ជំងឺដែលស្ត្រីភ័យខ្លាច គឺមហារីកសុដន់ និងមហារីកមាត់ស្បូន អាចធ្វើឲ្យស្លាប់បានយ៉ាងឆាប់រហ័ស....
១. អ្នកដែលប្រឈមនិងជំងឺ :
ស្ត្រីមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ និងអ្នកដែលសមាជិកគ្រួសារ មានប្រវត្តិកើតមហារីកសុដន់ ឬមហារីកសម្បុកពងពីមុនមក។
២. មូលហេតុនៃជំងឺមហារីសុដន់ :
តំណពូជ : ប្រសិនបើម្តាយ ឬយាយខាងឪពុក មានហ្សែនដែលមានអត្រាប្រឈមនឹងកាកើតជំងឺមហារីក ហើយបន្តហ្សែនមកដល់ជំនាន់កូនចៅ នោះកូនចៅនឹងមានឱកាសកើតជំងឺមហារីកបានងាយជាងអ្នកដទៃ។
អាយុ : ជិតដល់វ័យអស់រដូវ ឱកាសកើតជំងឺមហារីកសុដន់ កាន់តែកើនឡើង។ បន្ទាប់ពីអស់រដូវហើយ ឱកាសនេះកាន់តែកើនឡើងថែមទៀត។
ការឆ្លុះកាំរស្មីបរិវេណដើមទ្រូង : កាំរស្មីដែលចូលទៅប្រមូលផ្តុំគ្នានៅបរិវេណទ្រូង អាចធ្វើឲ្យកោសិកាក្នុងខ្លួនរបស់ស្ត្រី កើតមានការប្រែប្រួលរហូតក្លាយជាសាច់អាក្រក់បាន។
ថ្នាំការពាររលូតកូន : ភាគច្រើន បើម្តាយទទួលទានថ្នាំការពាររលូតកូន ខណៈដែលខ្លួនកំពុងតែកើតមហារីក កូននឹងមានឱកាសកើតមហារីកបានដោយងាយ។
ទទួលទានគ្រឿងស្រវឹង : ការទទួលទានស្រាជាប្រចាំ នឹងធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ និងជំរុញឲ្យកោសិកាមហារីកធំធាត់បានលឿន រួមទាំងស្ត្រីដែលទទួលទានថ្នាំពន្យាកំណើត និងថ្នាំបំប៉នអ័រម៉ូន រយៈពេលយូរផង។
ប៉េត្រូគីមី : សារធាតុប្រភេទនេះ ឋិតនៅក្នុងរបស់របរប្រើប្រាស់ជំរុញខ្លួននេះឯង។ របស់របរប្រើប្រាស់ជុំវិញខ្លួនឯង។ បើសារធាតុនេះ ប្រមូលផ្តុំក្នុងរាងកាយច្រើន ឱកាសកើតមហារីកនឹងមានច្រើន។ ដូច្នេះ ស្ត្រីដែលចូលចិត្តកម្តៅម្ហូបដោយចង្ក្រានម៉ៃក្រូវេវ ដោយដាក់ក្នុងប្រអប់ប្លាស្ទិក ឬទទួលទានអាហារពីប្រអប់ស្នោរ ទុកដបទឹកសុទ្ធចោលក្នុងរថយន្តត្រូវកម្តៅយូរ គួរតែកែប្រែការប្រព្រឹត្តបែបនេះចេញ។
៣. ពិនិត្យមហារីកសុដន់ដោយខ្លួនឯង :
បន្ទាប់ពីអស់រដូវប្រមាណ ៦-៧ថ្ងៃ នៃខែនីមួយៗ ត្រូវគេងរាបស្មើ ប្រើម្រាមចង្អុល និងម្រាមកណ្តាលលញ់បរិវេណដើមទ្រូង។ បើប្រទះឃើញដុំរឹងៗ ត្រូវប្រញាប់ទៅពិនិត្យបន្ថែមដោយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ។
៤. វិទ្យាស្ថានស្រាវជ្រាវមហារីកអន្តរជាតិ បានឲ្យដឹងថា :
-ស្ត្រីនៅលីវដែលពុំមានកូន ឬដែលឆាប់មានរដូវមុនអាយុ ១២ឆ្នាំ និងដែលមិនងាយអស់រដូវ មានឱកាសកើតជំងឺមហារីក ព្រោះរាងកាយមានការផលិតអ័រម៉ូន អេស្ត្រូចេន ច្រើនជាងស្ត្រីដទៃ។
- ស្ត្រីមានទំហំសុដន់ធំ ( Cup D ឡើងទៅ ) នឹងមានឱកាសកើតជំងឺមហារីកសុដន់ច្រើនជាងស្ត្រីដែលមានសុដន់តូច ព្រោះសុដន់ធំមានដង់ស៊ីតេខ្ពស់ ឯអត្រាប្រឈម ក៏ច្រើនទៅតាមនោះដែរ។
- ការហាត់ប្រាណ មួយសប្តាហ៍ ៣-៤ ម៉ោង នឹងជួយបន្ថយអត្រាកើតមហារីកសុដន់បាន ២០-៣០%។
- បុរសក៏អាចកើតមហារីកសុដន់បានដែរ ប៉ុន្តែក្នុងអត្រាតិចត្រឹម ១%ប៉ុណ្ណោះ។ ចំណែកស្ត្រីមានភាគរយច្រើនជាង។
- ស្ត្រីជក់បារី មានភាគរយនៃការកើតជំងឺមហារូកសុដន់ ឡើងដល់ ២៥% ហើយបើចាប់ផ្តើមជក់បារី តាំងពីអាយុមិនទាន់ដល់ ១៦ឆ្នា ឱកាស់កើតមហារីក នឹងកើនឡើងខ្ពស់ទៅតាមនោះដែរ។
- អ្នកដែលទទួលទានស្រា ចាប់ពី ២ពែងឡើងទៅ នឹងមានឱកាសកើតជំងឺមហារីកសុដន់ខ្ពស់ជាងអ្នកដែលមិនទទួលទានស្រា ជិតទ្វេដង៕