កត្តា​សំខាន់៧ យ៉ាង ដែល​នាំ​ឲ្យ ជីវិត​ជោគជ័យ


១. មានចំណេះ​ដឹង​ខ្ពស់​៖

មនុស្ស​មានការ​សិក្សាអប់រំ​ខ្ពស់ តែង​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ និង​មាន​គេ​គោរព រាប់អាន​ច្រើន ។

២. ស្ទាត់ជំនាញ ក្នុង​ការងារ​៖
កាន់តែ​ស្ទាត់ជំនាញ កាន់តែ​ងាយស្រួល បោះ​ជំហាន​ទៅ​មុខ ឆ្ពោះទៅ​កាន់ ជោគជ័យ​មួយ​កម្រិត​ទៀត ។

៣. ស្គាល់​មនុស្ស​ច្រើន និង​មាន​គេ​រាប់អាន​ច្រើន​៖
ឱកាស​បិទទ្វា ឬ​បើកទ្វា ទទួល​ស្វាគមន៍​អ្នក គឺ​អាស្រ័យ​លើ​ចំនួន​មនុស្ស ដែល​អ្នក​ស្គាល់ ដែល​ចូល​ចិត្ត​អ្នក និង​មាន​បំណង​ចង់​ជួយ​អ្នក ។

៤. មាន​ប្រាក់​៖
យ៉ាង​ហោច​ណាស់ មាន​ប្រាក់​សម​ល្មម​ក្នុង​ខ្លួន ។ មាន​ប្រាក់​ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត ក្នុង​ការ​ទាក់​ទាង និង​ធ្វើការ​ជាមួយ អ្នក​ដទៃ និង​ងាយស្រួល​ស្រូប​យក​ឱកាស ។

៥. មានគំនិត វិជ្ជមាន​៖
គិត​ថា​អ្វី​ៗ​អាច​ធ្វើ​ទៅ​បាន ដោយ​ជោគជ័យ ។

៦. មានគំនិត ច្នៃប្រឌិត​៖
គំនិត​ច្នៃប្រឌិត​ធ្វើ​ឲ្យ​អ្នក សម្រេច​កិច្ចការ​បាន​លឿន​ជាង​មុន និង​ឈាន​ឆ្ពោះ ទៅ​រក​ជោគជ័យ ។

៧. មាន​វិន័យ​ចំពោះ​ខ្លួនឯង 
ត្រូវមានភាពស្មោះត្រង់នឹងខ្លួនឯងជានិច្ច និង​មាន​ចរិត​សមគួរ​នឹង​អោយគេ​រាប់អាន៕