សុខភាព៖ អ្នកអាចទទួលទានដោយសេរី នូវពពួកអាហារខាងក្រោមនេះ ដោយមិនបាច់បារម្ភអំពីបរិមាណជាតិខ្លាញ់ ក៏ដូចជាឥទ្ធិពលអាក្រក់របស់វា ទៅដល់ការឡើងទម្ងន់សរីរាង្គនោះទេ។
១-ផ្លែប៉ោមៈ
ផ្លែ ប៉ោម មានបរិមាណ Pectin និងវីតាមីន C ដ៏ច្រើន មានប្រសិទ្ធភាពបញ្ចុះលីពីដឈាមយ៉ាងល្អ។ វិទ្យាស្ថានជាតិអំពីឈើហូបផ្លែជប៉ុន បានប្រកាសពីគម្រោងស្រាវជ្រាវមួយ ដែលក្នុងនោះឱ្យដឹងថាៈ ទទួលទានផ្លែប៉ោម១-២ផ្លែ (៤០០ក្រាម) ក្នុងមួយថ្ងៃ អាចជួយបញ្ចុះឲ្យទាបនូវបរិមាណជាតិខ្លាញ់ម្យ៉ាងក្នុងឈាម (សារជាតិនេះបង្កការក្រិនរឹងសរសៃឈាម ធ្វើឱ្យកើនគ្រោះថ្នាក់ស្ត្រូក និងធ្វើឱ្យលើសឈាម)។
ការ ស្រាវជ្រាវថ្មីបំផុត ឱ្យដឹងថា ស្ត្រីភេទទទួលទានផ្លែប៉ោម ៧៥ក្រាម ក្នុងមួយថ្ងៃ អាចធ្វើឱ្យកូឡេស្តេរ៉ូលអាក្រក់ថយចុះ២៥ភាគរយ ទន្ទឹមនោះបង្កើនកូឡេស្តេរ៉ូលល្អ។
ទទួលទានផ្លែប៉ោមជួយ ឱ្យយើងមានអារម្មណ៍ឆ្អែត ដូច្នេះទទួលទានផ្លែប៉ោមមួយផ្លែមុនពេលបាយ នឹងជួយអ្នកបញ្ចៀសបានពីការទទួលទានបាយច្រើន ។ ក្រៅពីនេះ ផ្លែប៉ោមនៅជួយបង្កើនបរិមាណវីតាមីន C -បង្កើនភាពមាំគែមសរសៃឈាម និងសមត្ថភាពប្រឆាំងរបស់សរីរាង្គ។
២-ទំពាំងបាយជូរៈ
ទំពាំងបាយជូរ ទឹកទំពាំងបាយជូរ និងស្រាទំពាំងបាយជូរ សុទ្ធតែផ្ទុក resveratraol, អាចធ្វើឱ្យថយចុះកូឡេស្តេរ៉ូលតាមធម្មជាតិ។ ការពិសោធន៍លើសត្វ ក៏បានបញ្ជាក់ថា ទំពាំងបាយជូរ និងបណ្តាផលិតផលពីទំពាំងបាយជូរ អាចធ្វើឱ្យថយចុះកូឡេស្តេរ៉ូលរារាំងការផ្តុំប្លាកែត។ អាស្រ័យហេតុនេះ ទំពាំងបាយជូរជាអាហារល្អបំផុតមួយសម្រាប់អ្នកជំងឺ មានបរិមាណលីពីដក្នុងឈាមខ្ពស់។
៣-ពោតៈ
ពោត មានផ្ទុកបរិមាណកាល់ស្យូម ហ្វូសហ្វ័រ Selen និង lecithin, វីតាមីន E ដ៏ច្រើន មានប្រសិទ្ធភាពបន្ថយកូឡេស្តេរ៉ូលក្នុងឈាម។ ប្រទេសឥណ្ឌា ហាក់ដូចជាពុំមានអ្នកកើតជំងឺលើសឈាមនិងជំងឺសរសៃឈាមបេះដូងច្រើននោះ ទេ ព្រោះប្រជាជននៃប្រទេសនេះ មានទម្លាប់ប្រើប្រាស់ពោតក្នុងមុខអាហារប្រចាំថ្ងៃរបស់ពួកគេ។
៤-ខ្ទឹមសៈ
ខ្ទឹមស អាចធ្វើឱ្យកូឡេស្តេរ៉ូលក្នុងឈាមថយចុះ និងទប់ស្កាត់កំណកឈាម។
៥-ដើមខ្ទឹមបារាំងៈ
ក្រៅពី កាល់ស្យូម ហ្វូសហ្វ័រ ដែក ស្ករ ប្រូតេអ៊ីន វីតាមីន A, C ដើមខ្ទឹមបារាំងនៅផ្ទុក Carotene និងជាតិសរសៃ អាចបង្កើនភាពរំអិលក្រពះ ជួយកម្ចាត់ចោលសារជាតិសំណល់ក្នុងផ្លូវពោះវៀន រួមមានជាតិខ្លាញ់មិនចាំបាច់។
៦-ទឹកដោះគោៈ
ទឹកដោះគោ សម្បូរអាស៊ីត Whey និងកាល់ស្យូម អាចរារាំងការរងកកកូឡេស្តេរ៉ូលក្នុងគែមសរសៃឈាម។ ទន្ទឹមនោះ ទឹកដោះគោក៏មានឥទ្ធិពល បន្ថយបរិមាណកូឡេស្តេរ៉ូលកកើតឡើងដោយសារវារារាំងសកម្មភាពរបស់ ពពួកអង់ហ្ស៊ីមសំយោគកូឡេស្តេរ៉ូល។
៧-ផ្សិតៈ
ផ្សិត ជាប្រភេទអាហារសម្បូរតម្លៃជីវជាតិ វីតាមីន (B, C, D) និងសម្បូរដែក Selen សូដ្យូម ប៉ូតាស្យូម ម៉ាញ៉ស្យូម និងហ្វូសហ្វ័រ)។ ក្រៅពីនេះ បរិមាណប្រូតេអ៊ីនក្នុងផ្សិតខ្ពស់ ប៉ុន្តែពុំសូវមានជាតិខ្លាញ់ ហេតុនេះវាជាជម្រើសដ៏សុវត្ថិភាពសម្រាប់អ្នកលើសទម្ងន់ ឬចង់សម្រកទម្ងន់។
៨-ខ្ទឹមបារាំងៈ
ក្នុង សមាសធាតុជីវជាតិរបស់ខ្ទឹមបារាំង ពុំត្រឹមតែមិនផ្ទុកជាតិខ្លាញ់ប៉ុណ្ណោះទេ តែនៅមានលទ្ធភាពរក្សាសម្ពាធឈាម ស្ថិរភាពដំណើរការបញ្ចោញអំបិលក្នុងសរីរាង្គ បញ្ចៀសការផ្តុំអំបិលច្រើន។ អាស្រ័យហេតុនេះ ខ្ទឹមបារាំងមានឥទ្ធិពលបញ្ចុះសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាពជាងពពួកថ្នាំបញ្ចុះសម្ពាធឈាម៕