តើលោកអ្នកបានដឹងទេថា ជីរអង្កាមហិរ គឺជាឱសថរុក្ខជាតិបូរាណ ដែលត្រូវបានមនុស្សប្រើប្រាស់ ដើម្បីព្យាបាលរោគ ក្នុងពោះជាយូរមកហើយ? ប្រេងចម្រាញ់ចេញពីរុក្ខជាតិជីអង្កាមហិរ មានផ្ទុកនូវសមាសធាតុដ៏ប្រសើរ ប៉ុន្ដែអ្វីដែលមាន សារៈប្រយោជន៍បែបឱសថព្យាបាលរោគបំផុតនោះ គឺជាតិប៉ុងតុលរបស់វា។
ការពន្យល់មួយបានឱ្យដឹងថា ប្រេងមានជាតិប៉ុងតុលរបស់ជីអង្កាមមានប្រសិទ្ធភាព ទប់ស្កាត់រារាំងបណ្ដុំកាលស្យូម ដែលធ្វើឱ្យប៉ះពាល់ដល់សាច់ដុំនៅក្នុងរបាំងពោះវៀន។ ថ្មីៗនេះ លោក Alex Ford អ្នកសិក្សាស្រាវជ្រាវមកពីសាកល វិទ្យាល័យ McMaster បានសន្និដ្ឋានថា ក្នុងចំណោមឱសថព្យាបាលរោគដូចគ្នា ដ៏ពេញនិយម ប្រេងជីអង្កាមហិរ គឺជា ឱសថលំដាប់លេខមួយ ដែលមានប្រសិទ្ធភាពការពារប្រឆាំងអាការៈជំងឺរលាកពោះវៀនធំ។
ជីអង្កាមហិរអាចធ្វើឱ្យធូរស្រាលមួយរយៈ នូវអាការៈរមាស់ បង្កដោយសត្វល្អិតទិច ឬខាំ ជំងឺត្រអក និងដំបៅដទៃទៀត ដូចជា អាការៈកន្ទួល ដោយសារជាតិពុលពីស្លឹករុក្ខជាតិជាដើម។
ទឹកតែជីអង្កាមហិរ អាចត្រូវបានប្រើប្រាស់ជាទឹកថ្នាំ ខ្ពុលមាត់សម្រាប់កុមារ បំបាត់មេផ្សឹតដំបែនៅក្នុងមាត់ ឬប្រើប្រាស់ដើម្បីកាត់បន្ថយការវិលមុខ និងអាការៈក្អួតចង្អោរ អំឡុងពេលមានផ្ទៃពោះ ជាពិសេសសម្រាប់ស្ដ្រីប្រាថ្នាចង់ចៀសវាងការប្រើថ្នាំ ក្នុងអំឡុងពេលមានផ្ទៃពោះនោះ៕