សញ្ញា​៦​យ៉ាង​បញ្ជាក់​ថា​គេ​ចង់​រៀបការ​ជាមួយ​អ្នក

នៅ​ក្នុង​ទំនាក់ទំនង​ជា​គូស្នេហ៍​នឹង​គ្នា​រយៈពេល​វែង ភាគី​ទាំង​សងខាង​ប្រាកដ​ជា​ត្រូវ​ស្គាល់​ចិត្ត​គ្នា​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ឈាន​ទៅ​រក​ចំណងអាពាហ៍ពិពាហ៍​ដ៏​រឹងមាំ​មួយ។ ភាគ​ច្រើន​ ​បុរស​​ជា​អ្នក​ជ្រួលច្របល់​នៅ​មិន​ស្ងៀម​ចង់​រៀបការ តែ​ពេល​ខ្លះ​ភាពអៀនខ្មាស​ធ្វើឲ្យ​មិន​ហ៊ាន​និយាយ​ប្រាប់​អ្នក​ផ្ទាល់​ទេ ដូចនេះ​មាន​តែ​បញ្ជាក់​តាម​ទង្វើ​ផ្សេងៗ។ ចង់​ដឹង​ថា​កាយវិការ​បែប​ណា​ខ្លះ​ដែល​បញ្ជាក់​ថា​មិត្ត​ប្រុស​ចង់​រៀបការ​ជាមួយ​អ្នក​នោះ សូម​មើល​៦​ចំណុច​ខាងក្រោម៖
Angel-Eyes-1

១. នាំ​ទៅ​ជួប​គ្រួសារ​គាត់

ប្រសិនបើ​បុរស​ជា​សង្សារ​បាន​នាំ​អ្នក​ទៅ​លេង​ផ្ទះ និង​ណែនាំ​សមាជិក​ក្នុង​គ្រួសារ​របស់​គាត់​ឲ្យ​ស្គាល់ នេះ​គឺជា​ជំហាន​ដំបូង​ដែល​បង្ហាញ​ថា​គាត់​ចង់​រៀបការ​ជាមួយ​អ្នក​ហើយ។   ម្យ៉ាង​វិញ​ទៀត​បើ​គ្រួសារ​ខាងគេ​ស្វាគមន៍​អ្នក​តាំងពី​ក្មេង​តូច​រហូត​ដល់​ធំ បញ្ជាក់​ថា​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ​គឺ​ទទួល​ស្គាល់​ពី​ចាស់​ទុំ។

២. គ្មាន​រឿង​លាក់លៀម

បើសិនជា​ពិតជា​ចង់​រៀបការ​ជាមួយ​អ្នក​មែន​ គាត់នឹង​បើក​ចំហ​ពី​រឿង​ក្នុង​គ្រួសារ​ប្រាប់​ដល់​អ្នក ឬ​ធ្លាប់​មាន​សង្សារ​ពីមុន​ជា​ជាដើម។

៣. អញ្ជើញ​អ្នក​ចូលរួម​ក្នុង​កម្មវិធី​ផ្សេង​ៗ

Kt91ml23

ពេល​មាន​កម្មវិធី​បុណ្យ ខួបកំណើត មង្គលការ​បងប្អូន ឬ​មិត្តភ័ក្ដិ​គាត់​តែង​បណ្ដើរ​អ្នក​ទៅ​ចូលរួម​នោះ​ នេះ​ហើយ​គឺជា​សញ្ញា​បញ្ជាក់​ប្រាប់​គេឯង​ថា​គាត់​ក៏​ជិត​រៀបការ​ជាមួយ​ដែល​ទៅ​ជាមួយ​ដែរ។

៤. គាត់​នៅ​មិន​សុខ​ពេល​ឃើញ​គេរៀបការ

នៅ​លើ​វិបសាយ​បណ្ដាញ​​សង្គម​បច្ចុប្បន្ន​មនុស្ស​ភាគច្រើន​តែង​បាន​ប្រកាស​ពី​ចំណងអាពាហ៍ពិពាហ៍​នៅ​ទី​នោះ។ បើ​សិន​គាត់​ពិតជា​ចង់​រៀបការ​មែន គាត់​នឹង​យក​រូប នោះ​មក​បង្ហាញ​អ្នក ហើយ​ពោល​ពាក្យ​ថា “ចង់​មានពេលផ្អែមល្ហែម​ដូច​គេ​ណាស់”​ ​ជាមួយ​អ្នក​ ជា​សញ្ញា​វិជ្ជមាន​ហើយ។

៥. ចេះ​សន្សំ​ប្រាក់

ពេល​បុរស​ម្នាក់​បាន​ត្រៀម​ខ្លួន​សម្រាប់​អាពាហ៍ពិពាហ៍​ហើយ​នោះ សញ្ញា​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​គឺ​គាត់​ចាប់ផ្ដើម​ចេះ​សន្សំ​ប្រាក់​ទុក​ដើម្បី​ថ្ងៃ​រៀបការ ក៏​ដូចជា​ពេល​អនាគត​ខាង​មុខ។

៦. ស្រលាញ់​កូន​ក្មេង

3581

មនុស្ស​ប្រុស​កម្រ​ចេះ​ស្រលាញ់​កូន​ក្មេង​ណាស់ ប៉ុន្តែ​ពេល​ឃើញ​មិត្ត​ប្រុស​ចេះ​តែ​ចង់​ប្រឡែងលេង​ជាមួយ​ក្មេង​នៅ​ចំពោះ​មុខ​អ្នក គឺ​ចង់​បង្ហាញ​ថា​គាត់​ចង់​រៀបការ​ខ្លាំង​ណាស់ ហើយ​សាង​គ្រួសារ​ដ៏​មាន​សុភមង្គល​មួយ៕