៦ យ៉ាង​ធ្វើឲ្យ​មិត្ត​ស្រី​សប្បាយ​ចិត្ត​រហូត​ពេល​នៅ​ជាមួយ​អ្នក

នៅ​ក្នុងសម្ព័ន្ធភាព​ស្នេហា​ សុភាព​បុរស​ទាំងអស់​តែង​​រិះរក​គ្រប់​មធ្យោបាយ​ផ្គាប់​ចិត្ត​មិត្ត​ស្រី​ដើម្បី​ឲ្យ​នាង​សប្បាយចិត្ត ប៉ុន្តែ​រឿង​ខ្លះ​គឺ​មិន​ប្រាកដ​ថា​ពេល​ធ្វើ​ទៅ​នាង​អាច​រីករាយ​ឡើយ។ កុំ​បារម្ភ​! ៦​វិធី​ខាងក្រោម​នេះ​នឹង​ធ្វើឲ្យ​មិត្ត​ស្រី​សប្បាយ​ចិត្ត​រហូត​ពេល​នៅ​ជាមួយ​អ្នក៖

 

១.ធ្វើឲ្យ​នាង​ភ្ញាក់ផ្អើល

 

valentines-surprise

 

គ្មាន​នរណា​ម្នាក់​ដឹង​ពី​មិត្ត​ស្រី​របស់​អ្នក​ច្បាស់​ជាង​មិត្ត​ប្រុស​របស់​នាង​ទេ ដូចនេះ​ប្រសិនបើ​អ្នក​ធ្វើឲ្យ​នាង​ភ្ញាក់ផ្អើល​ជាមួយ​នឹង​កា​ដូ​តូច​មួយ​ក្នុង​ឱកាស​ពិសេស​ណា​មួយ​ដូចជា​ខួបកំណើត ឬ​ទិវា​នៃ​ក្តី​ស្រឡាញ់ នាង​ពិតជា​សប្បាយ​ចិត្ត​ញញឹម​បិត​មាត់​មិន​ជិត​ឡើយ។

 

២.ការ​ប្រាស្រ័យ​ទាក់ទង

 

ប្រសិនបើ​ចង់​រក្សា​ស្នាម​ញញឹម​នៅ​លើ​ផ្ទៃមុខ​មិត្ត​ស្រី​របស់​អ្នក អ្នក​ត្រូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នាង​ជានិច្ច ដោយ​ចែករំលែក​អារម្មណ៍​ពិតជា​មួយ​នាង​គ្រប់​ពេល។

 

៣.មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រួសារ​នាង

 

កត្តា​ដែល​ធ្វើឲ្យ​មនុស្ស​ស្រី​ជាទី​ស្រលាញ់​អាច​រីករាយ​ពេល​កំពុង​មាន​ស្នេហា​ជាមួយ​អ្នក គឺ​ការ​ភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​អ្នក​នឹង​ក្រុម​គ្រួសារ​របស់​នាង។
៤.ស្ដាប់​យោបល់​នាង

 

pirbzm

 

វិធី​ដើម្បី​ឲ្យ​មិត្ត​ស្រី​របស់​អ្នក​សប្បាយចិត្ត​នោះ​គឺ ត្រូវ​បង្ហាញ​ការ​គោរព​ដល់​នាង។ ដូច្នេះ​ខណៈ​ពេល​ដែល​នាង​បាន​ផ្ដល់​យោបល់​អ្វី​មួយ​មិន​ត្រូវ​ទាត់ចោល ឬ​និយាយ​ថា​ជា​គំនិត​មិន​បាន​ការ​ឡើយ ធ្វើ​បែប​នេះ​នាង​នឹង​អាក់អន់ស្រពន់ចិត្ត។ តែ​ត្រូវ​និយាយ​ថា​គំនិត​នេះ អាច​ទទួល​យក​បាន ឬ​និយាយ​ថា​គំនិត​ល្អ​គួរសម្យ​ នាង​នឹង​ញញឹម​ដូច​ផ្កា​រីក​ពេញ​មួយ​ថ្ងៃ​តែម្ដង។

 

៥.កាយវិការ​រ៉ូមែនទិក

 

កាយវិការ​រ៉ូមែនទិក​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើឲ្យ​ទំនាក់ទំនង​របស់​អ្នក​រឹងមាំ។ ដូចនេះ​ចូល​រក​ឱកាស​ណា​មួយ​ដែល​អាច​ឲ្យ​អ្នក​ឱប ហើយ​ថើប​នាង នាង​នឹង​មាន​អារម្មណ៍​ថា​ពិសេស​បំផុត តែ​មិន​មែន​ជា​លក្ខណៈ​កេង​បន្លំ​ទេ។

 

៦.ធ្វើឲ្យ​នាង​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព

 

a-moment-to-remember-original-1

 

ជា​ការ​ពិត​ណាស់ ​គ្រប់​ស្ត្រី​ទាំងអស់​គឺ​ប្រាថ្នា​ចង់បាន​បុរស​ដែល​ខ្លួន​ស្រលាញ់​មាន​ភាព​រឹងមាំ​ដែល​អាច​ឲ្យ​នាង​ពឹង​ពាក់ មាន​ភាព​កក់ក្ដៅ និង​មាន​អារម្មណ៍​មាន​សុវត្ថិភាព​ពេល​នៅ​ជិត​គ្នា។ នោះ​ទឹកមុខ​នាង​នឹង​បង្ហាញ​ថា​នាង​មាន​សុវត្ថិភាព​ទាំងស្រុង​ពេល​នៅ​ជាមួយ​អ្នក  ហើយ​នាង​នឹង​មាន​អារម្មណ៍​សប្បាយរីករាយ​គ្រប់ពេល៕