តើ​រដ្ឋ​អាស៊ាន​ណា​ដែលមាន​ប្រជាជន​តិចជាងគេ?

ស្របពេល​កំណើនសេដ្ឋកិច្ច​របស់​អាស៊ាន​បន្ត​កើនឡើង អាត្រា​កំណើនប្រជាជន​របស់​អា​ស៊ាន​ក៏មាន ការកើនឡើង​ផងដែរ។ ការកើនឡើង​នូវ​ចំនួន​ប្រជាជន​ជាច្រើន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ បានធ្វើ ឲ្យ​តំបន់​នេះ ក្លាយជា​ទិសដៅ​ដ៏​សំខាន់​សម្រាប់​អ្នកវិនិយោគ ដើម្បី​ទាញ​ផលប្រយោជន៍​តាមរយៈ ការបំពេញ​នូវ​តម្រូវការ​របស់​ប្រជាជន។ ខាងក្រោម​នេះ គឺជា​លំដាប់ថ្នាក់​ចំនួន​ប្រជាជន​ដែល​តិចជាងគេ​របស់​រដ្ឋ​អាស៊ាន ដែល​បាន​ដកស្រង់​ចេញពី​របាយការណ៍​គិត​ត្រឹម​ខែកក្កដា​ឆ្នាំ២០១៥របស់​ភ្នាក់ងារ ស៊ើប​ការ​អាមេរិក​CIA ៖ 
 
១. ប្រ៊ុយណេ​មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៤២៩ ,៦៤៦ នាក់ 
២. សិង្ហ​បុរី មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៥ ,៦៧៤, ៤៧២ នាក់ 
៣. ឡាវ​មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៦, ៩១១ ,៥៤៤ នាក់ 
៤. កម្ពុ​ជាមាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ១៥, ៧០៨, ៧៥៦ នាក់ 
៥. ម៉ាឡេស៊ី មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៣០, ៥១៣, ៨៤៨ នាក់ 
៦. មី​យ៉ាន់​ម៉ា មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៥៦, ៣២០, ២០៦ នាក់ 
៧. ថៃ មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៦៧, ៩៧៦, ៤០៥ នាក់ 
៨. វៀតណាម មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៩៤, ៣៤៨, ៨៣៥ នាក់ 
៩. ហ្វីលីពីន មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ១០០, ៩៩៨, ៣៧៦ នាក់ 
១០. ឥណ្ឌូនេស៊ី​មាន​ចំនួន​ប្រជាជន​សរុប ២៥៥,៩៩៣,៦៧៤នាក់ ៕