៣​វិធី​ងាយ​ៗ​ ថែរក្សា​ទ្វារមាស​ឲ្យ​មាន​សុខភាព​ល្អ

ស្រ្តី​​​ភាគ​ច្រើន​ តែង​​ជួប​បញ្ហាមួយចំនួនទាក់ទងនឹងការថែរក្សាទ្វារមាសឲ្យមានសុខភាពល្អ។ ថ្ងៃនេះ Sabay សូមបង្ហាញ​ ១៤​វិធី​ងាយ​ៗ ដើម្បី​​ថែរក្សា​ទ្វារមាស​ឲ្យ​មាន​សុខភាព​ល្អ៖

 

១. លាង​សម្អាត

 

ពេល​លាង​សម្អាត​សូម​ប្រាកដ​ថា​អ្នក​លាង​ពី​មុខ​ទៅ​ក្រោយ កុំលាងពីក្រោមមកមុខ។ នេះ​ជា​វិធី​​មូលដ្ឋាន​ក្នុង​ការ​រក្សា​ទ្វារមាស​ឲ្យ​នៅតែ​ស្អាត​ និង​មាន​សុខភាព​ល្អ។

 

២. ផ្លាស់ប្ដូរ​សំឡី​អនាម័យ

 

2

 

ពេល​មក​រដូវ​ ​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​សំឡី​អនាម័យ​យ៉ាងហោចណាស់​រៀងរាល់​៤​ម៉ោង​ម្ដង។ វិធី​នេះ​ជួយ​ឲ្យ​ទ្វារមាស​មាន​សុខភាព​ល្អ​ និង​ស្អាត។

 

៣. លាងសម្អាត បន្ទាប់​ពី​រួមភេទ

 

បន្ទាប់ពី​ធ្វើ​រឿង​លើ​គ្រែ​រួច​ ចាំបាច់​ត្រូវ​តែ​លាង​សម្អាត​តំបន់​ពិសេស​របស់​អ្នក វា​អាច​ជួយ​ការពារ​ការ​ឆ្លង​មេរោគ។

 

៤. ប្រើ​ក្រដាស​អនាម័យ

 

18-1418888328-toilet-paper

 

ដើម្បី​រក្សា​ទ្វារមាស​ឲ្យ​មាន​សុខភាព​ល្អ ​និង​​មាន​អនាម័យ​​គ្រប់​ពេល​វេលា​នោះ វិធី​ល្អ​បំផុត ​គឺ​ប្រើ​ក្រដាស​អនាម័យ​បន្ទាប់​ពី​បន្ទោបង់​រួច។

 

៥. ជម្រុះ​រោម​

ការ​ជម្រុះ​រោម​ត្រង់​បរិវេណ​នោះ​ នឹង​រក្សា​ទ្វារមាស​ឲ្យ​មាន​សុខភាព​ល្អ​ និង​ស្អាត។ វា​ក៏​កាត់បន្ថយ​ការ​ប្រមូល​ផ្ដុំ​ញើស​ដែល​អាច​ធ្វើឲ្យ​មាន​ក្លិន​មិន​ល្អ។

 

៦. លាង​សម្អាត​ដោយ​ប្រើ​​ទឹកក្ដៅឧណ្ហ៍ៗ

 

ជា​រៀងរាល់ថ្ងៃ​នៅ​ពេល​អ្នក​លាង​សម្អាត​ទ្វារមាស ​ត្រូវ​ប្រើ​ទឹកក្ដៅឧណ្ហ៍ៗ។ ការ​ប្រើ​ទឹក​ក្ដៅ​អាច​សម្លាប់​បាក់តេរី​នៅ​បរិវេណ​នោះ​បាន។

 

៧. ផ្លាស់ប្ដូរ​ខោ​ទ្រនាប់​​ញឹកញាប់

 

18-1418888567-lingerie

 

ពេល​ដែល​អ្នក​ឧស្សាហ៍​ប្ដូរ​ខោ​ក្នុង​បាន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ ធ្វើឲ្យ​ទ្វារមាស​​មាន​សុខភាព​ល្អ​ និង​គ្មាន​ក្លិន​អាក្រក់។

 

៨. ក្រណាត់​ខោ​ធ្វើ​ពី​កប្បាស

 

ទោះបីជា​អ្នក​ផ្លាស់ប្ដូរ​ខោ​ក្នុង​បាន​ទៀងទាត់​ក៏​ដោយ អ្នក​មិន​គួរ​ជ្រើសរើស​យក​ខោ​ក្រណាត់​ព្រែ​ទេ គួរ​ជ្រើស​ខោ​ធ្វើ​ពី​កប្បាស​ដើម្បី​រក្សា​ឱ្យ​អ្នក​នៅតែ​ស្រស់​ស្អាត។

 

៩. បត់​ជើង​តូច បន្ទាប់​ពី​រួមភេទ

 

ពេល​រួមភេទ​រួច​បាក់តេរី​នឹង​ធ្វើ​ដំណើរ​ទៅ​ប្លោក​នោម​របស់​អ្នក។ ការ​នោម​​ក្រោយ​ពី​រួមភេទ​ អាច​ជួយ​បញ្ចេញ​បាក់តេរី​ចេញ​ពី​តំបន់​នោះ។

 

១០. ប្រើ​ស្រោម​អនាម័យ​ជា​ប្រចាំ

 

ប្រើ​ស្រោម​អនាម័យពេល​រួមភេទ ​ជា​វិធី​​ដ៏​ល្អ​បំផុត​ដើម្បី​រក្សា​ទ្វារមាស​ឲ្យ​នៅតែ​ស្អាត ​និង​មាន​សុខភាព​ល្អ។​

 

១១. ធ្វើ​លំហាត់​ប្រាណ

 

18-1418889048-x03-kegel-jpg-pagespeed-ic-g1rrxwhz1pp9-ojvhecc

 

ការ​ហាត់​ប្រាណ​​បែប Kegel (ដូច​ក្នុង​រូប) អាច​ជួយ​រក្សា​ទ្វារមាស​ឲ្យ​មាន​សុខភាព​ល្អ។ វា​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​ជីវិត​ផ្លូវ​ភេទ​របស់​អ្នក​ប្រសើរ​ឡើងផងដែរ។

 

១២. ជៀសវាង​ប្រើ​គ្រឿង​ក្រអូប

 

ពេល​លាង​សំអាត​ទ្វារមាស​ គួរ​ជៀសវាង​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប។ ព្រោះ​សាប៊ូ​ក្រអូប​នឹង​បណ្ដា​ល​ឲ្យ​រលាក​។

 

១៣. កុំ​ប្រើ​សាប៊ូ​ដុស​ខ្លួន

 

ការ​លាង​សម្អាត​តំបន់​សំខាន់​ជៀសវាង​ការប្រើ​សាប៊ូ​ដុស​ខ្លួន។