មនុស្សស្រី គឺត្រូវតែធ្វើអ្វីឲ្យជោគជ័យ ទើបមនុស្សប្រុសមិនមើលងាយ ដូចនេះគួរតែធ្វើដូចម្តេច ទើបអាចទទួលបានជោគជ័យនោះ? ខាងក្រោមគឺជាគន្លឹះខ្លះៗ ដែលគេហទំព័រកំណើតថ្មី ចង់បង្ហាញប្រិយមិត្ត ជាពិសេសមិត្តនារីទុកជាការសណ្តាប់៖
១-អ្នកត្រូវតែចងចាំថា ត្រូវតែកំណត់គោលដៅរបស់ខ្លួនឲ្យបានច្បាស់លាស់ ហើយត្រូវតែដើរតាមគោលដៅនោះរហូត។
២-អ្នកត្រូវតែតាំងចិត្តឲ្យមាំ ទោះបីជាជួបឧបសគ្គអ្វី ក៏មិនត្រូវរាថយដែរ។
៣-ត្រូវតែមានជំនឿចិត្តលើខ្លួនឯង ហ៊ានសម្រេចគ្រប់រឿង។
៤-ត្រូវតែយកចិត្តទុកដាក់ បំពេញការងារឲ្យបានល្អ ទើបដើរដល់គោលដៅ។
៥-ជាងនេះទៅទៀត អ្នកត្រូវតែមានទំនាក់ទំនងល្អ ជាមួយអ្នកដទៃ។
៦-ចំណុចសំខាន់មួយទៀត គឺត្រូវតែមានចិត្តល្អ ទើបអាចទទួលបានជោគជ័យ៕