ទម្លាប់​ខុស​គ្នា​រវាង​ចិន និង អា​មេ​រិ​ក

ជា​រឿង​ធម្មតា​ទេ ប្រជាជន​ពីរ​រស់នៅ​ប្រទេស​ផ្សេង​គ្នា​ប្រាកដជា​មាន​ទម្លាប់​រស់នៅ​ផ្សេង​គ្នា​ហើយ​។ វប្បធម៌​ខុស​គ្នា​នេះ​ហើយ​ដែល​បណ្តាល​ឲ្យ​មានការ​ភាន់​ច្រ​លំ​ពេល​ដែល​ធ្វើ​អន្តោ​ប្រវេ​ស​ន៏​ទៅ​នៅ​ប្រទេស​មួយទៀត ឬ ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ថ្មី​នោះ​។ ខាងក្រោម​នេះ​ជា ភាព​ខុស​គ្នា​ក្នុង​ការ​រស់នៅ​ខ្លះ រវាង​ប្រទេស​ចិន និង សហរដ្ឋអាមេរិក ដែល Everyday បាន​លើកយក​មក​បង្ហាញ ៖

១. ទឹក​ក្តៅ ឬ ទឹក​ត្រជាក់?
សម្រាប់​វប្បធម៌​អា​មេ​រិ​ក នៅ​ពេល​ដែល​គេ​ត្រូវការ​ផឹកទឹក ពួក​គេ​នឹង​ផឹកទឹក​ត្រជាក់ ពីព្រោះ​តែ​វា​ជួយ​ឲ្យ​មាន​អារ​ម្ម​ណ៏​ស្រស់ថ្លា ក៏​ប៉ុន្តែ​នៅ​ប្រទេស​ចិន​វិញ គឹ​ចូល​ចិត្ត​ផឹកទឹក​ក្តៅ​ពីព្រោះ​គេ​ជឿ​ថា​អាច​ជួយ​ឲ្យ មនុស្ស​មាន​សុខភាព​ល្អ​។

http://i.everyday.com.kh/2015/9/9f7d3f7c-fedc-49ba-8aab-519ca2c288a7.jpg

២. ងូតទឹក​ពេល​ព្រឹក ឬ ពេល​យប់?
ប្រជាជន​អា​មេ​រិ​ក​ភាគច្រើន​ងូតទឹក​ពេល​ដែល​គេ​ក្រោក​ពី​គេង តែ​នៅ​ប្រទេស​ចិន​វិញ​មាន​ពាក្យ​មួយ​ម៉ាត់​ថា ងូតទឹក​ហើយ​គេង​។ ដូចនេះ​ជា​ទម្លាប់​ហើយ​ដែល ប្រជាជន​ចិន​ងូតទឹក​ពេល​យប់​នោះ ដែល​ផ្ទុយ​ពី​ខាង​ច្រមុះ​ស្រួច​អា​មេ​រិ​ក​។

http://i.everyday.com.kh/2015/9/18a1424c-10b5-4555-ad53-039d3ea79e35.jpg

៣. ចែក​ម្ហូប​គ្នា​ញុំ​ា ឬ ក៏​អត់?
នៅ​ឯ​ប្រទេស​ចិន គ្រប់​ហាង​ទាំងអស់​សុទ្ធសឹងតែ​ជា​តុមូល ដែល​មាន​ជាមួយ​ថាស​វិល​មួយ​សម្រាប់ ចែករំលែក​ម្ហូប​ជាមួយ​គ្នា នឹង ញុំ​ា​ជាមួយ​គ្នា​ទេ​វិញ​ទៅ​មក​។ ក៏​ប៉ុន្តែ​នៅ​សហរដ្ឋអាមេរិក​វិញ នរណា​ហៅ​អី គឺ​ញុំ​ា​អាហ្នឹង​ហើយ ទោះបីជា​ចង់​ភ្លក់​ក៏​បាន​តែ​មួយ​ម៉ាត់​ដែរ មិនមែន​ចែក​គ្នា​ញុំ​ា​ដូច​នៅ​ចិន​ឡើយ​។

http://i.everyday.com.kh/2015/9/f41a1a20-d98e-4029-8e21-776b8b150bfd.jpg

៤. កាហ្វេ ឬ ទឹក​សណ្តែក?
នៅ​ចិន​វិញ អាហារ​ពេល​ព្រឹក​ដែល​ល្បី​ជាងគេ​គឺ​ចា​ខ្វៃ​មួយគូ ជាមួយនឹង​ទឹក​សណ្តែក​មួយ​ពែង​។ អាហារ​ពេល​ព្រឹក​នេះ​ត្រូវ​បាន​គេ ស្រស់ស្រូប​តាំង​តែ​ពី​សម័យ​បុរាណ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ តែ​សម្រាប់​អា​មេ​រិ​ក​វិញ កាហ្វេ​មួយ​ពែង​គឺ​គ្រប់គ្រាន់​ហើយ​។

http://i.everyday.com.kh/2015/9/fba9b4cb-0ab1-4c31-a57d-f87496cc0cd1.jpg

៥. ឲ្យ​លុយ​ធីប ឬ អត់?
ការ​ឲ្យ​លុយ​ធីប​បន្ថែម​ជា​វប្បធម៌​មួយ​នៅ​សហរដ្ឋអាមេរិក ដោយ ២០​ភាគរយ​នៃ ថ្លៃ​ចំណាយ​សរុប​ត្រូវបាន​ចូល​ហោ​បៅ​អ្នក​រត់​តុ​។ ប៉ុន្តែ​សម្រាប់​អ្នក​នៅ​ចិន​វិញ មួយ​សេន​ក៏​មុន​បាន​ផង​ពីព្រោះ​ពួក​គេ គិត​ថា  អ្នក​រត់​តុ គឺ​បាន​ប្រាក់ខែ​ពី​ថៅកែ​របស់​គេ​ហើយ​។