ម្នាស់គឺជាផ្លែឈើមួយចំនួននៃតំបន់ត្រូពិកមានប្រជាប្រិយភាពបំផុតនៅ ក្នុងពិភពលោក។ ពួកវាគឺជាផ្អែម ជូរ និងឆ្ងាញ់សំខាន់ជាងនេះទៀតម្នាស់មានជីវជាតិ និងអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព។ វាមិនចម្លែកទេដែលម្នាស់ត្រូវបានមនុស្សជាច្រើនដាក់បញ្ចូលទៅក្នុង របបអាហាររបស់ពួកគេ ដើម្បីជីវិតមានសុខភាពល្អ។ ខាងក្រោមនេះជាអត្ថ ប្រយោជន៍នៃការញ៉ាំម្នាស់៖
១. សំបូរវីតាមីន និងជាតិរ៉ែ
ម្នាស់មាន ផ្ទុកវីតាមីន និងសារធាតុរ៉ែជាច្រើនរួមមានវីតាមីន C, កាល់ស្យូម, ផូស្វ័រ និងប៉ូតាស្យូម។ វាក៏សម្បូរជាតិ Fiber និងកាឡូរីផងដែរ។ អត្ថប្រយោជន៍ពិសេសរបស់វាគឺផ្លែឈើនេះមានកំរិតជាតិខ្លាញ់ និងកូលេស្តេរ៉ុលទាប។
២. ការពារការក្អកនិងផ្តាសាយ
ដោយសារម្នាស់ គឺសំបូរវីតាមីន C វាអាចប្រយុទ្ធប្រឆាំងមេរោគដែលបណ្តាលអោយក្អក និងផ្តាសាយ។ សូម្បីតែនៅពេលដែលអ្នកត្រូវបានឆ្លងមេរោគនេះរួចហើយក៏ម្នាស់នៅតែអាច ជួយអ្នកបាន។ ផ្លែឈើនេះមានសារធាតុ bromelain ដែលមានប្រសិទ្ធិភាពនៅក្នុងការបង្រ្កាបក្អក និងបន្ថយជាតិស្លេះ។ ការបរិភោគម្នាស់ ខណៈពេលដែលកំពុងលេបថ្នាំតាមវេជ្ជបញ្ជាអាចជួយអ្នកជាបានយ៉ាងឆាប់រហ័ស ។
៣. ជួយពង្រឹងឆ្អឹង
ម្នាស់ ក៏មានសមត្ថភាពពង្រឹង និងថែរក្សាឆ្អឹងអោយរឹងមាំ។ នេះគឺដោយសារតែផ្លែឈើនេះមាន សារធាតុ ម៉ង់ហ្គាណេស (manganese) ដែលជាសារធាតុរ៉ែមួយដែលរាងកាយរបស់យើងត្រូវការដើម្បីកសាងឆ្អឹង និងជាលិកាតភ្ជាប់។ ជាការពិតណាស់ប្រសិនបើអ្នកញ៉ាំម្នាស់មួយពែង អ្នកអាចទទួលបាន ៧៣ ភាគរយនៃតម្រូវការសរុបសម្រាប់ម៉ង់ហ្គាណេស ដែលរាងកាយរបស់យើងត្រូវការ។
៤. ធ្វើអោយអញ្ចាញធ្មេញអោយមានសុខភាពល្អ
មនុស្សគ្រប់គ្នា តែងតែព្រួយបារម្ភណាស់ដែលធ្មេញរបស់ពួកគេមានអញ្ចាញមិនរឹងមាំ។ ប្រសិនបើមនុស្សម្នាក់មានអញ្ចាញធ្មេញមិនរឹងមាំ ធ្មេញរបស់គាត់នាងនឹងមាននៅក្នុងផលប៉ះពាល់ជាច្រើនពិសេសងាយជ្រុះ និងបាក់។ ការបរិភោគម្នាស់ នឹងពង្រឹងអញ្ចាញធ្មេញរបស់អ្នកហើយព្រមទាំងជួយរក្សាធ្មេញរបស់អ្នក មានសុខភាពល្អ និងរឹងមាំ។
៥. បន្ថយហានិភ័យនៃការងងឹតភ្នែក
ម្នាស់ ក៏អាចការពារជម្ងឺជាច្រើនប្រភេទដូចជាការងងឹតភ្នែក ។ ជំងឺនេះដែលជាបុព្វហេតុចំបងនៃការបាត់បង់ចក្ខុ វិញ្ញាណមនុស្សពេញវ័យដែលបង្កឡើងដោយការខូចខាតរេទីន (ផ្នែកមួយនៃភ្នែក)។ ការអាន មើលមុខ និងការធ្វើសកម្មភាពប្រចាំថ្ងៃអាចបណ្តាលអោយជួបបញ្ហានេះ។ ការបញ្ចូលម្នាស់ក្នុងរបបអាហាររបស់អ្នកអាចបន្ថយហានិភ័យនៃជំងឺនេះ បាន ៣៦ ភាគរយ ព្រោះដោយសារតែផ្លែឈើនេះមានផ្ទុក ប្រភេទវីតាមីន carotene ដែលល្អសម្រាប់វិញ្ញាណនៃការមើលឃើញរបស់យើង។
៦. កាត់បន្ថយជំងឺរលាកសន្លាក់
ដោយសារ ផ្លែឈើនេះមានគុណសម្បត្តិប្រឆាំងនឹងការរលាក បរិភោគម្នាស់អាចកាត់បន្ថយការឈឺចាប់នៃការរលាកសន្លាក់នៅខណៈពេល ជាមួយគ្នាម្នាស់ក៏ធ្វើអោយឆ្អឹងកាន់តែរឹងមាំបន្ថែមទៀត។ ក្រៅពីជំងឺរលាកសន្លាក់នោះ វាក៏អាចជួយនូវលក្ខខណ្ឌស្រដៀងគ្នាផ្សេងទៀតដូចជា រោគសញ្ញាដែលម្រាមដៃឈឺឆៀបៗនៅពេលយប់ និង រោគប្រគ្រីវរឺរោគឈឺតាមសន្លាក់ឆ្អឹង ។
៧. ជួយសម្រួលការរំលាយអាហារ
សារធាតុ Bromelain បានរកឃើញនៅក្នុងម្នាស់អាចបន្ថយជាតិអាស៊ីតក្នុងក្រពះ ហើយក៏អាចជួយអោយលំពែងដំណើរការបានល្អក្នុងការរំលាយអាហារ ដែលធ្វើអោយយើងមានសុខភាពល្អ។