តើធ្វើយ៉ាងណាកំុអោយស្បែកជ្រៀវជ្រួញ


លោក​អ្នក​តែង ជួប​ប្រទះ គ្រប់​គ្នា គឺ​ការ​វិវត្ដន៍ ប្រែ​របស់​ស្បែក​ទៅ​រក ភាព​ជ្រីវជ្រួញ​។ ការ​ប្រែប្រួល​របស់ ស្បែក​ជា​រឿង​ធម្មតា របស់​ធម្មជាតិ​ដែល កើតឡើង​ទៅ​តាម អាយុកាល និង​សុខភាព របស់​លោក​អ្នក​។ ប៉ុន្ដែ​លោក​អ្នកមាន​វិធី​ជា​ច្រើន ក្នុង​ការ​ថែរក្សា សុខភាព ស្បែក​ឱ្យ នៅ​ស្រស់​ស្អាត កុំឱ្យ​ជ្រីវជ្រួញ​បាន​។ 

គេហទំព័រ​យើង​នឹង​បង្ហាញ​អំពី​របៀប​ថែរក្សា​ស្បែក តាម​រយៈ​ការ​បកស្រាយ​របស់​អ្នកស្រី សិទ្ធ ច័ន្ទ​ហេង នាយិកា​នៅ មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ថប​ស្ដៃ​យ៏​។ 

មូលហេតុ​ដែល​នាំ​ឱ្យ​ស្បែក​ឆាប់​ជ្រីវជ្រួញ ៖

ស្បែក​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប​បាំង​សារពាង្គកាយ​ពី​មជ្ឈដ្ឋាន ខាងក្រៅ ជា​សរីរៈ​ការពារ​ផ្លាស់​ប្ដូរ​អុក​ស៊ី​សែន និង បញ្ចេញ សារជាតិ​ពុល​ផង​ដែរ​។ ការ​ទទួល​រ៉ាប់រង និង​របប​អាហារ​ដែល​ខ្វះ​វីតាមីន កម្ដៅ​ព្រះអាទិត្យ ខ្យល់​ត្រជាក់ បូក​ផ្សំ​នឹង ការ​វិវត្ដន៍​នៃ​អាយុកាល ជា​កត្ដា​ដែល​ធ្វើ​ឱ្យ​ស្បែក​បាត់បង់​សំណើម​ឈាន​ទៅ​រក​ការ​ជ្រីវជ្រួញ​យ៉ាង​ឆាប់ រហ័ស​។ ម្យ៉ាងទៀត ការ​ជ្រើស រើស​និង​ការ​ប្រើប្រាស់​ផលិតផល​ដែល​គ្មាន​គុណភាព​អាច​បណ្ដាល​ឱ្យ​ស្បែក មាន​ប្រតិកម្ម ក៏​ជា​កត្ដា​មួយ​រួមចំណែក ធ្វើ​ឱ្យ​ស្បែក​ខូច និង​ជ្រីវជ្រួញ​ដែរ​។ 

វិធី​ថែរក្សា​ស្បែក​កុំឱ្យ​ជ្រីវជ្រួញ ៖ 

ការ​ថែរក្សា​ស្បែក​កុំឱ្យ​ជ្រីវជ្រួញ​ជា​រឿង​លំបាក និង​ជា​បញ្ហា​សម្រាប់​លោក​អ្នក​។ មាន​កត្ដា​ជា​ច្រើន​ដែល​លោក​អ្នក​គួរ អនុវត្ដ​ដើម្បី សុខភាព ស្បែក​។ លោក​អ្នក​អាច​ទទួល​បាន​ស្បែក​ដែល​មាន សុខភាព​បាន ដោយ​គ្រាន់តែ​ព្យាយាម ហាត់ប្រាណ​ជា​ប្រចាំ និង​ទទួលទាន​អាហារ ផ្លែ​ឈើ ដែល​សម្បូរ​ទៅ​ដោយ ជាតិ​វីតាមីន និង​ប្រូតេអ៊ីន​ឱ្យ បាន​គ្រប់គ្រាន់ ដើម្បី​ការពារ​កោសិកា​ស្បែក ឱ្យ​មាន​សំណើម​។ គប្បី​សម្អាត​ស្បែក​ជាមួយ ផលិតផល​ដែល​មានគុណ​ភាពល្អ គ្មាន​ផល​ប៉ះពាល់ និង​មិន​មាន​ប្រតិកម្ម​ជា មួយ​ស្បែក​។ ត្រូវ​ចេះ​ការពារ​ស្បែក​កុំឱ្យ ត្រូវ​កម្ដៅថ្ងៃ​ញឹកញាប់​ពេក និង​ប្រើ​ឡេ​ការពារ​ស្បែក​នៅ ពេល​ស្ថិត​ក្រោម​ពន្លឺព្រះអាទិត្យ​។ ជា​ពិសេស លោក​អ្នក​គួរតែ​ទទួលទាន​ថ្នាំ​ពន្យារ​អាយុ ដើម្បី​ជំនួយ​ដល់​អ័រម៉ូន ស្បែក​មួយ​ឆ្នាំ​ឱ្យ​បាន​បី​ខែ ទើប​ជា​ការ​គាប់ប្រសើរ​។ 

ដំបូន្មាន​អ្នកជំនាញ ៖

ការ​ថែរក្សា​សុខភាព​ស្បែក​កុំឱ្យ​ជ្រីវជ្រួញ​ជា​ប្រការ​គួរតែ​ផ្ដោតអារម្មណ៍ ព្រោះ​មិនមែន​តែ​ជា​បញ្ហា សម្ផស្ស​នោះ​ទេ តែ​ក៏ ជា​បញ្ហា សុខភាព​ផង​ដែរ​។ ស្បែក​មាន​តួនាទី​សំខាន់​បំផុត សម្រាប់​សរីរាង្គ​ទាំងមូល បើសិន​សុខភាព​ស្បែក មាន​បញ្ហា បង្ក​ការ​លំបាក យ៉ាងច្រើន​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​។ លោក​អ្នក​គួរ​បង្កើត​នូវ ទម្លាប់​ល្អ​ក្នុង​ការ​សម្អាតខ្លួន ការ​រស់នៅ និង​ការ​ទទួលទាន​ដែល​មាន សារៈ​ប្រយោជន៍ ដល់​សុខភាព​ស្បែក របស់​លោក​អ្នក​។ បើសិនជា​មាន​ប្រតិកម្ម ឬ​បញ្ហា​ស្បែក សូម​ប្រញាប់​ទៅ​រក​អ្នកជំនាញ ឯកទេស ផ្នែក​ស្បែក​ពិតប្រាកដ ដើម្បី​ទទួល​ការ​ប្រឹក្សា និង​ព្យាបាល​ដែល​មាន​សុវត្ថិភាព​៕