នៅ​ក្នុង​តំបន់​អាស៊ី​ តើ​ប្រទេស​ណា​ខ្លះ​មាន​ការ​វះ ​កាត់​កែ​សម្ជស្ស​ច្រើន​ជាង​គេ?

ជា​រៀង​រាល់​ឆ្នាំ​នៅ​លើ​ ពិភពលោក​មាន​ចំនួន ១៥ លាន​ករណី​នៃ​ការវះ​កាត់​កែ​សម្ជស្ស​ត្រូវបាន​អនុវត្ត។ យើង​អាច​និយាយ​បាន​ថា ចំនួន​ដ៏​ធំ​នៃ​តម្រូវ​ភាព​ស្រស់​ស្អាត​របស់​ប្រជា​ជនកើត​មាន​កាន់​តែ​ច្រើន ​ឡើង ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ក្នុង​ចំណោម​កន្លែង​វះ​កាត់​កែ​សម្ជស្ស​ដ៏​ល្បី​ល្បាញ​នៅ​តំបន់​អាស៊ី គេ​ឃើញ​មាន​ប្រទេសសាធារណរដ្ឋ​កូរ៉េ ថៃ និង​តៃ​វ៉ាន់ ត្រូវ​បាន​គែចាត់​ទុក​ថា (ជា​ប្រទេស​ដែល​មាន​ត្រូវ​ការ​វះ​កាត់​ខ្ពស់​បំផុត)។
១. ការ​វះ​កាត់​កែ​ប្រែ​ទម្រង់​មុខ​នៅ​ប្រទេស​ កូ​រ៉េខាងត្បូង
Kinchi ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មជ្ឈមណ្ឌល​វះកាត់​កែសម្ជស្ស​នៅ​លើ​ពិ​ភព​លោក​ដ៏​ ល្បី​ល្បាញ​បំផុត។ នេះ​បើ​យោង​តាម​ស្ថិតិ​ក្នុង​ឆ្នាំ ២០០៩ ស្ទើរ​តែ​គ្រប់​ស្ត្រី​ទាំង​អស់​នៅ​ក្នុង​ទី​ក្រុង​សេ​អ៊ូល​ សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​នូវ​មុខ​កាំ​បិទ​ទាំង​អស់។ រហូត​ដល់​គេ​និយាយ​ថា ការ​វះ​កាត់​កែ​សម្ជស្ស​របស់​ប្រជា​ជន​កូ​រ៉េ​បាន​ក្លាយ​ទៅ​ជា​វប្ប​ធម៌​ដ៏​ មាន​ប្រជាប្រិយ​ភាពក្នុង​សង្គម​ទៅ​ហើយ។
ភា​ពខ្លាំង​នៃ​ការ​វះ​កាត់​ប្លាស្ទិច​រសប់​កូរ៉េ គឺ​ជា​ការ​វះ​កាត់​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​មុខ​ដូច​ជា​ ភ្នែក, ច្រមុះ និង​ចង្កា។ ជា​ពិសេស​ការ​វះ​កាត​ត្របក​ភ្នែក​ពីរ​ជាន់ (គេ​ទទួល​ស្គាល់​ផង​ដែល​នៅ​ប៉ែកអាស៊ីបូព៌ា) ត្រូវ​បាន​ចាត់​ទុក​ថា​ (ជា​វិធី​ដ៏​ល្អ​បំផុត) នៃ​សោភ័ណ្ឌ​ភាព​របស់​កូរ៉េ។ ការ​ប៉ាន​ប្រមាណ​នៃ​ឆ្នាំ ២០១០ មាន​ប្រហែល​ជា ៤៤,០០០ នៃ​ការ​វះ​កាត់​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌ​ល់ Kimchi។
 
 
មូល​ហេតុ​ដែល​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ភាព​ល្បី​ល្បាញ​សម្រាប់​ការ​ វះ​កាត់​នេះ បាន​មក​ពី​ទស្សនៈ​នៃ​សម្រស់​នៃ​ប្រជា​ជន​របស់​ខ្លួន។ អាស៊ី​ខាង​ត្បូង​ និង​ខាង​កើត​ជា​ទូ​ទៅ​មាន​ត្រ​បក​ភ្នែក​ពីរ​ជាន់​ និង​ច្រមុចះ​ស្រួច​តិច​តួច​បំផុត។ ដូច្នេះ​ច្រមុះ​ ភ្នែក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​ដែល​ជន​ជាតិ​កូរ៉េ​ភាគ​ច្រើន​ ចង់​កែ​ប្រែ។
ជា​ពិសេស​ការវះ​កាត់​ដើម្បី​បង្កើត​ត្របក​ភ្នែក​ពីរ​ជា​ក្នុង​រយៈ​ពេល ១ ទៅ ៣ ម៉ោង។ បន្ទាប់​ពីការ​ប្រើ​ថ្នាំ​សម្លាប់​មេរោគ និង​ថ្នាំ​ស្ពឹក​វេជ្ជ​បណ្ឌិត​ នឹង​ធ្វើ​ការ​កាត់ផ្នែក​ខ្លះ​ចេញ​ពី​ត្របក​ភ្នែក ធ្វើ​ឲ្យ​ភ្នែក​មាន​លក្ខណៈ​ធំ​ជាង​មុន និង​ស្អាត​ជា​ង​ធម្មតា។
២. ការ​វះ​កាត់​ផ្លាស់​ប្តូរ​យេន​ឌ័រ​នៅ​ក្នុង​ប្រទេស​ថៃ
ប្រទេសថៃ មិន​ត្រឹម​តែ​គេ​ស្គាល់​ថា​ជា​មជ្ឈមណ្ឌល​ទេសចរណ៍​ដ៏​ពេញ​និយម​នៅ​ក្នុង​ តំបន់​អាស៊ី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​វះ​កាត់​ផ្លាស់​ប្តូរ​យេន​ឌ័រ​ថែម​ទៀត។ នេះ​បើ​យោង​តាម​របាយ​កាណ៍​របស់អង្កការ UNDP (អង្គការ​សហាប្រជា​ជាតិ អភិវឌ្ឍន៍ប្រទេសចិន) បង្ហាញ​ថា​ចំនួន​​ ៦/១.០០០ នៃ​បុរស​​បាន​ធ្វើ​ការ​វះ​កាត់​ផ្លាស់​ប្តូរ​ភេទ ខណៈ​ពេល​ដែល​ទ្វីប​អឺ​រ៉ុប​មាន​តួលេខ​ត្រឹម​តែ ១/១១.៩០០ ទៅ ១/៤៥.០០០ ប៉ុណ្ណោះ។
មាន​ជន​ជាតិ​បរទេសកាន់តែ​ច្រើន​កំពុង​សម្លឹង​មើល​ទៅ​ប្រទេស​ថៃ​ ដើម្បី​ធ្វើការ​វះ​កាត់​ប្រភេទនេះ។ ប្រសិន​បើ​ក្នុង​កំឡុង​ឆ្នាំ ១៩៨៥ ទៅ ១៩៩០ តួលេខ​នេះ​មាន​តែ ៥ ភាគ​រយ បន្ទាប់​មក​ប្រហែល​ចា​ឆ្នាំ ២០១០ ទៅ ២០១២ មាន​ជន​ជាតិ​បរទេស​ធ្វើ​ការ​វះកាត់​ក្នុង​ប្រទេសនេះ​រហូត​ដល់​ទៅ ៩ ភាគ​រយ។
ចាប់​តាំង​ពី​ពេល​នោះមក​រាល់​គំរោង​នៃការ​វះ​កាត់​ផ្លាស់​ប្តូរ​យេន​ ឌ័រ​បាន​ក្លាយ​ជា​ការ​ពេញ​និយម​កាន់តែ​ខ្លាំង​ឡើង ដោយ​មាន​ជំនួន​វិជ្ជា​ជីវៈ​របស់​បច្ចេក​វិទ្យា​ទំនើប​កម្រិត​ខ្ពស់។
 
 
ដំណើរ​នៃការ​វះ​កាត់​ផ្លាស់​ប្តូរ​យេន​ឌ័រ​នៅ​ក្នុង​ប្រទេស​ថៃ​មាន​ការ ​ផ្លាស់​ប្តូរ​សរីរាង្គ (ដោះ, ប្រដាប់​បន្ត​ពូជ) ពី​បុរស​ទៅ​ជា​ស្រី ឬ​ផ្ទុយ​ពី​ស្រី​ទៅ​បុរស​វិញ។ ជា​ពិសេស​នៅ​ក្នុង​ដំណើរ​ការ​នេះ​វេជ្ជ​បណ្ឌិត​បាន​ធ្វើការ​វះ​កាត់​ចេញ​នូវ ​ស្នាម​ជ្រួញ បន្តឹង​ស្បែក... ក្លាយ​ទៅ​មនុស្ស​ថ្មីដែល​ល្អ​ឥត​ខ្ចោះ។
 
 
ក្នុង​អំឡុង​ពេល និង​បន្ទាប់​ពីការ​វះកាត់​ អរម៉ូន​បរស់​អ្នក​ជំងឺ​ត្រូវ​បាន​​ប្រើ​ដោយ​មនុស្ស​ផ្សេង​ទៀត​នៅ​លើ​ពិភព​ លោក ដើម្បី​ទម្លាប់​នៃ​ការ​ចាប់​ផ្តើម​ជី​វិត​ថ្មី។ ​ជា​ធម្មតា​អត្រា​ជោគ​ជ័យ​នៃ​ការវះ​កាត់​ប្រភេទ​នេះ​មាន​កម្រិត​ខ្ពស់។
 
ចំណែក​ឯ​តម្លៃ​ក្នុង​កា​វះ​កាត់​ផ្លាស់​ប្តូរភេទ​នេះមិន​ខ្ពស់​ឡើយ ហើយ​មាន​សុវត្ថិភាព​ថែម​ទៀត។ ជា​មួយ​អស្ចារ្យដែល​មាន​គុណភាព​ល្អ​ពី​អ្នក​​ជំនាញ​នៅ​ក្នុង​ការ​បណ្តុះ​ បណ្តោល​គ្រូ​ពេទ្យ​វះ​កាត់​បរទេស​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​បាន​តែ ៣០ ទៅ ៥០ ភាគ​រយ នៃ​ប្រភេទ​ដូចគ្នា​នៃ​ការ​វះ​កាត់​សហរដ្ឋ​អាមេរិក ឬ​ប្រទេស​នៅ​អឺ​រ៉ុប។
៣. វះ​កាត់​បំបាត់​ស្នាម​ជ្រីវ​ជ្រួញ​នៅ​កោះ​តៃ​វ៉ាន់
ស្រដៀង​គ្នា​ទៅនឹង​ប្រទេសកូរ៉េ​ខាងត្បូង​ដែរ តៃ​វ៉ាន់​ត្រូវ​បាន​គេស្គាល់​ផងដែរ​ចំពោះ​ការ​វះកាត់​ប្លាស្ទិច​បំបាត់​ ស្នាម​ជ្រីវ​ជ្រួញ​ដោយ​បច្ចេក​វិទ្យា​ខ្ពស់​បំផុត។ ជា​រៀង​រាល់​ឆ្នាំ​ការវះ​កាត់​ប្រមាណ​ជា​ ២២១.០០០ បាន​អនុវត្ត​នៅ​ទី​នេះ។
 
 
ទោះ​ជា​យ៉ាងបើ​គ្រូ​ពេទ្យ​នៅ​ក្នុងមជ្ឈ​មណ្ឌល់​កែ​សម្ជស្ស​ Kimchi ត្រូវ​បាន​គេទទួល​ស្គាល់​ថា​មាន​សមត្ថ​ភាព​ក្នុង​ការ​កែ​ប្រែ ភ្នែក​ឲ្យធំ ច្រមុះ​ឲ្យ​ស្រួច និង​ចង្កា ប៉ុន្តែតៃ​វ៉ាន់​មាន​មោទន​ភាណ​នៃ​ការវះ​កាត់​បំបាត់​ស្នាម​ជ្រីវ​ជ្រួញ​។
 
ដូច្នេះ​ភាព​អស្ចារ្យ​បំផុត​នៃ​បច្ចេក​វទ្យា​របស់​គ្រូ​ពេទ្យ​នៅ​កោះ​ តៃ​វ៉ាន់​គឺ បំបាត់​ស្នា​ជ្រួញ​នៅ​លើ​ផ្ទៃ​មុខ ស្នាម​ជាំ​រង្វង់​ភ្នែក ថ្ពាល់...។ សម្រាប់​ការ​យកលុប​បំបាត់​ស្នាម​ជ្រួញ​គឺជា​វិធី​សាស្ត្រ​ចម្បង ដែល​មនុស្ស​ជា​ច្រើន​តែង​តែ​ត្រូវការ​ដើម្បី​ភាព​ស្រស់​ស្អាត​ក្មេង​ជាង​ វ័យ។
 
 
ការ​ប្រើ​អស៊ី​អាមីណូ​ចាក់​ចូល​ក្នុង​រាង​កាយ​គឺ​អាច​លុប​ បំបាក់ដុំសាច់​ដែ​លយារ​ធ្លាក់ បើ​ទោះ​ជា​យ៉ាង​ណា​វិធី​នេះមិន​អាច​ជាប់​ជា​អចិន្ត្រៃ​យ៍​ទេ ប៉ុន្តែ​ជា​រៀង​រាល់ ៣ ទៅ ៤ ខែ​អ្នក​ជំងឺ​ត្រូវ​មក​ចាក់​ថ្នាំ​នេះ​ម្តង​ទៀត​។
នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ មាន​វិធី​សាស្ត្រ​មួយ​ផ្សេងទៀត​ក៏​ត្រូវបាន​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ដ៏​ ស្រស់ស្អាត​បំផុត​នោះគឺ​ការ​វះ​កាត់​។ ជា​ពិសេស​ស្បែក​របស់​អ្នក​ជំត្រូវ​បាន​កាត់​ចោល នឹង​ទាញ​បន្តឹង​ឡើង​វិញ​​ ដែល​ធ្វើ​ឲ្យ​មាន​សភាព​ក្មេង​ជាង​វ័យ៕
(ប្រភព:មង្គលការ​)