ឃ្លា​ដ៏​មាន​ន័យ​របស់​ សម្តេច​សង្ឃ ដាឡៃ ឡាម៉ា ធ្វើ​ឲ្យ​មាន​ពន្លឺ​ក្នុង​ជីវិត!

សម្តេចសង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) ទី ១៤របស់​ទីបេ​ គឺ ជា​ព្រះសង្ឃ​ដែល មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង នៅ​លើ​ពិភពលោក។ ព្រះ​អង្គ​តែង ផ្តល់​នូវ​ឱវាទ​ល្អៗ ទាក់ទង​នឹង​មេរៀន​ជីវិត និង ចំណេះ​ដឹង​ជាច្រើន ដើម្បី​ឲ្យ​មនុស្ស​ទទួល​បាន​ជោគជ័យ និង អាច​ស្វែង​រក​សុភមង្គល​​ក្នុង​ជីវិត។

ខាង​ក្រោម​នេះ គឺជា សម្រង់​សម្ដី​ដ៏​មានន័យ​របស់​សម្តេច​សង្ឃ ដាឡៃ ឡាម៉ា (Dalai Lama) ទី ១៤៖

១) «គោល​បំណង​សំខាន់​របស់​ជីវិត​យើង គឺ ដើម្បី​ទទួល​បាន​ភាព​រីករាយ។» ( The purpose of our lives is to be happy.)

២) «វិធី​ដ៏​ល្អ​បំផុត ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​មនុស្ស គឺ ភាគី​ទាំង​អស់ ត្រូវ​អង្គុយ ហើយ ជជែក​គ្នា។» (The best way to resolve any problem in the human world is for all sides to sit down and talk.)

៣) «កំហឹង​ គឺជា​អ្នក​បំផ្លាញ សន្តិភាព​ផ្លូវចិត្ត​របស់​អ្នក​ដ៏​ខ្លាំង​បំផុត។ » (Anger is the ultimate destroyer of your own peace of mind.)


៤) «ប្រសិន​បើ​អាច សូម​អ្នក​ជួយ​មនុស្ស​ផ្សេង​ផង តែ​ប្រសិន​បើ​មិន​អាច យ៉ាងហោចណាស់​សូម​កុំ​បង្ក​បញ្ហា​ដល់ពួកគេ។» (If you can, help others; if you cannot do that, at least do not harm them.)

៥) «ពេលខ្លះ ភាព​ស្ងៀមស្ងាត់ គឺ​ជា​ចម្លើយ​ដ៏​ល្អ​បំផុត។» (Silence is sometimes the best answer.)

៦) «ខ្ញុំ​ផ្តួល​សត្រូវ​របស់​ខ្ញុំ​បាន​ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ពួកគេ​ក្លាយ​ជា​មិត្ត​របស់​ខ្ញុំ។» (I defeat my enemies when I make them my friends.)

៧) «ពេលខ្លះ មនុស្ស​បង្កើត​រឿង​អស្ចារ្យ ដោយសារ​តែ​និយាយ​អ្វី​មួយ ហើយ​ពេល​ខ្លះ មនុស្ស​បង្កើត​រឿង​អស្ចារ្យ​ដោយសារ​តែ ការ​រក្សា​ភាព​ស្ងៀមស្ងាត់។» (Sometimes one creates a dynamic impression by saying something, and sometimes one creates as significant an impression by remaining silent.)