ការចងចាំនូវអ្វីដែលបានរៀនថ្មីៗ
ឬមេរៀនដែលរៀនរួចហើយជាយូរឆ្នាំ
មិនមែនជារឿងងាយស្រួលនោះឡើយ។ មានមនុស្សមិនតិចនោះទេ
ដែលជួបបញ្ហាភ្លេចភ្លាំង រៀនមិនសូវចាំ។
តើធ្វើដូចម្ដេចដើម្បីចងចាំបាននូវមេរៀនបានល្អ?
សាកល្បងវិធីសាស្ត្រ៤យ៉ាងខាងក្រោមនេះ៖
១. ព្យាយាមចងចាំដោយប្រើរបស់ជំនួយ
ត្រង់មេរៀនខ្លះ ដែលពិបាកក្នុងការឲ្យយើងចាំ យើងអាចប្រើរបស់ជំនួយដើម្បីឲ្យងាយស្រួលចាំ។ ការប្រើក្រដាសមេរៀនតូចៗធ្វើជាកាតសម្រាប់ដាក់តាមខ្លួនដើម្បី រំលឹកមេរៀន ក៏ជាវិធីមួយដែលជួយជំរុញឲ្យអ្នកព្យាយាមរំលឹកមេរៀន និងចងចាំបានច្រើននោះដែរ។ ប្រិយមិត្តអាចស្រមៃរករបស់ជំនួយផ្សេងទៀតក្រៅពីនេះក៏បាន។
២. ព្យាយាមកត់ត្រាទុក
ការសរសេរឡើងវិញគឺ ជាវិធីមួយដែលជួយឲ្យចាំមេរៀនបានយ៉ាងប្រសើរ ជាជាងការទុកចិត្តលើការចងចាំរបស់អ្នក។ អ្វីដែលបានឃើញ បានរៀន អ្នកអាចកត់ត្រាវាទុកបាន ដោយវាមានភាពងាយស្រួលចាំ។
៣. បង្រៀនឬបង្ហាត់បង្ហាញទៅអ្នកដទៃ
ជាការប្រសើរបំផុត និងជួយឲ្យអ្នកចងចាំមេរៀនបានយ៉ាងល្អ តាមរយៈការបង្រៀនឬបង្ហាត់បង្ហាញទៅកាន់មិត្តភក្តិឬពន្យល់បង្ហាញ ពួកគេនូវអ្វីដែលបានរៀន។ អ្នកនឹងចងចាំមេរៀនបានយ៉ាងល្អពីការធ្វើជាអ្នកបង្ហាត់បង្ហាញ នេះ ដោយវាជួយរំលឹកអ្នកឡើងវិញពីអ្វីដែលបានរៀនរួច។
៤. រំលឹក និងអនុវត្ត
ការរំលឹក និងឧស្សាហអនុវត្ត គឺជារឿងមួយប្រសើរបំផុតដែលជួយឲ្យចាំមេរៀនបានយ៉ាងល្អ។ ការអនុវត្ត និងរលឹកជារៀងរាលថ្ងៃជួយឲ្យចងចាំមេរៀនបាន និងមិនងាយភ្លេច៕
from sabay.com.kh