ពី everyday.com
តារាសម្តែងស្រីវ័យក្មេង កញ្ញា ជុំ រចនាពេជ្រ ហៅបេប៊ី ត្រូវបានប្រភពដែលស្និទនឹងនាងបានបង្ហើបប្រាប់ថា តារាសម្តែងស្រីដែលគួរឲ្យក្នាញ់រូបនេះ កាលពីពេលថ្មីៗនេះ រូបនាងស្ថិតនៅក្នុងការតាមប្រម៉ាញ់ពីសំណាក់អ្នកទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ ដែលហ៊ានចំណាយប្រាក់ក្នុងការបោះទុនដល់ទៅ៥០០០ដុល្លារអាមេរិក គ្រាន់តែសុំណាត់ជួបតារារូបនេះញ៉ាំបាយមួយពេលនោះ។
ក្រៅពីការសម្តែង បេប៊ី ក៏អាច រាំ ច្រៀង បានយ៉ាងល្អ ហើយនៅពេលថ្មីៗនេះ ក្រុមរាំរបស់នាងបានទម្លាយរឿងដែលគួរឲ្យភ្ញាក់ផ្អើលថា ពេលនេះតារាសម្តែងកញ្ញា បេប៊ី កំពុងស្ថិតនៅក្រោមតាមប្រមាញ់មិនលស់ថ្ងៃទេ ចាប់ពីមេខ្យល់ ឬក៏ម៉ែយ៉ែម ពោលគឺគេព្យាយាមអូសទាញ បេប៊ី ឲ្យធ្លាក់ទៅក្នុងអន្លង់ទឹកប្រាក់របស់អ្នកសម្បូរទ្រព្យស្តុកស្តម្ភដែលមានងារជាឧកញ៉ា។
ប៉ុន្តែយ៉ាងណាក៏ដោយដំណឹងនេះត្រូវបាន បេប៊ី និងម្តាយរបស់នាង ផ្ទុះសំណើចឡើងថា គ្រាន់តែរឿងគេណាត់ញ៉ាំបាយឲ្យប្រាក់៥០០០ដុល្លារអាមេរិកនោះ គេពិតជាសម្បូរទ្រព្យមែន បើដូចនេះមែន បេប៊ី មិនចាំបាច់ប្រឹងត្រដរខ្យល់ទៅថត សម្តែង និងច្រៀងត្រាំត្រែងកណ្តាលហាលថ្ងៃនៅឲ្យខូចសម្រស់នោះទេ។
បើទោះបីជាបដិសេធរឿងខាងលើនេះក្តី តែទាំង បេប៊ី និងម្តាយរបស់នាងបានទទួលស្គាល់ថា ពិតជាមានគេព្យាយាមទូរស័ព្ទមកណាត់ជួបញ៉ាំបាយមែន តែមិនមែនម៉ែយ៉ែមស្អីនោះទេ ហើយយើងបានប្រាប់គេដោយស្រួលវិញថា “ជាប់រវល់” ដូច្នេះមិនបានទៅជាមួយនោះទេ។
បេប៊ី បានបញ្ជាក់ថា ៖«មានគេទូរស័ព្ទមកជាញឹកញាប់មែន សុំណាត់ញ៉ាំបាយ តែខ្ញុំអត់ស្គាល់គេទេ អចឹងហើយខ្ញុំក៏ប្រាប់ទៅគាត់វិញថា អត់ទំនេរទេ ព្រោះជាប់ថតរហូត។ ខ្ញុំប្រាប់នោះ វាជាការពិត ព្រោះអីខ្ញុំមួយថ្ងៃៗ ជាប់ការងាររហូត ទាំងការសម្តែង ច្រៀង និងដើរម៉ូដ ហើយរឿងថា ណាត់ញ៉ាំបាយម្តងគេឲ្យ៥០០០ដុល្លារនោះ ខ្ញុំអត់ដែលបានទទួលដំណឹងទេ៕