ម្រះ​ជាថ្នាំបំបាត់​ស្នាម​ជ្រួញ


ម្រះ​គឺជា​ប្រភេទ​បន្លែ​មួយ​ដែល​អ្នក​អាច​យក​ទៅ ចម្អិនម្ហូប​គ្រប់មុខ​បាន​តាម​តម្រូវការ ដូច​ជា ស្ងោរ ឆា ព្រមទាំង​អាច​ធ្វើ​ជា​បន្លែ​ដើម្បី​ជ្រលក់​ជា​មូ​យ​នឹង​ប្រភេទ​អាហារ​មួយ​ចំនួន បាន​ទៀត​ផង ក្រៅពី​អត្ថប្រយោជន៍​ផ្នែក​ម្ហូបអាហារ​វា​ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​សម្រស់ ដើម្បី​ជួយ ឲ្យ​អ្នក​បាន​ស្រស់​ស្អាត​ផង​ដែរ​។

ហេតុ​ដូច្នេះ​ហើយ​បានជា​នៅ​ក្នុង​ពេល​នេះ សូម​លើកយក វិធីសាស្ត្រ​ងាយ​ៗ​ក្នុង​ការ​កែខៃ​ម្រះ​ដើម្បី​យក​មក​ធ្វើ​ជា​ម៉ាស់​បិទមុខ​ដើម្បី​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​។​វិធីសាស្ត្រ​ងាយ​ៗ នោះ​គឺ​អ្នក​គ្រាន់តែ​យក​ផ្លែ​ម្រះ​ទៅ​កិន​ឲ្យ​ម៉ដ្ឋ​នឹង​ម៉ា​ស៊ិ​ន​ទឹកក្រឡុក បន្ទាប់​មក​យក​ល្បាយ​ផ្លែ​ម្រះ​នោះ​មក​បិទ​នៅ​លើ​មុខ រួច​ទុក​ចោល​រយៈពេល​១០​ទៅ​១៥​នាទី ហើយ​លាង​ជម្រះ​ទឹក​ចេញ​ជា​ការ​ស្រេច​។

វិធីសាស្ត្រ​បែប​នេះ​អាច​ជួយ​បំបាត់​ស្នាម​ជ្រីវជ្រួញ​ដែល​មាននៅ​លើ​ស្បែក​របស់​អ្នក​បាន ប្រសិនបើ​អ្នក​អនុវត្ត​ឲ្យ​បានជា​ប្រចាំ​ក្នុង​មួ​យស​ប្តា​ហ៍ម្ត​ង​។​វិធីសាស្ត្រ​បែប​នេះ​ទាមទារ​ឲ្យ​អ្នក​មានការ​ព្យាយាម​នៅ​ក្នុង​ការ​អនុវត្ត​ទើប​ទទួល​បាន​លទ្ធផល​ល្អ​គួរ​ជាទី​គាប់ចិត្ត​៕