ទទួលទានអាហារទាំងនេះអាចជួយសម្រួលចង្វាក់បេះដូង?

ចង្វាក់បេះដូង​លោត ៧២​ដង ទៅ ១២០, ១៨០ រហូត​ដល់ ២០០ ក្នុង​ពេល​ត្រឹម​ប៉ុន្មាន​នាទី​។ ចង្វាក់បេះដូង​លោត​ញាប់ពេក បណ្ដាល​អោយ​យើង ពិបាក​ដកដង្ហើម ហើយ បង្ក​ជា​អាកា​រៈ​ចង់​ក្អួត និង បែកញើស​ខ្លាំង​។

វា​គឺជា​ ដំណើរ​ បេះដូង​លោត​ លឿន​ខុស ​ប្រក្រតី (​លើស​ពី ១០០​ដង​ក្នុង​មួយ​នាទី​)។ វា​កើតឡើង​ពេល​ថត​បេះដូង​ខាងលើ​ដែល​ទទួល​ឈាម​ពី​សរសៃឈាម និង​បូម​ឈាម​ចូល​ទៅ​ក្នុង​ថត​បេះដូង​ខាងក្រោម បាត់បង់​ភាព​ម្ចាស់​ការ​។ថត​បេះដូង​ខាងលើ​រក្សា​ចង្វាក់​បូម​ឈាម​ដដែល​ប៉ុន្តែ​ចង្វាក់​នោះ​អាច​លឿន​ជាង​ធម្មតា​ដល់​ទៅ ៣​ដង​។

ដើម្បី​សម្រួល​ដំណើរ​ចង្វាក់បេះដូង អ្នក​ត្រូវ​រៀបចំ​របប​អាហារ ក្នុង​ការ​ទទួលទាន​ឲ្យ​បាន​ត្រឹមត្រូវ ដែល​វា អាច​ជួយ​លៃ​តម្រូវ​ដល់​ចង្វាក់បេះដូង របស់​អ្នក​ឲ្យ​បាន​ល្អ​៖

១. ពិសា​យ៉ា​អួ

ទឹកដោះគោ​យ៉ា​អួ​មាន​ផ្ទុក​វីតាមីន B១២ ជួយ​ជំរុញ និង ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​រឹង​មាំ និង អាច​ជួយ​កាត់​បន្ថយ​ស្ត្រេ​ស​។

២. ជីរអង្កាម

តាម​ការ​សិក្សា​ពី​បុរាណ ឥទ្ធិពល​របស់ ជីរអង្កាម ធ្វើ​ឲ្យ​ចរន្តឈាម​រត់​ក្នុង​រាង​កាយ មាន​ភាពល្អ​ប្រសើរ​ឡើង និង ធ្វើ​ឲ្យ​សាច់ដុំ​រឹង​មាំ​។

៣. ស្រូវ​សាឡី

អាច​ជួយ​កំចាត់​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ចេញពី​សរសៃ​អា​ទែ​បេះដូង​។  


៤. ផ្លែ​ទំពាំងបាយជូរ​ក្រៀម

វា​ល្អ​សម្រាប់​សុខភាព​អ្នក ដោយសារ​តែ​ទំពាំងបាយជូរ​ក្រៀម​មាន​កម្រិត​សូ​ដ្យូ​ម​ទៀត និង ផ្ទុក​ប៉ូ​តា​ស្យូ​ម ខ្ពស់​។ កត្តា​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​បេះដូង​អ្នកមាន​សុខភាព​ល្អ​បាន​។

វា​ធ្វើ​អោយ​បេះដូង​អ្នកមាន​សុខភាព​ល្អ ដោយសារ​ទំពាំងបាយជូរ​ក្រៀម​មាន​កម្រិត​សូ​ដ្យូ​ម  និង ផ្ទុក​ប៉ូ​តា​ស្យូ​ម ខ្ពស់​។

៥. ត្រី

អាស៊ីត​ខ្លាញ់ត្រី​អូ​មេ​ហ្គា​៣ គឺ​ពិតជា​ល្អ​ចំពោះ​សុខភាព​បេះដូង ពីព្រោះ​វា​មាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​។ ពពួក​ត្រី​សមុទ្រ​ដូច​ជា ធូ​ណា​, សាល់​ម៉ុង គឺ​ពិតជា​ល្អ​ចំពោះ​អ្នក​ពីព្រោះ​វា​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្គា ៣​។

កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ មាន​ក្នុង អាស៊ីត​ខ្លាញ់ត្រី​អូ​មេ​ហ្គា​៣ វា​ជួយ​អោយ​បេះដូង​មាន​សុខភាព​ល្អ​។ ពពួក​ត្រី​សមុទ្រ​ដូច​ជា ធូ​ណា​, សាល់​ម៉ុង សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់ អូ​មេ​ហ្គា ៣​នេះ​។

៦. ផ្លែ​ចេក

សម្បូរ​ប៉ូ​តា​ស្យូ​ម ដែល​ជា សា​ធារ​ជាតិ​ចិញ្ចឹម​ដ៏​សំខាន់​ចំពោះ ទំនាក់ទំនង​រវាង បេះដូង និង​ខួរក្បាល​។ ដូច្នេះ គេ​ចាត់​ទុក ផ្លែ​ចេក ជា ផ្លែ​ឈើ​ម្យ៉ាង​ដ៏​ល្អ ក្នុង​ការ​រក្សា​កម្រិត​ចង្វាក់បេះដូង​។ 

៧. ខ្ទឹមស

ខ្ទឹមស គឺ​អាច​យក​ចេញ​នូវ​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ចេញពី​រាង​កាយ ហើយ​វា​ក៏​អាច​បញ្ឈប់​សកម្មភាព របស់​រ៉ា​ឌី​កាល់​សេរី ក្នុង​ការ​បំផ្លាញ​ដល់​សុខភាព​បេះដូង​បាន​ផង​ដែរ​។ 

៨. អំបិល

ចង្វាក់បេះដូង​ញាប់​មិន​ត្រឹមតែ ជា​បញ្ហា​ចំពោះ​សុខភាព​អ្នក​នោះ​ទេ កាលបើ​បេះដូង​អ្នក​ដើរ​យឺត​ពេក នោះ​វា​ក៏​ចោទ​ជា​បញ្ហា​ដល់​អ្នក បាន​ដូច​គ្នា​ដែរ​។ 

ការ​បន្ថែម​អាហារ ដែល​មាន​ជាតិ​ប្រៃ​បន្តិច ទៅ​ក្នុង​របប​អាហារ ប្រចាំ​ថ្ងៃ​របស់​អ្នក ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​។

៩. តៅហ៊ូ

ដោយសារ​តែ តៅហ៊ូ ធ្វើ​ចេញពី សណ្តែកសៀង​។ វា​មិន​ត្រឹមតែ​មិន​មាន​ផ្ទុក​នូវ កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​នោះ​ទេ វា​ថែម​ទាំង សម្បូរ​នូវ​ជាតិ​កាល់ស្យូម ដែល​ជួយ​ធ្វើ​ឲ្យ​ចង្វាក់បេះដូង​អ្នក ដើរ​បាន​ត្រឹមត្រូវ​ទៀត​ផង​។

១០. សណ្តែកដី

សណ្តែកដី មាន​ផ្ទុក​ខ្លាញ់ mono –saturated ល្អ​ក្នុង​ការ​ជួយ​បង្ការ​បេះដូង​គាំង និង ធ្វើ​ឲ្យ​បេះដូង​មាន​ជាតិ​រំអិល​៕