រូបភាព​បំបៅ​កូន​ក្នុង​រដ្ឋសភា របស់​តំណាងរាស្ត្រ សភា​អា​ហ្ស​ង់​ទី​ន កំពុង​ល្បី​ផ្អើល Internet

ថ្មី​ៗ​នេះ​រូបថត​របស់ លោកស្រី Victoria Donda Perez ដែល​ជា​តំណាងរាស្ត្រ​មួយ​រូប នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន ត្រូវ​បាន​គេ​បង្ហោះ និង ចែករំលែក​ត​ៗ​គ្នា​ក្នុង ប្រព័ន្ធ​សង្គម​ផ្សេង​ៗ​។ 

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី លោកស្រី Perez បំបៅ​ដោះ​កូន ក្នុង​ពេល​ប្រជុំ​សភា ត្រូវ​បាន​សារ​ព​ត៌​មាន​ក្នុងស្រុក​មួយ​មានឈ្មោះ​ថា Infobae បង្ហោះ​ទៅ​ក្នុង​បណ្តាញ​សង្គម Twitter​។ នៅ​ក្នុង​រូប​នោះ​ផង​ដែរ យើង​សង្កេត​ឃើញ​មាន របស់​ក្មេង​លេង ជា​ច្រើន​លើ​តុ​ធ្វើការ​របស់​លោកស្រី​។

http://i.everyday.com.kh/2015/7/64c31c8a-ffed-41df-934c-792ea8a1ab6c.jpg

លោកស្រី Perez មិន​ទាន់​បញ្ចេញមតិ​ផ្ទាល់ខ្លួន​របស់​លោកស្រី​ជា​សាធារណៈ​នៅឡើយ​ទេ ក៏​ប៉ុន្តែ​មតិ​របស់​អ្នក​មើល​ភាគច្រើន​បង្ហាញ​ពី​ការ​គាំទ្រ​នូវ​អ្វី​ដែល​លោកស្រី​បាន​ធ្វើ​នៅ​ក្នុង​រូបថត​នោះ​។ ជាក់​ស្តែក​លោកស្រី Susan Crowe ប្រធាន​ផ្នែក Outpatient breastfeeding medicine services នៅ​មន្ទីរពេទ្យ  Lucile Packard Children’s Hospital Stanford បាន​សម្តែង​ការ​សាទរ យ៉ាង​ខ្លាំង​ចំពោះ​រូបថត​មួយ​សន្លឹក​នេះ​។ លោកស្រី​បាន​បន្ថែម​ថា “​នេះ​ជា​ឧ​ទា​ហរ​ណ៏ ស្តី​ពី​តួនាទី​របស់​ស្ត្រី មួយ​ដ៏​ល្អ សម្រាប់​ស្ត្រី និង អ្នកដឹកនាំ​ផ្សេង​ទៀត​។ ស្ត្រី​អាច​រួមចំណែក​ក្នុង​ការងារ​បាន​ច្រើន ដោយ​ក្នុង​ពេល​តែ​មួយ នាង​អាច​បម្រើ​ជាតិ ហើយ​អាច​មើលថែ​ទាំ​កូន​របស់​នាង​បាន​ទៀត​ផង​”​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​តែ​មាន​មតិ​មួយ​ចំនួន​ដែល​សម្តែង​ការ​មិន​ពេញចិត្ត ចំពោះ​ទ​ង្វើ របស់​លោកស្រី Perez​។ ពួក​គេ​បាន​បញ្ចេញមតិ​ថា រដ្ឋសភា​គឺជា​ស្ថាប័ន​ខ្ពស់​បំផុត​របស់ ប្រទេស​ទាំងមូល មិនមែន​ជា បន្ទប់ដេក​ផ្ទាល់ខ្លួន​របស់​លោកស្រី Perez ទេ​។ វា​មាន​កន្លែង​ដែល​សមរម្យ​ជាង​នេះ​ក្នុង​ការ​បំបៅ​កូន​បែប​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ប្រទេស អា​ហ្ស​ង់​ទី​ន​នេះ​ផង​ដែរ ទារក ៥៤% ត្រូវ​បាន​បំបៅ​ដោះ​ដល់​អាយុ ៦​ខែ ហើយ ២៨%​ទៀត ត្រូវ​បាន​បំបៅ​ដោះ​ដល់​អាយុ ២​ឆ្នាំ​។ ម្តាយ​លើស​ពី ៥០% ដែល​មានកូន​ក្រោម​អាយុ ១២​ខែ បាន​កំពុង​តែ​នឹង​ធ្វើការ​នៅ​ក្រៅ​ផ្ទះ​។ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​កោត សរសើរ មួយ​សម្រាប់​ស្រី្ត​អា​ហ្ស​ង់​ទី​ន ដែល​អាច​ធ្វើការ​ផង មើល​កូន​ផង​បាន​នោះ​។