មិនថាបុរសឬ ស្ត្រីមួយចំនួនធំ ប្រាកជជាមិនបានដឹងច្បាស់អំពី អត្ថប្រយោជនៃផ្លែឈើធម្មជាតិ និង អាហារសមុទ្រ ដែលជាប្រភេទអាហារ ដែលដើរតួនាទី យ៉ាងសំខាន់សំរាប់សុខភាពរបស់ពួកគេ។ ជាពិសេស វាមានភារកិច្ច ថែរក្សាសុខភាព ប្រដាប់ភេទ (លិង្គ)របស់បុរសៗ មានសុខភាពល្អ រឹងមាំ និង ខ្លាំងក្លា នៅពេលប្រយុទ្ធ ជាមួយនឹងដៃគូ។
មិនតែប៉ុណ្ណោះប្រសិនបើ អ្នកគិតថា អាប្អូនតូចរបស់អ្នក ចុះខ្សោយ ឬ ចង់វាមានសុខភាពល្អ ខ្លាំងក្លា អ្នកគួរតែទទួលទានប្រភេទផ្លែឈើ និង អាហារសមុទ្រ ដូចខាងក្រោម៖
១, អយស្ទើរ៖ គឺជាអាហារសមុទ្រម្យ៉ាង សម្បូរដោយសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនដូចជា៖ សារធាតុរ៉ែ ស័ង្កសី វីតាមីន បេ៦ ដែលមានតួនាទី ទ្រទ្រង់ជីវិត អ័រម៉នប្រដាប់ភេទឱ្យមាន កំលាំងខ្លាំងក្លា និង ឆាប់ឡើងរឹង។
២. ត្រីសាម៉ុន៖ ជាត្រីសមុទ្រ ដែលមានផ្ទុកដោយ សារធាតុអាស៊ីតខ្លាញ់ អូមីហ្គា៣ និង មានផ្ទុកនូវសារធាតុចិញ្ចឹមផ្សេងទៀត ដែលជួយឱ្យលំហូរឈាម រត់បានស្រួល និង ជួយសំរួលដ៏ការរួមភេទ ឱ្យកាន់តែប្រសើរឡើង។
៣. ផ្លែចេក៖ ជាប្រភេទផ្លែឈើ ដែលមានផ្ទុកទៅដោយ សារធាតុប៉ូតាស្យូម និង វីតាមីនបេដែលអាចជួយផលិតអ័រម៉ូនភេទ។ លើសពីនេះ ទៅទៀតវាអាចជួយបន្ថែម ឱ្យមានអារម្មណ៍ស្រើបស្រាលផងដែរ។
៤. ទំពាំងបាយជូបារាំង៖ ជាផ្លែឈើម្យ៉ាង សម្បូរណ៍ទៅដោយសារធាតុប៉ូតាស្យូម វីតាមីនអា និង វីតាមីនអ៊ី ដែលជួយបង្កើនឱ្យមានកាមតណ្ហាខ្លាំងខ្លា និងជួយផលិត អ័រម៉ូនភេទ។
៥. ផ្លែប័រ៖ ជាផ្លែឈើមួយ ដែលមានរាងដូចជា ពងស្វាស ដែលមានផ្ទុកទៅដោយ សារធាតុជាច្រើន ដូចជា វីតាមីនដេ និង វីតាមីនអ៊ី ដែលអាចជួយរាងកាយ មានថាមពលខ្លាំងខ្លា រឹងមាំ បានយូរ នៅពេល រួមភេទ។
៦. ផ្លែស្ត្របឺរី៖ ជាឱសថ ដ៏មានប្រសិទ្ធិភាព បំផុត ដែលមានផ្ទុកនូវ វីតាមីន ជាច្រើនយ៉ាងសំរាប់ ជួយព្យាបាលរោគ អសមត្ថភាពផ្លូវភេទ របស់បុរស។
ដូចនេះក្នុងចំនោមអាហារទាំង៦ខាងលើប្រាកដជាមាន១ ២ ឬលើសពីនេះដែលអាចឲ្យសុភាពបុរសទទួលទានជាប្រចាំនៅមុនពេលដែលធ្វើការរួមភេទជាមួយដៃគូដើម្បីឲ្យកាន់តែពុះកញ្ជ្រៀល៕