ហេតុផល​​ទាំង​៦​យ៉ាង ដែល​អ្នក​មិន​គួរ​ទទួលទាន​មី​កញ្ចប់

តើ​អ្នកដឹង​ទេ​ថា អាហារ​ដែល​ហើ​ង​ទទួលទាន​រាល់ថ្ងៃ​សុទ្ធតែ​មានគុណ​សម្បត្តិ​និ​គុណវិបត្តិ? យ៉ាងណាមិញ មី​កញ្ចប់​ជា​អាហារ​មួយ​ប្រភេទ​ដែល​ងាយ​នឹង​យក​មក​ឆុង​ទឹក​ក្តៅ​បរិភោគ​បាន​ភ្លាម​។ ប៉ុន្តែ​អ្នកដឹង​ទេ​ថា វា​មិនសូវ​មាន ប្រយោជន៍​ដល់​សុខភាព​ទេ​។

ខាងក្រោម​ជា​មូលហេតុ​ដែល​អ្នក​មិន​គួរ​បរិភោគ​មី​កញ្ចប់​៖

១ – រារាំង​ការ​បឺត​ស្រូប​សារជាតិ​ចិ​ញ្ចឺ​ម ៖ មី​ត្រូវ​បាន​រក​ឃើញ​ថា វា​រារាំង​ការ​បឺត​ស្រូប​នូវ​សារជាតិ​ចិញ្ចឹម​ចំពោះ​ក្មេង​អាយុ​ក្រោម ៥​ឆ្នាំ​។

២ – អាហារ​ដែល​គ្មាន​ប្រ​យោ​ជ​ន៏ ៖ មី​ជា​អាហារ​ដែល​គ្មាន​វីតាមីន​នោះ​ទេ មិនមែន​ជា​អាហារ​មាន​ជាតិ​ស​សៃ​រ រឺ សារជាតិ​ខនិច ប៉ុន្តែ​វា​គ្រាន់តែ​ជា​កាបូន​អ៊ី​ដ្រា​ត​ប៉ុណ្ណោះ​។

៣ – មាន​បរិ​ណ​អំបិល​ខ្ពស់ ៖ មី​ជា​ធម្មតា​មាន​បរិមាណ​អំបិល​ច្រើន ជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រឈម​ជំងឺ​បេះដូង ដូច​ជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​, សំពាធ​ឈាម​កើនឡើង​ជាដើម​។

៤ – ធ្វើ​ឲ្យ​ធាត់ ៖ មី​ផ្សំ​ឡើង​ដោយ​ខ្លាញ់ និង​អំបិល ដែល​ជា​មូលហេតុ​បណ្តាល​អោយ​ទឹក​ត្រូវ​ទប់​នៅ​ក្នុង​ខ្លួន​យើង ដែល​នាំ​ឲ្យ​ធាត់​។

៥ – ពិបាក់​ក្នុង​ការ​រំលាយ​អាហារ​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ ៖ មី​ជា​មូលហេតុ​ធ្វើ​ឲ្យ​ពោះវៀន​ធ្វើ​ចលនា​ខុស​ប្រក្រតី និង​ឲ្យ​ហើមពោះ​។

៦ – ប៉ះពាល់​ដល់​ប្រតិកម្ម​បំបែក ៖ ចំពោះ​មី​ទាំងអស់​ផ្សំ​ឡើង​ដោយសារ​ជាតិ​គីមី​ដូច​ជា ព​ណ៏ និង​បង្ការ​ការ​ខូច ករណី​ញ៉ាំ​ជា​ទៀងទាត់​នាំ​ឲ្យ​រាង​កាយ​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​ធ្វើ​ប្រតិកម្ម​បំបែក និង​អាច​ជា​បញ្ហា​ដែល​មាន​រយ​:​ពេល​យូរ​៕


From everyday.com