អាមេរិក និងគុយបាបើកទំព័រថ្មី

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​សម​ភាគី​គុយ​បា លោក​រ៉ា​អ៊ុ​ល​កា​ស្ត្រូ កាលពី​ថ្ងៃ​១១ មេ​សា នៅ​ទីក្រុង​ប៉ា​ណា​ម៉ា បាន​ជួប​ពិភាក្សា​ទល់មុខ​គ្នា​ដោយ​ស្និទ្ធស្នាល​បំផុត​ពុំ​ធ្លាប់​មាន​ទាល់តែ​សោះ​ចាប់តាំងពី​ឆ្នាំ​១៩៥៦​មក​ដែល​កំណត់​ពី​ព្រឹត្តិការណ៍​នៃ​សករាជ​ថ្មី​មួយ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​ដែល​ជាស​ត្រូវ​នឹង​គ្នា​នៃ​សង្គ្រាមត្រជាក់ ។

មុន​ពេល​ជួប​ពិភាក្សា​គ្នា​ជា​ឯកជន​រយៈពេល​ប្រមាណ​១​ម៉ោង​នៅ​ខាងក្រៅ​កិច្ចប្រជុំ​កំពូល​នៃ​បណ្តា​ប្រទេស​នៅ​ទ្វីបអាមេរិក​មេដឹកនាំ​ទាំង​២​បាន​ថ្លែង​យ៉ាង​ខ្លី​នៅ​មុខ​សារព័ត៌មាន ។ លោក​អូ​បា​ម៉ា​បាន​ថ្លែងអំណរគុណ​ចំពោះ​សម​ភាគី​គុយ​បា​ដោយសារ​ស្មារតី​បើកចំហ​របស់​លោក ហើយ​លោក​យល់​ឃើញ​ថា​ជាមួយ​ពេលវេលា​សម្រាប់​យើង​អាច​បិទ​ទំព័រ​មួយ​ហើយ​ពង្រីក​ទំនាក់ទំនង​ថ្មី​មួយ ទោះបីជា​យើង​នៅ​មានការ​ខ្វែង​ទំនាស់​គ្នា​យ៉ាង​ខ្លាំង​ទាំងឡាយ​ក្តី ។ 

លោក​រ៉ា​អ៊ុ​ល កា​ស្ត្រូ ថ្លែង​តប​វិញ​ថា យើង​ចង់​និយាយ​ពី​អ្វី​គ្រប់យ៉ាង ក៏​ប៉ុន្តែ​យើង​ត្រូវ​មានការ​អត់ធ្មត់​ឱ្យ​ខ្លាំង​បំផុត ។ ប្រការ​នេះ​ដោយសារ​ប្រវត្តិសាស្ត្រ​យ៉ាង​ស្មុគស្មាញ​មួយ​គឺ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​យើង​ទាំង​២ ក៏​ប៉ុន្តែ​យើង​ត្រៀម​ឈាន​ទៅ​មុខ​ដូចដែល​លោក​អូ​បា​ម៉ា​មាន​ប្រសាសន៍​ដូច្នោះ​ដែរ ។ 

មុន​នេះ​បន្តិច​ប្រមុខរដ្ឋ​ទាំង​២​បាន​ចូលរួម​ប្រារព្ធ​ពិធី​មួយ​នៃ​ការ​វិល​ត្រឡប់​របស់​គុយ​បា​ចូល​ក្នុង​អង្គការ​បណ្តា​ប្រទេស​នៅ​ទ្វីបអាមេរិក​វិញ ក្រោយ​ពី​នៅ​ឯកោ​អស់​រយៈពេល​ជា​ច្រើន​ទស​វត្ស​មក ។ 

ថ្លែង​មុនគេ​នៅ​មុខ​ប្រមុខរដ្ឋ​ជាង​៣០​រូប​នៃ​បណ្តា​ប្រទេស​នៅ​ទ្វីបអាមេរិក​លោក​អូ​បា​ម៉ា​អះអាង​ថា ការ​ខិតចូល​ជិត​គ្នា​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន​និង​ក្រុង​ឡា​ហា​វ៉ា​ន​កំណត់​ពីរ​បត់​មួយ​សម្រាប់​បណ្តា​ប្រទេស​នៅ​ទ្វីបអាមេរិក ។ ប្រការ​ដែល​លោក​ប្រធានាធិបតី​រ៉ា​អ៊ុ​ល​កា​ស្ត្រូ និង​រូប​ខ្ញុំ​មក​អង្គុយ​នៅ​ទី​នេះ​តំណាង​ឱ្យ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ ។ 

ក្នុង​សង្កថា​ដ៏​វែង​មួយ​លោក​រ៉ា​អ៊ុ​ល កា​ស្ត្រូ បាន​លើក​ឡើង​ពី​ការ​ប្រឆាំង​ចំពោះ​ការ​ជ្រៀតជ្រែក​របស់​បណ្តា​អតីត​រដ្ឋាភិបាល​អា​មេ​រិ​ក​ចូល​កិច្ចការ​ផ្ទៃក្នុង​គុយ​បា​និង​អា​មេ​រិ​ក​-​ឡា​ទី​ន ។ ប៉ុន្តែ​បន្ទាប់​មក​លោក​សម្តែង​ការ​សាទរ​ចំពោះ​គំនិត​របស់​ប្រធានាធិបតី​អា​មេ​រិ​កដោយ​ចាត់​ទុក​លោក​អូ​បា​ម៉ា​ថា​ជា​មនុស្ស​គួរ​ឱ្យ​គោរព រួច​សម្តែង​ពី​ឆន្ទៈ​បោះ​ជំហាន​ទៅ​មុខ​តាម​រយៈ​ការ​ចរចា​ដែល​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​បំណងប្រាថ្នា​រស់នៅ​ជិត​គ្នា ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ ទោះបី​មាន​ទំនាស់​យ៉ាង​ជ្រៅ​នានា​រវាង​ប្រទេស​ទាំង​២​ក្តី ។ 

ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោកស្រី​ឌី​ល​ម៉ា រ៉ូ​ស​សេ​ហ្វ ថ្លែង​សាទរ​ថា មេដឹកនាំ​ទាំង​២​បង្ហាញ​ពី​កម្រិត​រីក​ចម្រើន​ទៅ​មុខ​ពេល​យើង​ព្រម​ទទួលយក​បណ្តា​មេរៀន​នៃ​ប្រវត្តិសាស្ត្រ បិទ​ទំព័រ​នៃ​ការ​ប្រឆាំង​គ្នា​កាលពី​អតីតកាល ។

ពេល​បើក​កិច្ចប្រជុំ​កំពូល​បណ្តា​ប្រទេស​នៅ​ទ្វីបអាមេរិក​ដែល​ចូលរួម​ដោយ​ប្រមុខរដ្ឋ​៣៤​រូប ក្នុង​ចំណោម​ប្រមុខរដ្ឋ​ទាំង​៣៥​រូប នៃ​រដ្ឋ​ក្នុង​ទ្វីប​នេះ មេដឹកនាំ​អា​មេ​រិ​ក និង​គុយ​បាន​បាន​ចាប់ដៃ​គ្នា​និង​និយាយ​សាសង​គ្នា​ដោយ​រាក់ទាក់​បំផុត នៅ​មុខ​កាមេរ៉ា​ដោយ​ធ្វើ​កាយវិការ​ដូច​កាយវិការ​ជា​ប្រវត្តិសាស្ត្រ​ពេល​ប្រមុខរដ្ឋ​ទាំង​២​ជួប​គ្នា​ដំបូង​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​កាលពី​ខែធ្នូ ឆ្នាំ​២០១៣ ។ 

យោង​តាម​សេត​វិមាន​ថា មេដឹកនាំ​ទាំង​២​ផ្តោត​ការ​ពិភាក្សា​គ្នា​លើ​ការ​បើក​ឡើង​វិញ​នូវ​ទំនាក់ទំនង​ការទូត​ដែល​មានការ​យឺតយ៉ាវ​ទោះបី​មានការ​ចរចា​គ្នា​កម្រិត​ខ្ពស់​៣​លើក​មក​ហើយ​ក្តី ។  ឧបសគ្គ​សំខាន់​ចំពោះ​ការ​បើក​ស្ថានទូត​ឡើង​វិញ​គឺ​ការ​ទាមទារ​របស់​គុយ​បា​ឱ្យ​លុប​ចោល​ឈ្មោះ​ប្រទេស​នេះ​ពី​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​ជួយ​ទ្រទ្រង់​ភេរវកម្ម​នាំ​ឱ្យ​គុយ​បា​បាត់បង់​ជំនួយ​អន្តរជាតិ​មួយ​ផ្នែក ៕