មិនបានគេងមួយយប់ឆាប់ចាស់ឬ?


កង្វះ​ដំណេក​មួយ​រាត្រី​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ខ្ជិល​ច្រអូល និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សមត្ថភាព​បំពេញ​ការងារ ប៉ុន្ដែ​​វា​ក៏​អាច​រំខាន​ដល់​ប្រសិទ្ធភាព​ការងារ​ច្រើន​ផង​ដែរ​។
ក្រុម​អ្នក​ស្រាវជ្រាវ​រកឃើញ​ថា ដំណេក​គ្រប់គ្រាន់​របស់​បុគ្គល​ណា​ម្នាក់​អាច​ភ្លាត់​ចេញ​ពី​គន្លង​ល្អ​ដោយ​ គ្រាន់តែ​មាន​ការ​រំខាន​តែ​មួយ​រាត្រី​ប៉ុណ្ណោះ​។
ជាក់ស្ដែង​ការ​ចូល​គេង​ពេល​យប់​ជ្រៅ​ពេក​ដោយ​ក្រោក​ពី​ព្រលឹម ឬ​ភ្ញាក់​កណ្ដាល​អធ្រាត្រ​សមល្មម​ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ជ្រីវជ្រួញ​។ វា​ថែម​ទាំង​អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្ដ​ជំងឺ​ទៀត​ផង​។
កង្វះ​ដំណេក​រួមមាន មួយ​រាត្រី​មិន​ស៊ាំ​នឹង​ទីកន្លែង​ដំណេក​មួយ​រាត្រី​ដំណេក​គ្មាន​ការ​រំខាន មួយ​រាត្រី​ដំណេក​មិន​ស្កប់​ដែល​ពិបាក​ធ្មេច​ភ្នែក​នៅ​ចន្លោះ​ម៉ោង​ ៣ ​ទៀបភ្លឺ​ទៅ​ម៉ោង​ ៧ ​ព្រឹក និង​មួយ​រាត្រី​ដំណេក​សង​គ្មាន​ការ​រំខាន​។
ជាទូទៅ​បញ្ហា​ទាំងអស់​ខាង​លើ​បាន​បញ្ឈប់ ឬ​ក៏​រំខាន​ដល់​ដំណើរ​វិលវល់​នៃ​កោសិកា​ដែល​ធ្វើឲ្យ​មនុស្ស​ឆាប់​ចាស់​មុន​អាយុ​កាល​។
វេជ្ជបណ្ឌិត ខារ៉ូល ​បាន​និយាយ​ចំពោះ​ការ​រក​ឃើញ​របស់​ខ្លួន​ថា​៖ «​ទិន្នន័យ​របស់​យើង​បាន​គាំទ្រ​ដល់​សម្មតិកម្ម​ថា ដំណេក​មួយ​​រាត្រី​មិន​ស្កប់ស្កល់​ចំពោះ​មនុស្ស​វ័យ​ជ្រេ​អាច​បង្ក​បញ្ហា​ ដល់​ការ​វិវត្ដ​វ័យ​កាន់តែ​ឆាប់​រហ័ស​»។
គួរ​ឲ្យ​កត់សម្គាល់​ថា ការ​ស្រាវជ្រាវ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​​តាម​អនឡាញ​នៃ​ទស្សនាវដ្ដី ដំណេក​ និង​ត្រូវ​បាន​ធ្វើ​បទបង្ហាញ​នៅ Sleep 2015 ជា​ជំនួប​ប្រចាំ​ឆ្នាំ​នៃ​សមាគម​សង្គម​ដំណេក​ជំនាញ (APSS)​៕ HR postkhmer.com