វិធី​លាក់ រូបភាព, Status, Post ក្នុង Facebook ពី​នរណា​ម្នាក់​មិន​អោយ​យើញ ដោយ​មិន​ចាំ​បាច់ Unfriend រឺ Block

Facebook ប្រៀបបានដូចជា កំណត់​ហេតុ​មួយ​អញ្ជឹង ដែល​គ្រប់​រឿង​រ៉ាវ ទាំង​អស់​របស់ របស់​អ្នក​ប្រើ​ប្រាស់ តែង​តែ​បាន កត់​ត្រា​ទុក មិន​ថា​រឿង​សប្បាយ​ចិត្ត​ មិន​សប្បាយ​ចិត្ត ជោគជ័យ បរាជ័យ និង​រឿង​ប្លែកៗអ្វី នោះ​ទេ។ យ៉ាងណាមិញ រឿងរ៉ាវទាំងនេះ មិនគួរណា នឹងធ្វើការចែកចាយ​ជាមួយ​នឹង​មនុស្ស​មួយចំនួន នោះទេ ដូចជាសាច់ញាត្តិជិតស្និទ រឺក៏សង្សារចាស់ របស់អ្នក​ជាដើម ក៏ប៉ុន្តែតើ មានវិធីអ្វី​ទៅ ដើម្បីលាក់ កំបាំងរឿងរ៉ាវ ទាំង​នេះ?

cover

ជំនួសអោយការ ឈប់ធ្វើមិត្ត (Unfriend) និង Block ដែលវា មិនសូវមាន សុជីវធម៌ប៉ុន្មាននោះ យើង​ក៏អាច ធ្វើការ លាក់រាល់ Status, រូបភាព, សកម្មភាពនានា​របស់យើង នៅលើ Facebook មិនអោយ​ពួកគេ ឃើញ​បាន​ផ​ងដែរ។ ប្រសិនបើអ្នក ចង់ដឹងថា តើត្រូវធ្វើ ដូចម្តេចនោះ សូមតានដាន ជាមួយ​យើង ទាំងអស់គ្នា។

បញ្ជាក់:

  • វិធីនេះ អាចជួយលាក់ រូបភាព, Status, អ្វីដែលអ្នកចែកចាយ មិនអោយមនុស្ស ដែលអ្នក មិន​ចង់​អោយ​ឃើញ
  • រាល់អ្វីដែល ចែកចាយនៅលើ Facebook នៅថ្ងៃអនាគត វានឹងបិទ មិនអោយ មនុស្ស​ទាំង​នោះ ឃើញដោយស្វ័យប្រវត្តិ តែម្តង

វិធីធ្វើ

  • ចូលទៅកាន់វេបសាយ facebook.com(ប្រើប្រាស់តាមកុំព្យូទ័រទើបល្អ)
  • នៅផ្នែកខាងឆ្វេងនៃ Newsfeed សូមចុចលើពាក្យ Friends > Create List

2

  • សូមវាយឈ្មោះ មនុស្សទាំងអស់ ដែលអ្នកចង់ លាក់ មិនអោយឃើញ ត្រង់ក្រឡោន Member រួចចុចលើពាក្យ Create។3
  • បំពេញ List Name ដាក់ថា Do not share with រឺក្រៅពីនឹងក៏បាន ដើម្បីសំគាល់
  • ឥលូវ សូមចូលទៅកាន់ Setting > Privacy > Who can see my stuff? > ចុចពាក្យ Edit > យក Custom > ចុចក្រឡោន Share this with > ហើយយក Friends រឺ Friend of Friends។ ត្រង់​​ក្រឡោន Don’t share this with សូមវាយឈ្មោះ List ដែលយើងបាន​បង្កើត ខាងលើ ហើយ​ចុច Save Changes។4
  •  នៅកន្លែង Setting > Privacy ដដែលនេះ សូមចុចលើពាក្យ Limit Past Post ដែលវានឹង លុបរឿង​រ៉ាវ ចាស់ៗរបស់អ្នក ទាំងអស់ មិនអោយមនុស្ស មិនស្គាល់បានឃើញឡើយ ពោល​មាន​តែ មិត្តភក្កិ ក្នុង Facebook យើងប៉ុណ្ណោះ អាចឃើញ។5
  •  ឥលូវនេះចូលទោកាន់ Setting > TimeLine and Tagging > Review Post friends tag …. ហើយ​ចុចបើក Enable។ ត្រង់ចំណុចនេះ វាអាចជួយ ការពារក្រែងលោ មិត្តភក្កិអ្នក បង្ហោះ​រូប មិន​សមរម្យ ហើយ Tag ឈ្មោះអ្នកចូល។ អ្នកមានសិទ្ធ អាចអនុញ្ញាត្តិអោយគេ Tag រឺមិន Tag បាន​នៅ​ពេល​យើងបើក Enable។៦
  •  ត្រង់កន្លែង Setting > Timeline and Tagging ដដែលនេះ សូមចុចលើពាក្យ Who can see things on my timeline > ហើយត្រង់ពីរ បន្ទាត់ខាងក្រោមនេះ សូមប្តូរវាទៅជា Custom > ត្រង់​ក្រឡោន Don’t share with សូមបញ្ចូលឈ្មោះ បញ្ជីមនុស្ស ដែល​យើង​មិន​ច​ង់ ចែកចាយ ជា​ការ​ស្រេច។7

 បន្ទាប់ពីកែសម្រួល ចំណុចទាំងនេះហើយ រាល់អ្វីដែលអ្នក បានចែកចាយ រឺរូបភាព​ ដែលមិត្តភក្កិអ្នក បាន Tag អោយនោះ វានឹងមិនបង្ហាញ នៅលើ Newsfeed របស់មនុស្ស ដែលអ្នកមិនចង់ អោយ​ឃើញ​នោះទេ។ វាគឺជាវិធីការពារដ៏មាន សុវត្ថិភាពខ្ពស់មួយ ជំនួសអោយការ Unfriend រឺក៏ Block។ ប្រសិនបើអ្នក ចង់ដឹងថា មនុស្សណាមួយ អាចមើលឃើញ Profile អ្នក មានអ្វីនោះ អ្នកអាចធ្វើបាន ដោយចូលទៅកាន់ Profile របស់​អ្នក > ចុចសញ្ញា ចុចបីគ្រាប់ ដែលនៅជាប់រូប Cover > View As > ចុច View Specific People ដែលនៅ​បន្ទាត់ ពណ៌ខ្មៅខាងលើ ហើយវាយឈ្មោះ មនុស្សនោះ ជា​ការស្រេច។

8

អ្នកក៏ត្រូវចង់ចាំដែរថា នៅពេលដែលអ្នក ធ្វើការបង្ហោះរូបភាព រឺចែកចាយ អ្វីមួយនៅលើ Facebook ត្រូវ​កែ​សម្រួល កន្លែង Privacy ហើយជ្រើសរើសយក Custom ជានិច្ច មិនត្រូវដាក់ Public រឺ ក៏ Friends ឡើយ ប្រសិនបើអ្នក ចង់ការពារ មិនអោយមនុស្ស មួយចំនួនបានឃើញ។