ធូរេនជាផ្លែឈើមួយប្រភេទដែលប្រជាជនខ្មែរ និយមទទួលទាន ព្រោះវាមានរសជាតិឆ្ងាញ់។ ក្រៅពីឆ្ងាញ់ ផ្លែដែលមានសម្បកដូចបន្លាមុតស្រួចនេះ មានប្រយោជន៍ជាច្រើនចំពោះសុខភាពដែលប្រិយមិត្តអាចមិនធ្លាប់បានដឹង។
ខាងក្រោមនេះ ១០យ៉ាងរបស់ផ្លែធូរេនចំពោះសុខភាព
១. ជាប្រភពថាមពលដ៏ល្អ
ញ៉ាំធូរេន២៤៣ក្រាមក្នុងមួយថ្ងៃ ស្មើនឹងជាតិកាបូនអ៊ីដ្រាត ២០%នៃតម្រូវការប្រចាំថ្ងៃ។ មនុស្សភាគច្រើនមិនបានដាក់បញ្ចូលវាក្នុងរបបអាហារទេ ប៉ុន្តែអត្តពលិកបានទទួលទានវា ព្រោះដើម្បីអាចបំពេញជាតិស្ករបានយ៉ាងល្អ ហើយអាចគ្របដណ្ដប់ជាតិស្ករបានពេញមួយថ្ងៃ។
២. មានជាតិសរសៃខ្ពស់
អត្ថប្រយោជន៍មួយទៀតនៃផ្លែឈើប្រភេទនេះគឺមានជាតិសរសៃខ្ពស់។ ការញ៉ាំធូរេនម្ដងៗ អាចជួយបំពេញជាតិសរសៃបានដល់ទៅ៣៧ភាគរយនៃតម្រូវការប្រចាំថ្ងៃរបស់សាពាង្គកាយ។
៣ . មានកាឡូរីខ្ពស់
ការញ៉ាំផ្លែធូរេនតែមួយក្លែបស្មើនឹង៣៥០កាឡូរី និងជាតិខ្លាញ់១៣ក្រាម។ វាជាប្រភេទផ្លែឈើដែលមានជាតិខ្លាញ់ដ៏ល្អ ហើយនោះជាខ្លាញ់ដែលរាងកាយត្រូវការ។
៤. មានជាតិវីតាមីន C ខ្ពស់
ធូរេនមានប្រយោជន៍ជាច្រើនចំពោះសុខភាព ព្រោះវាមានជាតិវីតាមីន C ខ្ពស់ ដែលអាចជួយទប់ស្កាត់ជំងឺមួយចំនួន ជួយបំពេញជាតិកូឡេស្តេរ៉ុល និងធ្វើឲ្យលំហូរឈាមមានភាពប្រសើរឡើង។
៥. មានជាតិវីតាមីន B
វីតាមីន B ដែលមានក្នុងធូរេននោះអាចជួយរក្សាតុល្យភាពក្នុងខ្លួន ការពារភាពចាស់ និងជំងឺបេះដូង។ វាក៏បង្កើនកូឡេស្តេរ៉ុលល្អ និងអាចជួយបង្កើនកម្រិតអ័រម៉ូន serotonin ដែលអាចបង្កើន និងបន្ថយអារម្មណ៍ចំពោះជំងឺបាក់ទឹកចិត្ត។
៦. សម្បូរជាតិដែក និងទង់ដែង
ធូរេន សម្បូរទៅដោយជាតិដែក និងទង់ដែង។ ទង់ដែង និងជាតិដែកទាំងនោះអាចបង្កើតកោសិកាឈាមក្រហមដែលធ្វើឲ្យសុខភាពល្អជានិច្ច។ ធូរេនក៏មានផ្ទុកជាតិម៉ង់កាណែសដែលជួយឲ្យឆ្អឹងរឹងមាំ និងធ្វើឲ្យស្បែកមានភាពភ្លឺរលោង។
៧. សម្បូរប៉ូតាស្យូម
ប៉ូតាស្យូមគឺជាមានសារសំខាន់ដែលអាចជួយគ្រប់គ្រងសំពាធឈាម រក្សាកម្រិតសូដ្យូម និងជួយក្នុងការគ្រប់គ្រងចង្វាក់បេះដូង។
៨. ធូរេនមានផ្ទុកជាតិ tryptophan ដែលជួយឲ្យគេងលក់ស្រួល
tryptophan ត្រូវបានគេទទួលស្គាល់ថាជាថ្នាំងងុយគេងធម្មជាតិដ៏ល្អ ហើយពិសេសជាងនេះទៅទៀតនោះ គឺវាមានក្នុងផ្លែធូរេន។ ការទទួលទានធូរេនពេលក្បាលព្រល ប់អាចជួយឲ្យគេងលក់ស្រួល។
៩. ធូរេនជាប្រភពវីតាមីន B1
បើចង់បានវីតាមីន B1 បន្ថែមក្នុងរាងកាយ ធូរេនគឺជាជម្រើសដ៏ល្អ។ វាមានផ្ទុកវីតាមីន B1 ប្រហែល៣០% នៃតម្រូវការប្រចាំថ្ងៃរបស់រាងកាយ។
១០. មានផ្ទុកអាស៊ីដ folate
ផ្លែធូរេនសម្បូរទៅដោយជាតិអាស៊ីដ folate ដែលអាចជួយក្នុងការបង្ការជំងឺបេះដូង ការអភិវឌ្ឍរបស់ទារក (ប្រសិនបើស្ត្រីមានផ្ទៃពោះ) និងជួយឲ្យខួរក្បាលចងចាំបានល្អ។