដាន និង​ឆែកឆេរ​ទូរសព្ទ ឬ​សារ​រើ​រឿង​ចាស់​ដើម្បី​ចាកចេញ​ពី​អ្នក។ ប៉ុន្តែ​នារី​ដែល​ផ្ដល់​ភាព​ជា​ជីវិត​ឯកជនដល់​អ្នក​ បើនិយាយ​ឲ្យ​ខ្លី​គឺ​នាង​មាន​ជំនឿ​ទុកចិត្ត​លើ​អ្នក ហើយ​ការ​ទុកចិត្ត​នេះ​ឯង​ជា​គ្រឹះ​នៃ​សេចក្ដី​ស្រឡាញ់​ខ្លាំង​បំផុត។

 

៥. រំលឹក​ពី​​អ្នក​​ជានិច្ច​ពេល​នៅ​ជាមួយ​មិត្តភ័ក្ដិ

 

ប្រសិនបើ​នាង​តែងតែ​និយាយ​អំពី​អ្នកពេល​នៅ​ជាមួយ​មិត្តភ័ក្តិ​ ​មាន​ន័យ​ថា​នាង​​​​តែង​តែ​គិត​ពី​អ្នក​​គ្រប់​ពេល។

 

៦. ថែរក្សា​អ្នកគ្រប់ពេល

 

ពេល​នៅ​ជាមួយ​គ្នា ​នាង​តែងតែ​យកចិត្ត​ទុកដាក់​ចំពោះ​​អ្នក​ ដោយ​សួរ​នាំ​ពី​ការងារ ការ​ញ៉ាំ​អាហារ ​ជាពិសេស​បារម្ភ​ខ្លាំង​ណាស់​ចំពោះ​សុខភាព​របស់​អ្នក។ តែ​ទោះ​ជា​មិន​នៅ​ក្បែរ​ក៏​ដោយ បើ​នាង​នៅ​តែ​បារម្ភ​ចំពោះ​អ្នក​ដោយ​ឧស្សាហ៍​​ខល​ ឬ​ក៏​ផ្ញើ​សារ​មក​សួរ​សុខទុក្ខ​នេះ​ ក៏​បញ្ជាក់​ថា​នាង​ពិតជា​ស្រលាញ់​អ្នក​ មិន​ប្រែ​ឡើយ។

 

៧. ​​ចំណាយ​ពេល​នៅ​ជាមួយ ពេល​អ្នក​ត្រូវការ​នាង

 

most-romantic-Couple2

 

ពេល​អ្នក​មិន​សប្បាយ ឬ​ក៏​មាន​វិបត្តិ​អ្វី​ត្រូវការ​កម្លាំង​ចិត្ត នាង​បាន​ចំណាយ​ពេល​មក​ជួយ​លួងលោម លើក​ទឹកចិត្ត​ដល់​អ្នក ​វា​អាច​បង្ហាញ​យ៉ាង​ច្បាស់​ថា​ នាង​ពិតជា​គ្មាន​ចិត្ត​វៀចវេរ​ពី​អ្នក​ឡើយ។ ចំណុច​នេះ​អាច​បញ្ជាក់​បាន​យ៉ាង​ច្បាស់​ជាងគេ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​សំខាន់​បំផុត​ក្នុង​ជីវិត​ស្នេហា​ត​ទៅ​មុខ​ទៀត៕