ហេតុផល​៤​យ៉ាង ដែល​អ្នក​គួរ​ឈប់​ប្រៀបធៀប​ខ្លួ​ង​ឯង​ទៅ​នឹង​អ្នក​ដ៏​ទៃ


មនុស្ស​គ្រប់​រូប គឺ​សុទ្ធសឹងតែ​មាន​ចំណុចខ្លាំង និង ចំណុចខ្សោយ​រៀង​ៗ​ខ្លួន​។ ពេល​ដែល​យើង​ចាប់កំណើត​មក​ភ្លាម យើង​ត្រូវ​ណែនាំ​ដោយ សង្គម គ្រួសារ មិត្ត​ភ​ក្រ័ និង សូ​ម្បី​តែ​មនុស្ស​ដែល​មិន​ស្គាល់គ្នា អំពី នរណា​ដែល​យើង​ត្រូវធ្វើ អ្វី​ដែល​យើង​ត្រូវធ្វើ និង អ្វី​ដែល​ជា​ភាព​ជោគជ័យ​។ ការ​ទទួលយក​យោបល់​ពី​អ្នក​ដទៃ​ជា​រឿង​មួយ​ដ៏​ប្រសើរ ក៏​ប៉ុន្តែ វា​មិន​មាន​មាន​ន័យ​ថា ពួក​គេ​មាន​សិទ្ធ​កំណត់​ផ្លូវ ដែល​យើង​នឹង​ត្រូវ​ដើរ​ដែរ ហើយ​យើង​ពុំគួរ​គប្បី យក​មនុស្ស​ណា​ម្នាក់ មក​ប្រៀបធៀប​នឹង​ខ្លួនឯង ដើម្បី​កំណត់​ភាព​ជោគជ័យ​នោះ​ទេ​។ ហេតុ​អ្វី? Everyday នឹង​បង្ហាញ​ពី​ហេតុផល​ទាំង​៤ ដែល​អ្នក​ពុំគួរ យក​ខ្លួនឯង​ទៅ​ប្រៀប​ជាមួយ​អ្នក​ដ​ទែ​។

 

1. អ្នក​នឹង​បាត់បង់​ភាព​ជឿជាក់​លើ​ខ្លួនឯង

បើសិនជា​អ្នក​ឃើញ​នរណា​ម្នាក់ ឬ​សូ​ម្បី​តែ​មនុស្ស​ដែល​អ្នក​មិន​ដែល​ស្គាល់ ធ្វើ​អ្វីមួយ​ដែល​ល្អ​ជាង​អ្នក ពេល​នោះ​អ្នក​នឹង មាន​អារ​ម្ម​ណ៏​ថា អ្នក​បាន​ធ្វើ​រឿង​នាំ​ឲ្យ​បាន​គ្រប់គ្រាន់ និង​គិត​ថា មិន​ថា​អ្នក​ធ្វើ​អ្វី​ទេ គឺ​សុទ្ធតែ​ចាញ់​គេ​ទាំងអស់​។ ពេល​នោះ​ហើយ​ជា​ពេល​ដែល​អ្នក​បាត់បង់​ទំ​នុង​ចិត្ត នឹង ស្អប់​ខ្លួនឯង​នោះ​។

 

2. អ្នក​នឹង​ក្លាយជា​មនុស្ស​ដែល​គេ​ស្អប់

 ផ្ទុយ​ពី​ចំណុច​ខាងលើ នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វីមួយ​បាន​ល្អ ហើយ​អ្នក​ប្រៀប​ខ្លួន​អ្នក​ជាមួយ​អ្នក​ដ៏​ទៃ ពេល​នោះ​អ្នក​នឹង​មាន​អារ​ម្ម​ណ៏​ថា ខ្លួនឯង​ជា​មនុស្ស ឥត​ខ្ចោះ ជា​មនុស្ស​ដែល​ខ្លាំង​ជាង​នរណា​ៗ​ទាំងអស់​។ ពេល​នោះ​អ្នក​នឹង​ក្លាយជា​មនុស្ស ពូកែ​អួត ហើយនឹង​ត្រូវ មនុស្ស​គ្រប់​គ្នា​ស្អប់​។

 

 

3. ការ​ប្រៀបធៀប​នេះ​ជា​រឿង​មិន​សម​ទំនង​ទាល់តែ​សោះ

ធម្មតា មនុស្ស​គ្រប់​ៗ​រូប​តែងតែមាន គោលដៅ​ផ្សេង​គ្នា គំនិត​ផ្សេង​គ្នា និង​មាន​ប្រវត្តិ​ផ្សេង​ៗ​គ្នា​។ ដូចនេះ​ការ​ប្រៀបធៀប ខ្លួនឯង​ទៅ​អ្នក​ដទៃ មិន​មាន​ភាព​យុត្តិធម៌​ទាល់តែ​សោះ ហើយ​វា​មិន​សម​ទំនង បន្តិច​ណា​ឡើយ​។ យោបល់​ដែល​ល្អ​នោះ អ្នក​គួរតែ​រៀនសូត្រ ពី​វិធី​របស់​អ្នក​ដទៃ ហើយ​បន្ទាប់​មក អនុវត្ត​វា រួច​ប្រៀបធៀប​ខ្លួន​អ្នក ទៅ​នឹង​ខ្លួន​អ្នក​កាលពីមុន​វិញ​។ ដូចនេះ​អ្នក​នឹង​អភិវឌ្ឍ​ន៏​ខ្លួនឯង​។

 

4. អ្នក​ត្រូវ​តែ​កំណត់​ភាព​ជោគជ័យ​ដោយ​ខ្លួនឯង

គ្មាន​សៀវភៅ​ណា ធ្លាប់​កត់ត្រា​ថា​តើ ភាព​ជោគជ័យ​ជា​អ្វី​នោះ​ទេ ហើយ​ក៏​មាន​អ្នក​ប្រា​ជ្ង ណា​រក​ឃើញ ដែរ​ថា ត្រូវ​មាន​អ្វីខ្លះ​ទើប​ហៅ​ថា ជោគជ័យ​នោះ​ដែរ​។ ពោល​គែ​ភាព​ជោគជ័យ​របស់​អ្នក ត្រូវ​ឲ្យ​ខ្លួន​អ្នក ជា​អ្នក​កំណត់​។ ប្រសិនបើ​អ្នក​ចូល​ចិត្ត​រស់នៅ​ដោយ​សាមញ្ញ នោះ​ភាព​សម​ញ្ញ​ជា​ភាព​ជោគជ័យ​របស់​អ្នក ប្រសិនបើ​អ្នក​ពេល​ចិត្ត ទ្រព្យសម្បត្តិ នោះ​ទ្រព្យសម្បត្តិ នោះ​ហើយ​ភាព​ជោគជ័យ​។ ដូចនេះ ហើយ​បើសិនជា​អ្នក​ចូល​ចិត្ត​រស់នៅ​សាមញ្ញ ស្រាប់តែ​ឃើញ​គេ​មានទ្រព្យ​សម្បត្តិ ហើយ​អ្នក​យក​ខ្លួនឯង​ទៅ​ប្រៀប​នឹង​គេ​នោះ ទី​១ គឺ​អ្នក​នឹង​ពិបាកចិត្ត​តែ​ម្នាក់ឯង ទី​២ វា​ជា​រឿង​ខុសឆ្គង ដោយសារ​តែ​នេះ​មិនមែន ជា​គោលដៅ​របស់​អ្នក​។ ពេល​នោះ​អ្នក​នឹង​អាច​កើតក្តី​ច្រណែន​ក៏​ថា​បាន​។ ដូចនេះ អ្នក​ត្រូវ​តែ​កំណត់​អ្វី ដែល​ជា ភាព​ជោគជ័យ​របស់​អ្នក ហើយ​តាំងចិត្ត​ធ្វើ​វា​ឲ្យ​បាន​៕