ពងទាកូនជាអាហារដែលមានសារធាតុចិញ្ចឹមច្រើនបំផុត ហើយក៏មានមនុស្សជាច្រើនចូលចិត្តបិរភោគវាផងដែរ។ ប៉ុន្តែពងទាកូនអាចបណ្តាលឲ្យរាងកាយជួបនឹងបញ្ហាមួយចំនួន។
ហេតុអ្វីបានជាទទួលទានពងទាកូនជាមួយជី?
យោងតាមឱសថសាស្ត្របុរាណ ជីមានរសជាតិហិល, ក្លិនឈ្ងុយ, ធ្វើឲ្យក្តៅពោះ, ប្រឆាំងនឹងអាការៈហើមពោះ, ជាថ្នាំសម្លាប់មេរោគ។ ជីក៏អាចជួយឲ្យភ្នែកភ្លឺ, សាច់ដុំរឹងមាំ, ត្រជាក់ក្នុងពោះ...។
ដូច្នេះ ប្រភេទជីត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយ ធ្វើជាគ្រឿងផ្សំចំពោះអាហារបន្លែ។ ពងទាកូនជាអាហារសម្បូរទៅដោយសារធាតុចិញ្ចឹម និងជាអាហារដែលត្រូវបានគេចាត់ទុកថាជា ឱសថជួយឲ្យរាងកាយលូតលាស់បានល្អ, ជួយពង្រឹងរាងកាយឲ្យរឹងមាំ។ ដូច្នេះ ការទទួលទានជីជាមួយពងទាកូនអាចធ្វើឲ្យថាមពលផ្លូវភេទថយចុះ។
តើពងទាកូនត្រូវបានគេទទួលទាននៅពេលណាខ្លះ?
នៅក្នុងប្រទេសប៉ែកខាងជើង មនុស្សចូលចិត្តទទួលទានពងទាកូននៅពេលព្រឹក។ នៅប្រទេសប៉ែកខាងត្បូង មនុស្សចូលចិត្តទទួលទានពងទាកូននៅពេលថ្ងៃត្រង់។ ដូច្នេះតើពេលវេលានៃការទទួលទានពងទាកូនអាចមានហេតុផលដែរទេ? តាមចម្លើយរបស់អ្នកជំនាញផ្នែករបបអាហារបានឲ្យដឹងថា ការទទួលទានពងទាកូននៅពេលព្រឹក មិនទទួលទាននៅពេលយប់ទេ ព្រោះវាជាអាហារពិបាកនឹងរំលាយ ប្រសិនបើអ្នកទទួលទាននៅពេលយប់ វានឹងធ្វើឲ្យអ្នកគេមិនបានស្រួលឡើយ ជួនកាលអាចបណ្តាលឲ្យហើមពោះ, ធ្វើឲ្យខូចក្រពះ។
តើត្រូវទទួលទានពងទាកូនប៉ុន្មានគ្រាប់ទើបគ្រប់គ្រាន់?
អ្នកសិក្សាផ្នែកសារធាតុចិញ្ចឹមសម័យទំនើបបានរកឃើញថា ពងទាកូនមានផ្ទុកថាមពល ១៨២ គីឡូកាឡូរី, មានប្រូតេអ៊ីន ១៣.៦ក្រាម, លីពីត ១២.៤ក្រាម, កាល់ស្យូម ៨២ មីលីក្រាម, ផូស្វ័រ ២១២ ក្រាម និងកូឡេស្តេរ៉ុល ៦០០ មីលីក្រាម។ ថែមទាំងមានសារធាតុសំខាន់ៗជាច្រើនទៀតដូចជា៖ វីតាមីន A, ក្រុមវីតាមីន B និងវីតាមីន C, ជាតិដែក…។
ដូច្នេះការទទួលទានពងទាកូនច្រើនក្នុង ១ថ្ងៃ អាចបង្កើនកម្រិតជាតិកូឡេស្តេរ៉ុលក្នុងឈាម ដែលបណ្តាលឲ្យមានកើតជំងឺបេះដូង, លើសឈាម, ទឹកនោមផ្អែម។
ការទទួលទានពងទាកូនឲ្យបានទៀងទាត់ នឹងជួយបង្កើនវីតាមីន A ដល់រាងកាយ, ជួយពង្រឹងស្បែក, ថ្លើម និងរោគលឿង។ ដូច្នេះ យល់ល្អមនុស្សវ័យជំទង់គួរតែទទួលទានពងទាកូនឲ្យបាន ២ គ្រាប់ក្នុង ១សប្តាហ៏។
តើក្មេងអាចទទួលទានពងទាកូនបានទេ?
ក្មេងអាយុក្រោម ៥ឆ្នាំមិនគួរឲ្យទទួលទានពងទាកូនឡើយ ព្រោះប្រព័ន្ធរំលាយអាហាររបស់វា មិនទាន់បានរឹងមាំនៅឡើយទេ, អាចបណ្តាលឲ្យហើមពោះ, ខូចប្រព័ន្ធរំលាយ, អាចប៉ះពាល់ដល់សុខភាពកុមារ។
ក្មេងដែលមានអាយុ ៥ឆ្នាំ ប្រសិនបើទទួលទានពងទាកូន គួរតែទទួលទានពងទាកូនពាក់កណ្តាល ១ ទៅ ២ ដងក្នុង១សប្តាហ៏ពិតជាគ្រប់គ្រាន់។
តើស្ត្រីមានផ្ទៃពោះអាចទទួលទានពងទាកូនច្រើនបានទេ?
ទោះបីជាគ្មានការសិក្សាមួយណាអាចបញ្ជាក់ពីភាពគ្រោះថ្នាក់ និងអត្ថប្រយោជន៏នៃពងទាកូនចំពោះស្ត្រីមានផ្ទៃពោះក៏ដោយ ប៉ុន្តែអ្វីដែលសំខាន់ នេះជាអាហារដែលសម្បូរសារធាតុចិញ្ចឹមច្រើន ដូច្នេះវាក៏ល្អចំពោះស្ត្រីមានផ្ទៃពោះដែរ។
យោងតាមអ្នកជំនាញផ្នែកសារធាតុចិញ្ចឹមបានឲ្យដឹងថា ពងទាកូនមានផ្ទុកនូវសារធាតុចិញ្ចឹមច្រើនខ្លាំងណាស់ ដូច្នេះមនុស្សមិនគួរទទួលទានវាជាប្រចាំឡើយ។ ចំពោះស្ត្រីមានផ្ទៃពោះ គួរតែទទួលទានពងទាកូន២គ្រាប់ក្នុង ១សប្តាហ៏ តែមិនមែនទទួលទាន២គ្រាប់តែម្តងទេ។
តើអ្នកណាខ្លះមិនគួរទទួលទានពងទាកូន?
អ្នកដែលមានជំងឺលើសឈាម ទឹកនោមផ្អែម, រោគថ្លើម, ខ្លាញ់ក្នុងថ្លើម, ជំងឺសរសៃឈាមបេះដូង, រោគឈឺតាមសន្លាក់ឆ្អឹង… មិនគួរទទួលទានពងទាកូនឡើយ ព្រោះវាអាចធ្វើឲ្យស្ទះសរសៃឈាម, អាចបណ្តាលឲ្យគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
មនុស្សស្គមគួរតែទទួលទានពងទាកូនឲ្យបានច្រើន
ពងទាកូនជាជម្រើសអទិភាពសម្រាប់មនុស្សស្គម ដែលចង់ឡើងទម្ងន់។ ពងទាកូនអាចជួយផ្តល់សារធាតុចិញ្ចឹមដល់រាងកាយ, ជួយបង្កើនថាមពល។ ដូច្នេះនេះជាអាហារដែលមានប្រយោជន៏ចំពោះអ្នកដែលចង់ឡើងទម្ងន់៕