វិធី​សម្រក​ទម្ងន់ងាយៗ ជាមួយនឹង​ទឹកឃ្មុំ និង​ឈើអែម

យើងទាំងអស់គ្នា សុទ្ធតែ​បានដឹង​ពី​អត្ថប្រយោជន៍ នៃ​ការព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​របស់​ទឹកឃ្មុំ និង​ឈើអែម។ ប៉ុន្តែ មនុស្ស​ភាគច្រើន មិនបាន​ដឹង​ទេ​ថា គ្រឿងផ្សំ​ទាំងពីរ​នេះ គឺជា​រូបមន្ត​ដ៏​សាក​សិទ្ធ​មួយ​ផងដែរ ក្នុងការ​សម្រក​ទម្ងន់។ យើង​សូម​ធ្វើការ​ណែនាំ នូវ​វិធីងាយៗ ក្នុង​ការធ្វើ​ភេសជ្ជៈ​ជួយ​សម្រក​ទម្ងន់​ដល់​អ្នក​បាន បើទោះជា​អ្នក គ្រាន់តែ​អង្គុយ​នៅលើ​កៅអី ដោយ​ពុំមាន​ពេល​ហាត់ប្រាណ​ក៏ដោយ។
 
គ្រឿងផ្សំ ៖
១. ទឹកឃ្មុំ ២ ស្លាបព្រា​បាយ
២. ទឹក ២៥០ មី​លី​លីត្រ
៣. ឈើអែម ១ ស្លាបព្រា​បាយ
 
វិធី​ធ្វើ ៖
ជាដំបូង​អ្នក​ត្រូវ ដាំទឹក​ឲ្យ​ពុះ ហើយ​បន្ទាប់មក ចាក់ទឹក​ដែល​ពុះ​នោះ​ចូលក្នុង​ឈើអែម ។ យក​គម្រប​មក​គ្រប ហើយ​ទុក​វា​ឲ្យ​ត្រជាក់។ នៅពេលដែល​វា​ត្រជាក់​ហើយ នោះ​អ្នក​អាចធ្វើ​ការចាក់​ទឹកឃ្មុំ​ចូល។ ត្រូវ​ចាំ​ថា មិនត្រូវ​លាយ​ទឹកឃ្មុំ​ចូលក្នុង​ទឹក​ក្តៅ​នោះទេ ។ យក​វា​ពាក់កណ្តាល មក​ផឹក​ក្នុងពេល​ព្រឹក ហើយ​ទុក​ពាក់កណ្តាល​ទៀត សម្រាប់​ពេល​ល្ងាច ដោយ​រក្សា​វា​ទុក​ក្នុង​ទូរ​ទឹកកក។ អ្នក​ក៏​អាចធ្វើ​វា ក្នុង​បរិមាណ​ខុស​ពីនេះ​ផងដែរ តែ​សូម​ចាំ​ថា ត្រូវ​រក្សា​បរិមាណ​ឈើអែម ឲ្យ​បាន​ពាក់កណ្តាល​នៃ​ទឹកឃ្មុំ​ដែល​ត្រូវ​លាយ៕