ការផ្លាស់ប្ដូរកង់រថយន្តខណៈពេលជួបបញ្ហាបែកធ្លាយកំពុងធ្វើដំណើរស្ដាប់ទៅហាក់ដូចជារឿងងាយបើគ្រាន់តែយកមកគិតមិនសីុជម្រៅ ប៉ុន្តែនៅពេលចុះអនុវត្តកិច្ចការនេះដោយផ្ទាល់ទើបដឹងថា អ្វីៗមិនដូចជាការគិតទាំងស្រុងឡើយពោលគឺគេប្រតិបត្តិទៅតាមដំណាក់កាលនៃលក្ខណបច្ចេកទេសយ៉ាងត្រឹមត្រូវ ។
សូមណែនាំវិធីសាស្ត្រ ប្ដូរកង់រថយន្តដោយខ្លួនឯងមិនចាំបាច់រវល់ដល់ជាងនាំខាតបង់ប្រាក់ដូចតទៅ ៖
១-បើករថយន្តអែបខាងរកកន្លែងចតប្រកបដោយសុវត្ថិភាពនិងនៅលើទីតាំងដែលមានផ្ទៃដីរាបស្មើរួចទាញហ្វ្រាំងដៃដាក់ឱ្យបានត្រឹមត្រូវកុំឱ្យរអិល ។
២-បើកគូទរថយន្តយកសម្ភារនិងគ្រឿងបន្លាស់សម្រាប់ដោះដូរកង់ចេញមក ។
៣-យកកង់សាគួដែលស្ថិតនៅផ្នែកខាងក្រោយរថយន្តចេញមកដាក់នៅក្បែរខ្លួន ។
៤-ពិនិត្យមើលសម្ពាធខ្យល់ក្នុងកង់សាគួនោះប្រសិនបើអាចទៅរួច ឬមានឧបករណ៍វាស់ស្ទង់គ្រប់គ្រាន់ ។
៥-ដាក់ដែកដូយក្រោមតួរថយន្តនៅតំបន់ដែលគេកំណត់ឱ្យបានត្រឹមត្រូវទាំងមុននិងក្រោយពេលប្ដូរកង់ ។
៦-សប់ឬបង្វិលដោយដៃលើដែកដូយនោះដើម្បីលើករថយន្តឡើងឱ្យផុតពីដី ។
៧-យកសោខ្វែងរាងសញ្ញាបូកដើម្បីមួលដោះក្បាលខ្ចៅចេញនៅគ្រានោះគឺមួលបន្ធូរនៅគ្រប់ក្បាលប៊ូតុងតែមិនឱ្យដោះចេញឡើយ ។
៨-តមកទៀតទើបដល់ដំណាក់កាលមួយដោះកង់ចេញគឺមុនពេលដែលកង់រថយន្តរបូតដល់ដីត្រូវមួលដោះក្បាលខ្ចៅទាំងអស់នោះចេញហើយដាក់វាទៅម្ខាងប៉ុន្តែមិនមែនផ្នែកខាងក្រោមរថយន្តនោះទេ ។
៩-ដោះយកកង់ទាំងមូលចេញពីសំណុំកង់ហើយលើកកង់ត្រូវដូរដាក់ចូលជំនួសវិញព្រមទាំងតម្រង់វាឱ្យបានត្រឹមត្រូវទើបមូលក្បាលខ្ចៅចូលតាមរន្ធដើមតែមិនទាន់តម្រូវឱ្យមួលសម្រេចឡើយ ។
១០-បង្វិលកង់សាគួនោះនៅលើសំណុំកង់
ឱ្យបានត្រឹមត្រូវក្រោយពេលមួលវាបានសមល្មមនោះហើយបន្ទាប់មកតម្រង់វាឱ្យត្រង់ទើបមួលរឹតបន្តឹងខ្មៅសម្រេចតែម្ដង ៕