ចំណង់ផ្លូវភេទរបស់មនុស្សស្រីម្នាក់នឹងថយចុះទៅតាមអាយុកាន់តែច្រើន។ ចំពោះថ្នាំប្រឆាំងនឹងការបាក់ទឹកចិត្ត និងថ្នាំប្រឆាំងការប្រកាច់ក៏អាចធ្វើឱ្យខ្សោយចំណង់ផ្លូវភេទបានដែរ។ បើសិនជាអ្នកមានបញ្ហាខ្សោយចំណង់ផ្លូវភេទម្តងហើយម្តងទៀត ឬជាប់រហូតដល់មានភាពតានតឹងក្នុងអារម្មណ៍នោះ អ្នកប្រហែលជាមានបញ្ហា Hypoactive Sexual Desire Disorder។
បើសិនជាអ្នកត្រូវបានរំខានដោយសារការខ្សោយចំណង់ផ្លូវភេទមែននោះ យើងក៏មានការផ្លាស់ប្តូររបៀបរស់នៅ និងតិចនិចរួមភេទជាច្រើនដែលអាចជួយឱ្យអ្នកមានអារម្មណ៍ឡើងវិញដែរ។ ថ្នាំមួយចំនួនប្រហែលជាអាចដោះស្រាយរឿងនេះបាន។
-ការផ្លាស់ប្តូររបៀបរស់នៅដែលផ្តល់ជាសុខភាពល្អអាចនឹងធ្វើឱ្យមានការប្រែប្រួលខ្លាំងបានចំពោះចំណង់ផ្លូវភេទអ្នកដូចជា៖
-ការហាត់ប្រាណមិនត្រឹមតែជួយបង្កើនថាមពល និងរក្សារាងទេ តែក៏ជួយបង្កើនអារម្មណ៍ផ្លូវភេទដែរ។
-បន្ថយស្ត្រេស
-បង្កើនការទំនាក់ទំនងជាមួយដៃគូ
-បង្កើតពេលវេលាដើម្បីរក្សាភាពស្និទ្ធស្នាលជាមួយដៃគូ
-បន្ថែមគ្រឿងដល់ជីវិតផ្លូវភេទ តាមរយៈការផ្លាស់ប្តូរក្បាច់រួមភេទ ទីកន្លែង និងពេលវេលា។
-លុបបំបាត់ទម្លាប់អាក្រក់ៗចោលដូចជា ការជក់បារី ប្រើថ្នាំញៀន និងញ៉ាំគ្រឿងស្រវឹងច្រើន៕
ត្រួតពិនិត្យដោយ www.health.com.kh