ប្រទេស​ទាំង ៥ ដែល​មាន​បច្ចេកវិទ្យា​ជឿនលឿន​ជាងគេ​បំផុត​ក្នុង​លោក


រូបតំណាងប្រភព៖​ richestlifestyle
ក្រៅ ​តែ​ពី​ការ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឲ្យ​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ ពិភព​លោក ការ​ប្រកួត​ប្រជែង​​ផ្នែក​យោធា​ក៏​កំពុង​ក្តៅ​​គគុក​ផង​ដែរ​នៅ​ពេល​ បច្ចុប្បន្ន។  ថ្ងៃ​នេះ TheBNEWS ចង់​ឲ្យ​ប្រិយមិត្ត​​​ក្រឡេក​ទៅ​មើល​វិស័យ​បច្ចេកវិទ្យា​វិញ​ម្តង​ តើ​មាន​ប្រទេស​ណា​ខ្លះ​ដែល​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​វិស័យ​ បច្ចេកវិទ្យា​ជាន់​ខ្ពស់​ជាង​គេ ? តើ​វិស័យ​បច្ចេកវិទ្យា​របស់​ពួក​គេ​ផ្ដោត​សំខាន់​លើ​អ្វី​ខ្លះ?

៥) ប្រទេស អាល្លឺម៉ង់ អាល្លឺម៉ង់ ជា​ប្រទេស​ដែល​មាន​វិស័យ​បច្ចេកវិទ្យា​ខ្ពស់​អស់​ច្រើន​ទសវត្ស​កន្លង​មក​ហើយ ខាង​ផ្នែក​វិស្វកម្ម ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​របស់​អាល្លឺម៉ង់ បាន​រួម​ចំណែក​ខាង​ផ្នែក​អវកាស និង ខាង​ផ្នែក Nanotechnology ឬ បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​ផលិត​ថាមពល​នុយក្លេអ៊ែរ​។ ផ្នែក​ការ​ស្រាវ​ជ្រាវ និង ការ​អភិវឌ្ឍ ជា​ចំណែក​មួយ​សំខាន់​ដល់​វិស័យ​សេដ្ឋ​កិច្ច​អាល្លឺម៉ង់ ។ ប្រទេស​ អាល្លឺម៉ង់ ជា​កន្លែង​ប្រមូល​ផ្តុំ​ដោយ​អង្គការ​ជំនាញ​ខាង​ការ​ស្រាវ​ជ្រាវ​ល្បីៗ​ដូចជា សមាគមន៍ Gottfried Wilhelm Leibniz Scientific ,  Fraunhofer Society  និង Max Planck Society ។ អាល្លឺម៉ង់ ក៏​ជា​ប្រទេស​ដែល​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក​ល្បីៗ​ដូចជា Mercedes-Benz, Audi, BMW, Volkswagen និង Porsche ជាដើម ។


៤) ប្រទេស អ៊ីស្រាអែល
ផលិត​ផល​នាំ​ចេញ​ចំនួន​ ៣៥% របស់​ប្រទេស​ អ៊ីស្រាអែល គឺ ទាក់​ទង​លើ​វិស័យ​បច្ចេកវិទ្យា ហើយ​ប្រទេស​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​កំពូល​ចំនួន ៥ ខាង​ផ្នែក​បច្ចេកវិទ្យា​អវកាស ។ ប្រទេស​អ៊ីស្រាអែល បាន​បង្កើត​យាន​គ្មាន​មនុស្ស​បើក​ដំបូង​នៅ​លើ​ទី​អវកាស​ ក្រោម​ការ​ត្រួត​ពិនិត្យ​ដ៏​ត្រឹម​ត្រូវ ។ ហើយ​ភាព​អស្ចារ្យ​របស់​ប្រទេស​ដ៏​តូច​មួយ​នេះ គឺ​មាន​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី លំដាប់​កំពូល​មួយ​ ក្នុង​ចំណោម​ ៥  ប្រទេស​នៅ​លើ​ពិភព​លោក ។


៣) ប្រទេស កូរ៉េ ខាងត្បូង
កូរ៉េ​ខាង​ត្បូង​គឺ​ជា​ ប្រទេស​កំណើត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​ជា​ច្រើន​ដូចជា LG, Hyundai និង ក្រុមហ៊ុន Samsung ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​នេះ កំពុង​ប្រកួត​ប្រជែង​គ្នា​ជាមួយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ល្បីៗ​ដូចជា Apple និង Toyota ។ កូរ៉េ​ខាងត្បូង​ ក៏​មាន​វិស័យ​ខាង​ផ្នែក​ផលិត​មនុស្ស​យន្ត Robots គួរ​ឲ្យ​កត់​សម្គាល់​ដែរ ប៉ុន្តែ​អ្វី​ដែល​កូរ៉េ​ខ្លាំង​នោះ​គឺ​ ល្បឿន​ផ្នែក​សេវាកម្ម​ Internet លឿន​ជាង​អាមេរិក ចំនួន ៣ ដង ។


២) សហរដ្ឋអាមេរិក
ផ្នែក​បច្ចេកវិទ្យា ខាង​អវកាស​ បាន​ដើរ​តួ​យ៉ាង​សំខាន់​ដោយ​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក បាន​ក្លាយ​ជា​កំពូល​មហាអំណាច​ពិភពលោក ។ បន្ទាប់​ពី​គ្រាប់​បែក​បរមាណូ​ អាមេរិក​ទទួល​បាន​ជោគ​ជ័យ​មួយ​ទៀត​ដោយ​បាន​បញ្ជូន​មនុស្ស​ទៅ​កាន់​ឋាន​ ព្រះចន្ទ​មុន​គេ​ ។ ការ​ស្រាវ​ជ្រាវ​ផ្នែក​អវកាស ផ្នែក​ឱសថ បច្ចេកវិទ្យា​អាវុធ​ការពារ​ជាតិ និង បណ្ដាញ​ទូរគមនាគមន៍ គឺ​ជា​វិស័យ​ចម្បង​របស់​អាមេរិក អស់​ជា​ច្រើន​ទសវត្ស​មក​ហើយ ។ អាមេរិក គឺ ជា​ប្រទេស​ដែល​មាន​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​បំផុត​ខាង​វិស័យ​យោធា​ នៅ​លើ​ពិភព​លោក ហើយ​ក៏​ជា​ប្រទេស​ដែល​មាន​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំៗ​ជាច្រើន​ដូចជា Google, Facebook, Apple, Intel, IBM, និង​ ក្រុមហ៊ុន Microsoft ជា​ដើម ។


…ស្រាបៀរ​​​ល្បីៗ​ចំនួន ១០ នេះ​​​ ត្រូវ​បាន​គេ​វាយតម្លៃ​ថា​​​​លក់​ដាច់​​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​​ឆ្នាំ ២០១៥​នេះ…​

១) ប្រទេស ជប៉ុន
ប្រទេស​ ជប៉ុន ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​ប្រទេស​ដែល​មាន​ការ​សិក្សា​ស្រាវ​ ជ្រាវ​ផ្នែក​បច្ចេកវិទ្យា​ខ្លាំង​ជាង​គេ​បំផុត ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​ជប៉ុន បាន​ចូល​រួម​ចំណែក​យ៉ាង​ធំ​សម្បើម​ខាង​ផ្នែក​ផលិត​រថយន្ត​ដឹក​ជញ្ជូន គ្រឿង​អេឡិចត្រូនិក​ គ្រឿង​ចក្រ ឧបករណ៍​រង្វាស់​ការ​រញ្ជួយ​ដី ខ្សែកាប​អុបទិក ឧស្សាហកម្ម Robots និង​ផ្នែក​លោហធាតុ ។ ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ប្រទេស​ដែល​នាំ​ចូល​ប្រេង​ឥន្ធនៈ​តិច ​បំផុត​តាំង​ពី​ឆ្នាំ ១៩៧៣ មក ។ នៅ​ក្នុង​ឆ្នាំ ២០០៨ ប្រទេស​ជប៉ុន​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ នូវ​រោង​ចក្រ​ប្រតិករ​នុយក្លេអ៊ែរ ចំនួន ៧ ដោយ​បាន​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី ចំនួន ៣៤% ទូទាំង​ប្រទេស​ជប៉ុន ហើយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ប្រទេស​ជប៉ុន​គឺ​ជា​មនុស្ស​ដែល​ធ្លាប់​ឈ្នះ​ពាន ​រង្វាន់ Nobel Prizes ច្រើន​ផង​ដែរ៕


ប្រែសម្រួល៖ ខេវិន​
ពី thebnews.com