នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស លោក David Cameron គ្រោងនឹងធ្វើការរារាំងមិនឲ្យប្រជាជនខ្លួន អាចចូលមើលរូបភាពអាសអាភាសនៅលើបណ្ដាញអ៊ីនធើណែតបានទៀតនោះទេ ដែលផែនការនេះគឺវាខុសនឹងច្បាប់របស់សហភាពអឺរ៉ុប។ នេះបើយោងតាមសារព័ត៌មាន RT ។
ប្រភពដដែលនេះ បានដកស្រង់ខ្លឹមសារនៃផែនការសំងាត់មួយ ដែលត្រូវគេលួចលាក់ចេញផ្សាយមកក្រៅកាលពីថ្ងៃទី១៧ ខែឧសភានៅទីក្រុងប្រ៊ុចសែលដែលក្នុងឯកសារគោលនយោបាយសំងាត់នោះ លោក Cameron បានស្នើឲ្យមានការបង្កើតច្បាប់ ដើម្បីចាប់បង្ខំឱ្យអ្នកផ្តល់សេវាអ៊ីនធើណិត (ISP) បិទមិនឲ្យមនុស្សពេញវ័យអាចចូលទៅមើលរូបអាសអាភាស នៅតាមប្រព័ន្ធអ៊ីនធើណែតបានទៀតទេ។
លោក John Carr ទីប្រឹក្សារដ្ឋាភិបាលលើសុវត្ថិភាពអ៊ីនធើណែតកុមារបានឱ្យដឹងថាអង្គការធ្វើការជាមួយកុមារជាច្រើន បានធ្វើយុទ្ធនាការដើម្បីគាំទ្រច្បាប់ថ្មីនេះ។ ជាមួយគ្នានេះផងដែរ កាលពីខែកក្កដាឆ្នាំ ២០១៣ លោក Cameron បានអំពាវនាវឱ្យឪពុកម្តាយទាំងអស់ ត្រូវមានតួនាទីយ៉ាងសកម្មក្នុងការកំណត់ពីការប្រើប្រាស់អ៊ីនធើណែតនៅក្នុងគ្រួសាររបស់ពួកគេ។
វិធានការដែលបានស្នើឡើងដោយលោក Cameron នេះ គឺទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងគណបក្សអភិរក្សនិយម។សេចក្ដីប្រកាសមួយរបស់ក្រុមអ្នកអភិរក្សបានបញ្ជាក់ថា ដើម្បីបញ្ឈប់ការប៉ះពាល់ផ្លូវភេទកុមារបានគឺត្រូវតែមានការផ្ទៀងផ្ទាត់ពីអាយុរបស់អ្នកចូលទៅមើលគេហទំព័រអាសអាភាសនានា ដើម្បីកំណត់ថាតើអ្នកចូលមើលត្រូវមានអាយុប៉ុន្មាន ទើបអាចអនុញ្ញាត៕

ដោយ៖ ថ្មីៗ