ស្ថាបត្យករដែលសាងសង់ស្តាតអូឡាំពិកនៅកម្ពុជាគឺជានណា?


maxresdefault

លោក វណ្ណ-មូលីវណ្ណ កើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ លោកបានទទួលសញ្ញាបត្រទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៤៤ ហើយលោកបានទទួលអាហារូបករណ៍ទៅរៀនផ្នែកច្បាប់នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងឆ្នាំ១៩៤៦។ បន្ទាប់ពីសិក្សានៅទីនោះរយៈពេលមួយឆ្នាំ លោកក៏បានប្ដួរទៅរៀនផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈមួយនៅប៉ារីស។ លោកបានសិក្សានៅ Arretche studio ហើយបានបញ្ចប់ការសិក្សាដោយជោគជ័យជាមួយនឹងចំណេះដឹង និងទេពកោសល្យ។ លោកត្រលប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៥៥។ មួយឆ្នាំក្រោយមកក៏ត្រូវបានគេតែងតាំងជាប្រធានស្ថាបត្យករនៅកម្ពុជា។ លោកជាព្រឹទ្ធបុរសទីមួយនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ចាប់ពីឆ្នាំ១៩៦៥ ដល់ ឆ្នាំ១៩៦៧) ។

10286898_1513438565543940_6134931844811198900_o

នៅទសវត្សរ៍៦០ និង ៧០ លោក វណ្ណ មូលីវណ្ណ បានគូរប្លង់ស្ថាបនាអាគារល្បីៗជាច្រើននៅកម្ពុជា ជាពិសេសនៅទីក្រុងភ្នំពេញ។ នៅទីនោះ ស្នាដៃរបស់លោក ឈរយ៉ាងសង្ហាប្រដុំប្រសងគ្នាជាមួយនឹងសំណង់អាគារបុរាណៗ វត្តអារាម និងសំណល់ពីសម័យអាណានិគម។ កំឡុងសម័យនោះ ដែលគេស្គាល់ថាជា យុគមាស ស្នាដៃសំខាន់ៗរបស់លោកមាន សាលសន្និសីទចតុមុខ អាគារគណរដ្ឋមន្ត្រី និងវិមានរដ្ឋ។ លោកក៏បានគូរប្លង់វត្តអារាម និងស្ថានទូតខ្មែរនៅបរទេសជាច្រើនផងដែរ។

នៅឆ្នាំ១៩៦២ លោក មូលីវណ្ណ បានរចនាសំណង់កីឡដ្ឋានជាតិដែលមានសមត្ថភាពផ្ទុកមនុស្ស ៦០០០០ នាក់ ដែលនោះគឺជាសង្វៀនដែលគេឲ្យតម្លៃជាងគេបំផុតនៅទូទាំងអាស៊ីគ្នេយ៍។ កីឡដ្ឋានត្រូវបានសាងសង់ទៅដល់មាត្រដ្ឋានអូឡាំពិក គឺនៅតែជាកន្លែងជួបជុំដ៏ធំបំផុតនៅកម្ពុជា។ ដំបូងឡើយ ត្រូវបានសាងសង់ឡើងនៅក្នុងល្បឿនយ៉ាងលឿន ដើម្បីឲ្យទាន់ពេលធ្វើជាម្ចាស់ផ្ទះល្បែងកីឡាអាស៊ីឆ្នាំ១៩៦៣ តែក្រោយមកត្រូវបានលុបចោល ហើយត្រូវបានសម្ពោធនៅឆ្នាំ១៩៦៤ អមដោយហ្វូងមនុស្សអបអរសាទរយ៉ាងច្រើន។ ពហុកីឡដ្ឋាននេះបានទទួលព្រឹត្តិការណ៍សំខាន់មួយចំនួនដូចជា ល្បែងកីឡាក.ក.ប.ថ. និង ប្រធានាធិបតីបារាំង ទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោក ហ្សាលដឺហ៊្គោល នៅឆ្នាំ១៩៦៦។

នៅឆ្នាំ១៩៦២ ដដែលនោះ លោកក៏បានស្ថាបនាសាល មហោស្រពជាតិព្រះសុរាម្រិត (មហោស្រពជាតិកម្ពុជា) សាលពិព័រណ៍ដែលនៅជិតខាងជាមួយនឹងបទពិសោធន៍លំនៅដ្ឋានយ៉ាងទូលំទូលាយ។ ស្នាដៃមួយដ៏សំខាន់ទៀតរបស់លោក គឺការរចនាវិមានឯករាជ្យ ដែលជាទីដ៏សំខាន់មួយបង្ហាញនូវការទាមទារឯករាជ្យពីបារាំងវិញបានទាំងស្រុងនៅឆ្នាំ១៩៥៣ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះបាទ នរោត្តម សីហនុ ដែលជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឆ្នាំ១៩៧០ សម័យសង្គមរាស្ត្រនិយម ត្រូវបានផ្ដួលរំលំដោយធ្វើរដ្ឋប្រហារដែលដឹកនាំដោយឧត្តមសេនីយ៍ លន់ ណុល ។ នៅឆ្នាំ ១៩៧២ លោក វណ្ណ មូលីវណ្ណ និងគ្រួសារបានភៀសខ្លួនទៅរស់នៅឯប្រទេសស៊្វីស។ លោកបានធ្វើការឲ្យ UN Human Settlements Program រយៈពេល១០ឆ្នាំ មុននឹងលោកវិលត្រលប់មកមាតុប្រទេសវិញនៅឆ្នាំ១៩៩១។ លោកបានចូលបំរើការងារជារដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និង សំណង់ ៕

vann_molyvann_hat_r1

1960_1   stadium_overview_3_inches