Nokia កំពុងចែចូវ Apple អោយទិញយក ធុរកិច្ច ផែនទី HERE Maps របស់ខ្លួន


Nokia Maps HERE
ក្រុមហ៊ុន Nokia កំពុងដាក់លក់ ធុរកិច្ចផែនទី របស់ខ្លួន ហើយកំពុងចរចារជាមួយ ក្រុមហ៊ុន បច្ចេកវិទ្យាធំៗ ដែលរួមមាន Alibaba, Amazon, Facebook និងរាប់ទាំង Apple ផងដែរ… នេះបើតាម ប្រភពពី Bloomberg។

Nokia ចង់លក់ កម្មវិធី និងទិន្នន័យផែនទី របស់ខ្លួន ឈ្មោះថា HERE ក្នុងតំលៃ ប្រមាណ $3.2 ពាន់លានដុល្លារ… ជាតំលៃមួយ ដែលខាតបង់ ព្រោះ Nokia បានទិញវា ក្នុងតំលៃប្រមាណ $8.1 ពាន់លានដុល្លារ កាលពីឆ្នាំ 2008។ អ្វីដែលធ្វើអោយ HERE mapsលេចធ្លោ គឺ លទ្ធភាពបង្ហាញការនាំផ្លូវ ជាសម្លេង ព្រមទាំង លទ្ធភាព រក្សាទុកទិន្នន័យផែនទី សំរាប់ បើកប្រើ OFFLINE នៅពេលក្រោយ បើទោះជា មិនមាន អីុនធើណែត ក៏ដោយ។

Nokia Maps HERE
ចំណែក Nokia វិញ ត្រូវបាន គេដឹងថា កំពុងផ្តោតពាណីជ្ជកម្មរបស់ខ្លួន ទៅលើ ធុរកិច្ចផ្នែក ឧបករណ៍បរិក្ខារ បណ្តាញទូរស័ព្ទវិញ តាមរយៈការទិញយក ក្រុមហ៊ុន Alcatel-Lucent ក្នុងតំលៃ 15.6 ពាន់លាន អឺរ៉ូ។ ហើយបើតាម ដំណឹងលេចលឺ ល្ហៀងៗ បានអោយដឹងថា Nokia អាចនឹង ហក់ចូលទីផ្សារ បង្កើត ទូរស័ព្ទឡើងវិញ នា 1-2 ឆ្នាំ ខាងមុខ ដោយប្រើ ប្រព័ន្ធ Android ក្រោយពេល ថេបប៉្លេត Nokia N1 ដែលដើរដោយ Android របស់ខ្លួន ទទួលបាន ការគាំទ្រច្រើន នៅប្រទេសចិន៕