ចំពោះសុភាពបុរស ឬសុភាពនារីណាដែលមានបញ្ហាសក់ជ្រុះនោះ អាចបញ្ជាក់ថា ពួកគេកំពុងខ្វះសារធាតុប្រូតេអ៊ីនហើយ។ អ្នកឯកទេសខាងសុខភាព បានបង្ហាញថា ជាការពិតណាស់ សក់ បានផ្សំឡើងពីប្រូតេអ៊ីន៩៧% ប្រសិនជាសក់មិនអាចទទួលបានសារធាតុប្រូតេអ៊ីនគ្រប់គ្រាន់ទេនោះ វានឹងបង្កឲ្យមានបញ្ហាជ្រុះសក់ ជ្រុះរោមភ្នែក ឬស្បែកក្បាលស្ងួតងាយនឹងរបកជាដើម។
ងាវសមុទ្រ គឺជាប្រភេទអាហារ ដែលសម្បូរសារធាតុស័ង្កសី ដែលមាននាទីជួយបង្កើនកម្រិតប្រូតេអ៊ីន ក្នុងរាង្គកាយរបស់យើង។ ពេលដែលបរិមាណប្រូតេអ៊ីនគ្រប់គ្រាន់ហើយ វានឹងជួយដល់ការផលិត នឹងផ្លាស់ប្តូរសក់ថ្មី ក្រោយពីការជ្រុះ រៀងរាល់ថ្ងៃ ដោយកត្តាធម្មជាតិរបស់យើង ៕
ប្រភព everyday.com