របៀបសង្គ្រោះជីវិតពេលគាំបេះដូង

ការគាំងបេះដូងគឺបញ្ហាដែលកើតឡើងដោយគ្មានផ្តល់ដំណឹងមុននោះទេ ដូច្នេះមនុស្សជាច្រើនរងគ្រោះនឹងជំងឺគាំងបេះដូងនៅពេលនៅម្នាក់ឯង ហើយអ្នកទំាងនោះត្រូវព្យាយាមជួយខ្លួនឯងដោយគ្មានអ្នកជួយ។ បើសិនជាអ្នកមានអារម្មណ៍ថាប្រហែលជាអាចដួលសន្លប់ ហើយបេះដូងរបស់អ្នកលោតខុសប្រក្រតី អ្នកគ្រាន់តែអង្គុយសំរាកប្រហែល១០វិនាទី មុនពេលអ្នកបាត់បង់ស្មារតី។
ប៉ុន្តែមនុស្សមិនបានដឹងថាពួកគេអាចជួយខ្លួនឯងបាននោះទេ ដើម្បីភាពជោគជ័យ ចំនុចសំខាន់បំផុតនោះគឺកុំឱ្យបាត់បង់ស្មារតី ចាប់ផ្តើមក្អកខ្លាំងៗតាមដែលអាចធ្វើទៅបាន ប៉ុន្តែកុំឱ្យមានភាពភ័យខ្លាច។
ដកដង្ហើមឱ្យបានវែងៗគ្រប់ពេលមុនពេលអ្នកក្អក។ ក្អកឱ្យបានយូរ និងឱ្យបានគ្រប់គ្រាន់ ប្រៀបបានជាអ្នកព្យាយាមកំចាត់អ្វីមួយពីសួតរបស់អ្នក។
ក្អក ហើយនឹងដកដង្ហើមរាល់ពេល២វិនាទី ដោយគ្មានការសំរាក រហូតទាល់តែវិជ្ជបណ្ឌិតមកព្យាបាលអ្នក ឬក៏ទាល់តែចង្វាក់បេះដូងរបស់អ្នកទៅជាធម្មតាវិញ។ ការក្អកគឺផ្នែកមួយនៃការបង្ហាប់មួយ និងការដកដង្ហើមឱ្យបានវែងដើម្បីឱ្យអុកស៊ីសែនចូលទៅក្នុងសួតរបស់អ្នក។ 
ការធ្វើបែបនេះជួយឱ្យឈាម និងបេះដូងដំណើរជាប្រក្រតីវិញ។ ប្រភេទនៃការដាក់សំពាធដូច្នេះជួយឱ្យចង្វាក់បេះដូងរបស់អ្នកមានតុល្យភាព។ នេះជាវិធីដ៏ល្អបំផុតដើម្បីចៀសវាងបញ្ហាណាមួយកើតឡើង រហូតដល់វិជ្ជបណ្ឌិតបានមកដល់។ 
ជាចុងក្រោយសូមលោកអ្នកធ្វើការចែករំលែកអត្ថបទនេះទៅមនុស្សជាច្រើនដែលមានបញ្ហាជំងឺបេះដូងឱ្យពួកគាត់បានដឹង មានន័យថាលោកអ្នកបានជួយជីវិតពួកគាត់ចឹងដែរ។

ពី vshare.com