ការរួមភេទ គឺជាផ្នែកមួយដ៏អស្ចារ្យក្នុងជីវិត ព្រោះវានឹងធ្វើឲ្យយើង មានអារម្មណ៍ល្អ ល្អចំពោះសុខភាព និងបង្ការបញ្ហាឈឺក្បាលថែមទៀតផង។ ដូច្នេះ ចូរយកការរួមភេទនេះ ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នកទៅ ហើយអ្នកនឹងដឹងថា គ្មានអ្វីត្រូវស្តាយក្រោយដែរ ព្រោះតែហេតុផល ដូចខាងក្រោមនេះ៖
ពង្រឹងប្រព័ន្ធភាពស៊ាំ
អ្នកដែលរួមភេទញឹកញាប់ ឃើញថាមានចំនួន Immunoglobulin A ខ្ពស់ជាងគេ ដែលវាជាទ័ពស្រួចដំបូងគេ របស់ប្រព័ន្ធភាពស៊ាំមនុស្សយើង។ ការងាររបស់វា គឺទៅសម្លាប់មេរោគ ដែលចូលឈ្លានពានក្នុងរាងកាយ ឬត្រូវទៅភ្ញោចដល់ប្រព័ន្ធភាពស៊ាំផ្សេងៗទៀតឲ្យធ្វើការ។
បន្ថយស្ត្រេស
បើសិនជាអ្នក កំពុងតែភ័យអំពីអ្វីមួយថា នឹងកើតឡើងនៅថ្ងៃស្អែក ដូចជា ការសម្ភាសន៍ការងារ ការវះកាត់ ឬណាត់ជួបជាមួយនរណាម្នាក់ អ្នកអាចបំបាត់ការភ័យខ្លាចនេះបាន តាមរយៈការរួមភេទជាមួយដៃគូ។ ការស្រាវជ្រាវបានឲ្យដឹងថា អ្នកដែលរួមភេទ យ៉ាងហោចណាស់ម្តង ក្នុងរយៈពេលពីរសប្តាហ៍ទំនងជាអាចគ្រប់គ្រង ស្ថានភាពតានតឹងបានច្រើន ដូចជា ការនិយាយក្នុងទីសាធារណៈជាដើម។
គេងលក់ស្រួល
សារធាតុ Endorphins ដែលជួយបន្ថយស្ត្រេស ក៏អាចជួយបន្ធូរអារម្មណ៍ និងរាងកាយបានដែរ។ ក្នុងពេលឈានដល់ចំណុចកំពូល នៃការរួមភេទ អ័រម៉ូន Prolactin នឹងបញ្ចេញទៅក្នុងចរន្តឈាម ដែលវាមានតួនាទី ជួយឲ្យអ្នកងងុយគេង តាមបែបធម្មជាតិ។
រំលាយជាតិខ្លាញ់
គ្រាន់តែចំណាយពេលរួមភេទកន្លះម៉ោង អាចរំលាយជាតិខ្លាញ់បាន ៨៥ កាឡូរីទៅហើយ និងពេលខ្លះ វាក៏អាចរំលាយបានច្រើនជាងនេះដែរ អាស្រ័យទៅតាមភាពសកម្មផ្សេងៗដែលអ្នកធ្វើ។ ការរួមភេទ គឺជាលំហាត់ប្រាណ ដោយប្រើរាងកាយទាំងមូលតែម្តង ហើយការរួមភេទរាល់ថ្ងៃ ក៏ជាទម្លាប់ហាត់ប្រាណដ៏អស្ចារ្យ ដែលអ្នកគួរតែធ្វើដែរ។
សុខភាពបេះដូង
បុរសដែលរួមភេទជាទៀងទាត់ ត្រូវបានគេបញ្ជាក់ថា អត្រានៃការកើតជំងឺបេះដូង គឺតិចជាងអ្នកដែលរួមភេទតែម្តងក្នុងមួយខែ រហូតដល់ ៤៥ ភាគរយ។ សកម្មភាពរួមភេទ នឹងផ្តល់អត្ថប្រយោជន៍ដូចគ្នា នឹងការហាត់ប្រាណអញ្ជឹង ហើយក៏ជួយឲ្យកម្រិតអ័រម៉ូនអឹស្ត្រូសែន និងតេស្តូស្តេរ៉ូន មានតុល្យភាពដែរ។ អ័រម៉ូនទាំងពីនេះ សុទ្ធតែសំខាន់ចំពោះបេះដូង។
បន្ថយសម្ពាធឈាម
ការរួមភេទ មានទំនាក់ទំនងនឹង ការកាត់បន្ថយការឆ្លើយតបនឹងស្ត្រេស ព្រមទាំងបន្ថយសម្ពាធឈាមទៀត។
បង្កើតអារម្មណ៍ស្រឡាញ់ខ្លួនឯង
ការបង្កើនចំនួនដងនៃការរួមភេទ មានន័យថា ជាការបង្កើនចំណង់ស្និទ្ធស្នាល ជាមួយនរណាម្នាក់ ដូច្នេះ ពួកគេពិតជាស្រឡាញ់ខ្លួនឯងខ្លាំងណាស់។ មនុស្សមួយចំនួន ដែលមានការស្រឡាញ់ខ្លួនឯងគ្រប់គ្រាន់ហើយនោះ ពួកគេតែងតែយល់ថា មានអារម្មណ៍ល្អ ក្នុងពេលរួមភេទ។
ពង្រឹងសាច់ដុំអាងត្រគាក
ការហាត់ប្រាណសាច់ដុំអាងត្រគាក អាចជួយបង្កើនរំញោចផ្លូវភេទ និងសុខភាពទូទៅបាន។ ការកន្ត្រាក់សាច់ដុំទាំងនេះ ក្នុងពេលរួមភេទ មិនត្រឹមតែធ្វើឲ្យមានអារម្មណ៍ល្អទេ តែក៏អាចជួយកាត់បន្ថយ ភាពលេចនោម ឬលាមក ដោយមិនដឹងខ្លួនពេលអាយុច្រើនដែរ។
បំបាត់ការឈឺចាប់
ការរួមភេទ នឹងបញ្ចេញអ័រម៉ូនបន្ថយការឈឺចាប់ ហើយវាក៏ជួយបន្ថយ ឬទប់ស្កាត់ការឈឺខ្នង និងជើង ព្រមទាំងការឈឺចាប់ ពេលមករដូវ និងឈឺសន្លាក់ ឈឺក្បាល ផងដែរ។
បង្កើនភាពស្និទ្ធស្នាល និងពង្រឹងដល់ទំនាក់ទំនងរបស់អ្នក
ការរួមភេទ និងការឈានដល់ចំណុចកំពូល នៃការរួមភេទ នឹងបង្កើនចំនួនអ័រម៉ូនអុកស៊ីតូស៊ីន ឬអ័រម៉ូនស្នេហា សម្រាប់ធ្វើឲ្យអ្នកយល់ថា មានភាពស្និទ្ធស្នាលជាមួយដៃគូ៕