Apple នឹងផ្តោតខ្លាំងលើ ល្បឿន និងស្ថេរភាព នៅលើ iOS 9


iOS 9ប្រព័ន្ធ iOS 9 ឈ្មោះកូដ “Monarch” ដែលគេ រំពឹងថា នឹងចេញមុខ នាខែ កញ្ញា ចុងឆ្នាំ 2015 នេះ នឹងនាំមកជាមួយ នូវ ការកែប្រែជាច្រើន ហើយបើតាម ប្រភព សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា វិស្វករដែលទទួលបន្ទុក បង្កើតកំណែទំរង់ iOS 9 នេះ នឹងផ្តោត ការយកចិត្តទុកដាក់ខ្លាំង ទៅលើ ការកែប្រែកំហុសឆ្គង, បង្កើនស្ថេរភាព ព្រមទាំងល្បឿនរបស់វា ជាជាង បង្កើតមុខងារថ្មីៗ… នេះបើតាម ប្រភពពី 9to5Mac។ មិនតែប៉ុណ្ណោះ ពួកគេ នឹងធ្វើយ៉ាងណា អោយ ទំហំឯកសារដំឡើង, ទំហំប្រព័ន្ធប្រតិបត្តិការណ៍ និងអាប់ដេត របស់វា តូចជាងមុន ដើម្បីឆ្លើយតប នឹងអ្នកប្រើប្រាស់ iDevice ដែលមានទំហំផ្ទុកទិន្នន័យតូច 16GB។

ប្រភព បានបន្តអោយដឹងថា ដើម្បីអោយ ទំហំប្រព័ន្ធប្រតិបត្តិការណ៍ iOS 9 តូច លុះត្រា តែវា ទ្រទ្រង់តែ ឧបករណ៍ដែលប្រើ អង្គគណនា 64-Bit ប៉ុណ្ណោះ ដែលនេះ មានន័យថា ឧបករណ៍ដែលប្រើ អង្គគណនា 32-Bit រួមមាន iPhone 5c/5/4s, iPad mini 1, iPad 2/3/4 និង iPod 5G/4G/3G ជាដើម នឹងត្រូវគេ ជំរុះចោល មិនអាចដំឡើង iOS 9 បាននោះទេ៕
ប្រភព: 9to5Mac