អំពិលទឹកព្យាបាលរោគទឹកនោមផ្អែម

លក្ខណះរុក្ខជាតិៈ ជារុក្ខជាតិមធ្យមមានកំពស់ពី ៦ដល់ ១០ ម៉ែត្រ សាច់ផ្លែដែលទុំរុំគ្រាប់ គេញ៉ាំបាន ពិសេស
ក្មេងៗ។ ដើមវាធ្វើជាឈើសំរាប់សង់ផ្ទះបាន។ 
កន្លែងដាំដុះ : ជារុក្ខជាតិនាំចូលមកស្រុកខ្មែរ និងដុះនៅតំបន់ក្តៅ គេដាំវាជុំវិញផ្ទះ ធ្វើជារបង។
ផ្នែកប្រើប្រាស់ៈ សំបក ដើម ។ 
សារធាតុៈ Triterpense, Saponins, Glycosdes 
កំរិតនិងរបៀបប្រើៈ សំបកដើម គេប្រើព្យាបាលរោគទឹកនោមផ្អែម ពីព្រោះវាមានសារធាតុប្រហាក់ប្រហែលគ្នា
និង insulin៕

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ (ក្រសួងសុខាភិបាល ឆ្នាំ ២០០៦)