របៀបឆែកមើល ម៉ូដែលកូដ ឧបករណ៍ ដើម្បីងាយស្រួលអាប់ដេតប្រព័ន្ធ តាមរយៈកម្មវិធី iCheckUp

iCheckUp
ជានិច្ចកាល អ្នកប្រើប្រាស់ iPhone/iPad/iPod Touch តែងមាន ការលំបាក ក្នុងការដោនឡូដ ឯកសារដំឡើង Firmware អោយត្រូវនឹង ឧបករណ៍ខ្លួន មិនដឹងថា គួរដោនឡូដ ឯកសារដំឡើង GSM ឬ CDMA, WiFi ឬ Cellular ជាដើម។ ដើម្បីងាយស្រួលដោនឡូដ អោយត្រូវ លោកអ្នក ត្រូវស្គាល់ពី ម៉ូដែលកូដ របស់ឧបករណ៍លោកអ្នក។ម៉ូដែលកូដ គឺជា លេខ 2 ខ្ទង់ ដែល Apple ប្រើ សំរាប់សំគាល់ ប្រភេទ iPhone/iPod Touch/iPad របស់លោកអ្នកដូចជា៖
- iPad Air (Wi-Fi) មាន ម៉ូដែលកូដ ជា iPad4,1
- iPad Air (Cellular) មាន ម៉ូដែលកូដ ជា iPad4,2

- iPhone 5 (GSM) មាន ម៉ូដែលកូដ ជា iPhone5,1
- iPhone 5 (CDMA) មាន ម៉ូដែលកូដ ជា iPhone5,2
- iPhone 6+ មានម៉ូដែលកូដ ជា iPhone7,1
- iPhone 6 មានម៉ូដែលកូដ ជា iPhone7,2

ដើម្បីដោះស្រាយ បញ្ហានេះ យើងសូមណែនាំ លោកអ្នក អោយប្រើកម្មវិធី iCheckUp ដោនឡូដដោយឥតគិតថ្លៃពី App Store: http://bit.ly/iCheckUp
 

វីធីឆែកមើល ម៉ូដែលកូដ ដើម្បីងាយស្រួលដោនឡូដ Firmware:

1. ជាដំបូង សូមដោនឡូដ និងដំឡើង កម្មវិធី iCheckUp។ ក្រោយដោនឡូដចប់ សូមបើកកម្មវិធីនេះ រួចរកមើលពាក្យថា ម៉ូដែលកូដ។
ឧទាហរណ៍ ម៉ូដែលកូដ របស់ iPhone 5 CDMA គឺ iPhone5,2
iCheckUp

2. បន្ទាប់មក ចូលទៅវិុបសាយ ioskhmer.com រួចរកអត្ថបទ ដែលមានប្រាប់លីង ដោនឡូដ Firmware ឧ. លីងដោនឡូដ iOS 8.1.3 (http://wp.me/p1DX6F-3PF)។ បន្ទាប់មក យកម៉ៅ រំកិលពីលើ លីងដោនឡូដ នីមួយៗ រួចមើលទៅផ្នែកខាងក្រោម នៃកម្មវិធីបើកមើលវិុបសាយរបស់យើង នោះវា នឹងបង្ហាញ អសយដ្ឋាន ដោនឡូដពេញ ដែលមាន លេខម៉ូដែលកូដ នៅក្នុងនោះ។
iCheckUp

ឬលោកអ្នក អាចរំកិលម៉ៅពីលើ លីងណាមួយ រួចបន្ទាប់មក ចុចម៉ៅខាងស្តាំ Right Click យកពាក្យ “Copy Link Address”។ បន្ទាប់មក Paste វា នៅក្នុង ប្រអប់វាយ អសដ្ឋាន រួចរកមើល លេខម៉ូដែលកូដ នៅក្នុងនោះ។
iCheckUpiCheckUp

បើលេខម៉ូដែលកូដ របស់ លីង ដូចគ្នានឹង លេខម៉ូដែលកូដ ដែលបានឆែកមើលពីកម្មវិធី iCheckUp នោះគឺជា ឯកសារដំឡើង ដែលត្រឹមត្រូវ សំរាប់ប្រើ អាប់ដេត ឧបករណ៍របស់លោកអ្នក ហើយ៕