ប្រទេស​អាស៊ាន​ណាមួយ ដែលមាន​ផ្ទៃដី​តូច​ជាងគេ?

ជាទូទៅ ប្រជាជន​គឺ​កត្តា​មួយ ដែល​មនុស្ស​ទូទៅ​លើក​កំណត់​ពី​ទំហំ​នៃ​ប្រទេសមួយ ពោលគឺ​ប្រជាជន​ច្រើន​មានន័យថា​ប្រទេស​មាន​ទឹកដី​ធំ បើ​ប្រជាជន​តិច​មានន័យថា​ទឹកដី​តូច។ យ៉ាងណាមិញ វា​គ្រាន់តែ​ជា​ទស្សនៈ​មួយ​ក្នុង​វាយតម្លៃ ទៅលើ​ការកំណត់​ទឹកដី​របស់​ប្រជាជន​សាមញ្ញ​តែប៉ុណ្ណោះ។ តួយ៉ាង​ដូចជា​ប្រទេស​នូវ​អាស៊ាន​កត្តា​ប្រជាជន​មិនអាច​កំណត់​ពី​ទំហំ​ផ្ទៃក្រលា​ដី​នៃ​ប្រទេស​ទាំង​នោះទេ។ ខាងក្រោម​នេះ​ជា​លំដាប់​ដែល​បង្ហាញ​ពី​ផ្ទៃដី(ដែនដី+ ដែនទឹក)ប្រទេស​ដែលមាន​ទំហំ​តូច​ជាងគេ​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​ដោយយោង តាម CIA ដែលជា​ភ្នាក់ងារ​របស់​សហរដ្ឋ​អាមេរិក៖ 
 
១. ប្រទេស សិង្ហ​បុរី មាន​ផ្ទៃដី​សរុប ៦៩៧គីឡូ​ម៉ែត​ការ៉េ
. ប្រទេស ប្រ៊ុយណេ​មាន​ផ្ទៃដី​សរុប ៥, ៧៦៥គីឡូ​ម៉ែត​ការ៉េ
. ប្រទេស​កម្ពុ​ជាមាន ផ្ទៃដី​សរុប ១8១, ០៣៥គីឡូ​ម៉ែត​ការ៉េ
. ប្រទេស​ឡាវ​មាន ផ្ទៃដី​សរុប ២៣៦, ៨០០គីឡូ​ម៉ែត​ការ៉េ
.ប្រទេស​ហ្វីលីពីន​មាន​ផ្ទៃដី​សរុប ៣០០, ០០០ គីឡូ​ម៉ែត​ការ៉េ
. ប្រទេស​ម៉ាឡេស៊ី មាន ផ្ទៃដី​សរុប ៣២៩, ៨៤៧ គីឡូ​ម៉ែត​ការ៉េ
៧. ប្រទេស​វៀតណាម មាន​ផ្ទៃដី​សរុប ៣៣១, ២១០ គីឡូ​ម៉ែត​ការ៉េ
. ប្រទេស​ថៃ មាន​ផ្ទៃដី​សរុប ៥១៣, ១២០ គីឡូ​ម៉ែត​ការ៉េ
. ប្រទេស​មី​យ៉ាន់​ម៉ា មាន​ផ្ទៃដី​សរុប ៦៧៦, ៥៧៨ គីឡូ​ម៉ែត​ការ៉េ
១០.ប្រទេស​ឥណ្ឌូនេស៊ី មាន​ផ្ទៃដី​សរុប ១, ៩០៤, ៥៦៩ គីឡូ​ម៉ែត​ការ៉េ 
 
គួរបញ្ជាក់​ផងដែរ​ថា ទោះបីជា​ប្រទេស​សិង្ហ​បុរី​មាន​ផ្ទៃដី​តូច​ជាងគេ​ក៏ដោយ តែ​ប្រទេស​នេះ​គឺជា​ប្រទេស​ដែលមាន​ស្តង់ដារ​រស់នៅ​របស់​ប្រជាជន​ខ្ពស់ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ខ្ពស់​ជាងគេ​ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង​ដប់​ដែលមាន​ផ្ទៃដី​ធំ​ជាង​ខ្លួន៕